×

ភ្នំពេញ គជ់​នៃ​អាស៊ី

NEWS 4 years ago
 
 

            “​ពិសាខ​ដើម​ឆ្នាំ​ ​ខ្មែរ​តែង​ចំណាំ​ ​ភ្ជួរស្រែ​ចម្ការ​...” ​ជា​អត្ថន័យ​បទ​ចម្រៀង​ដែល​ប្រាប់​ ​ជា​សញ្ញា​ដល់​ជនានុជន​ក្មេង​ចាស់​ប្រុស​ស្រី​ថា​ដើម​រដូវវស្សា​បាន​ចូល​មកដល់​ជា​វេលា​មាស​ ​ដ៏​មហាសាល​សម្រាប់​ប្រជាកសិករ​ទូទាំង​ប្រទេស​។​ ​ក្នុង​ដើម​វស្សានរដូវ​នេះ​ដែរ​ ​សូវ​រី​នក៏ពាំ​នាំ​នូវ​មាតិកា​ថ្មីៗ​ប្រៀប​ដូចជា​ថ្នាល​សាបព្រោះ​បណ្តុះ​ចំណេះ​ដឹង​និង​ចំណី​អារម្មណ៍​ថ្មីៗ​ជូន​មិត្ត​អ្នកអាន​ទាំងឡាយ​។​ ​ជា​សក្ខីភាព​ ​វត្តមាន​ថ្មី​បង្អស់​នៃ​កូនខ្មែរ​ដ៏​ពូកែ​មួយ​រូប​នៅ​ក្នុង​ ​ដំណើរការ​ផលិតភាព​យន្ត​អន្តរជាតិ​នៃ​ក្រុមហ៊ុន​គំនូរជីវចល​លំដាប់​ថ្នាក់​ពិភពលោក​ ​W​a​l​t​ ​Dis​n​e​y​ ​ប្រចាំ​សហរដ្ឋអាមេរិក​ត្រូវ​បាន​លាតត្រដាង​ ​ដែល​មនុស្ស​ភាគច្រើន​មិនធ្លាប់​នឹក​ ​ស្រមៃ​ដល់​ទាល់តែសោះ​។​ ​ទន្ទឹម​នឹង​នេះ​ ស្រ្តី​កម្ពុជា​មួយ​រូប​ទៀត​ដែល​ទើប​តែ​ទទួល​ ​បាន​ពានរង្វាន់​ជ័យ​លា​ភី​លេខមួយ​ផ្នែក​រចនា​ម៉ូដ​ក្រចក​លើឆាកអន្តរជាតិ​ក៏​នឹង​ស្ម័គ្រចិត្ត​ ​ចូល​មក​ចែករំលែក​បទពិសោធន៍​ការងារ​របស់​ខ្លួន​នៅ​លើ​ទំព័រ​ទស្សនាវដ្តី​សូវ​រី​ន​លេខ​នេះ​ ​ផង​ដែរ​។​

            ​ប៉ុន្តែ​យើង​ក៏​មិន​បំភ្លេច​ចោល​នូវ​មត៌ក​ពីសម័យ​ដើម​របស់យើង​នោះ​ដែរ​ ​នោះ​គឺ​ ​អត្ត​សញ្ញាណ​ស្ថាបត្យកម្ម​ក្រុងភ្នំពេញ​​សម័យ​អាណានិគម​បារាំង​ ​និង​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប​ ​សម័យ​ក្រោយ​ឯករាជ្យ​ដែល​សកលលោក​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​។​ ​ទាំងនេះ​ត្រូវ​បាន​គាស់​កកាយ​ឡើងវិញ​ក្នុង​ទម្រង់​ឌី​ជី​ថល​ដែល​ជា​ស្នាដៃ​របស់​ស្ថាបត