×

ឈ្វេងយល់​ពី​អត្ថប្រយោជន៍​សារាយ​សមុទ្រ​ចំពោះ​សុខភាព​ ​និង​សម្រស់​

TRAVEL & LIVING 3 years ago
 
 

          ​«​សារាយ​សមុទ្រ​»​ ​ជា​ប្រភេទ​ស្មៅ​បន្លែ​ធម្មជាតិ​ដែល​ដុះ​នៅ​ក្នុង​សមុទ្រ​ ​ឬ​ជួនកាល​វា​អាច​ដុះ​តាម​ផ្ទាំង​ថ្ម​ធំ​ៗ​ជា​ដើម​។​ ​ម៉្យាងវិញទៀត​ ​សារាយ​សមុទ្រ​មាន​ចំនួន​បី​ប្រភេទ​៖​ ​ប្រភេទ​សារាយ​សមុទ្រ​មាន​ពណ៌បៃតង​ ​ពណ៌ត្នោត​ ​និង​ពណ៌ក្រហម​ ​ហើយ​វាក​៏​ត្រូវ​បាន​គេ​ចម្រាញ់​ ​និង​កែច្នៃ​ក្លាយទៅជា​ប្រភេទ​បន្លែ​ដ៏​ពេញ​និយម​ទទួលទាន​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ដូចជា​៖​ ​ប្រទេស​ជប៉ុន​ ​ប្រទេស​កូរ៉េ​ ​និង​ប្រទេស​ចិន​ ​ដោយសារតែ​សារាយ​សមុទ្រ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ជាប់មាត់​ ​និង​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ ​និង​សម្រស់​ថែមទៀត​។​ ​ដូច្នេះ​ ​តើ​សារាយ​សមុទ្រ​មាន​តួនាទី​សំខាន់​ៗ​អ្វីខ្លះ​?

          ​១​. ​ម៉ា​ស​សារាយ​សមុទ្រ​
សារាយ​សមុទ្រ​ត្រូវ​បាន​គេ​កែច្នៃ​ធ្វើជា​ប្រភេទ​ម៉ា​ស​ធម្មជាតិ​ដែល​វា​មាន​តួនាទី​សម្រាប់​ក​ម្ចាត់​សារធាតុ​ជាតិ​កង្វក់​ ​កាត់បន្ថយ​ស្នាម​អុជ​ខ្មៅ​ ​និង​ថែមទាំង​ធ្វើឲ្យ​ផ្ទៃមុខ​ស​ស្រស់​ថ្លា​ផង​ដែរ​។​ ​តាមរយៈ​ការស្រាវជ្រាវ​ផ្នែក​គីមី​ចំណីអាហារ​ផ្លូវការ​មួយ​បាន​បង្ហាញ​ឲ្យដឹង​ថា​ ​សារាយ​សមុទ្រ​ផ្ទុក​សារធាតុ​សំខាន់​ៗ​ដូចជា​៖​ ​វីតាមីន​B12 ​អូ​មេ​ហ្កា3 (O​me​g​a​ 3) ​សារធាតុ​ដែក​ ​និង​ស​មា​ធាតុ​សូ​ដ្យូ​ម​ដែល​វា​ធ្វើការ​យ៉ាងសកម្ម​ ​និង​បង្កើត​ជា​របាំង​ក្នុង​ការពារ​ពី​បាក់តេរី​ដែល​អាច​ធ្វើឲ្យ​ស្បែក​ខូច​ ​ឬ​ជ្រីវជ្រួញ​។​

          ​២​. ​ព្យាបាល​មុន​
​ជាទូទៅ​ ​«​មុន​»​ ​ជា​បញ្ហា​ចម្បង​បំផុត​សម្រាប់​មនុស្ស​គ្រប់​វ័យ​ ​រីឯ​បញ្ហា​ស្បែក​ប្រតិកម្ម​រឹត​តែ​ជា​ទុក្ខ​កង្វក់​បន្ថែម​ទៀត​ក៏​ព្រោះតែ​ផលិតផល​មួយ​ចំនួន​ពុំ​ផ្តល់​អំណោយផល​ប៉ុន្មាន​នោះ​ទេ​ ​ដូច្នេះ​ ​សារធាតុ​ដែលគេ​បាន​រក​ឃើញ​ ​វីតាមីន​ B ​វីតាមីន​ C ​វីតាមីន​ ​E​ ​ម៉ាញ៉េ​ស្យូ​ម​ ​រួម​នឹង​សារធាតុ​ផ្សេងទៀត​បាន​បង្កើត​ជា​របាំង​ការពារ​ដែល​ផ្តល់​សំណើម​ដល់​ស្បែក​កុំ​ឲ្យ​បង្ក​មេរោគ​ជាហេតុ​ធ្វើឲ្យ​មុខ​ឡើង​មុន​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​អ្នក​កំពុងតែ​មាន​បញ្ហា​មុន​ធ្ងន់ធ្ងរ​ ​អ្នក​ពុំគួរ​ជ្រើសរើស​សារាយ​ស​មុ​ទ្រព្យា​បាល​នោះ​ទេ​ ​ប៉ុន្តែ​អ្នក​គួរតែ​ពិភាក្សា​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​ជំនាញ​។​

          ៣​. ​ទប់​ស្កាត់​នៃ​ការ​ឡើង​ទម្ងន់​
សារាយ​សមុទ្រ​ ​ជា​បណ្តុំ​ដោយ​សារធាតុ​ហ្វៃប៊ឺ (​Fiber​) ​ដែល​ផ្ទុក​កាឡូ​រី​ទាប​បំផុត​ជាហេតុ​ធ្វើឲ្យ​ទម្ងន់​របស់​អ្នក​ឋិតថេរ​។​ ​ជាក់ស្តែង​ ​សារធាតុ​ហ្វៃប៊ឺ (​Fiber​) ​និង​សារធាតុ​មួយ​បែប​ទៀត​ឈ្មោះថា​ ​F​u​coxa​n​thin​ ​ជា​ចំណែក​មួយផ្នែកទៀត​ដែល​បាន​ដើរ​តួនាទី​សម្រាប់​បំពេញ​ជាតិ​ឆ្អែត​ដ៏​សំខាន់​ ​ដូចនេះ​ ​ប្រសិនបើ​អ្នក​កំពុង​មានបំណង​សម្រក​ទម្ងន់​តាម​វិធីសាស្ត្រ​ធម្មជាតិ​ ​ឬ​តម​របប​អាហារ​ ​សារាយ​សមុទ្រ​ជា​ជម្រើស​ម្ហូប​ដ៏​ល្អ​សម្រាប់​អ្នក​ក្នុង​ការ​រក្សា​ទម្ងន់​របស់​អ្នកឲ្យ​មាន​តុល្យភាព​។​

          ​៤​. ​កាត់បន្ថយ​នៃ​ជំងឺ​គាំងបេះដូង​
​អ្នកវិទ្យាសាស្ត្រ​បានឲ្យ​ដឹង​ថា​សារាយ​សមុទ្រ​ក៏មាន​តួនាទី​ក្នុង​ការ​ទប់​ស្កាត់​ហា​និ​ភ័យ​នៃ​ជំងឺ​គាំងបេះដូង​ជំងឺ​លើស​ឈាម​ ​ជំងឺ​ខ្លាច​រុំ​បេះដូង​ ​តួយ៉ាង​ ​តាម​ការពិសោធន៍​បាន​បញ្ជាក់​ថា​សារាយ​សមុទ្រ​ផ្ទុក​នូវ​សារធាតុ​​ Carbohydrates​ ​ឬ​ហៅថា​ ​F​u​can​s ​ដែល​វា​មាន​សម្បក​ប្រព័ន្ធ​ភាព​សុំា​ក្នុង​ការ​ទប់​ស្កាត់​មេរោគ​ ​និង​ជួយ​រំលាយ​ ​ឬ​លាង​ស​ម្អា​ត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឆាប់រហ័ស​ប្រកបដោយ​សុវត្ថិភាព​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS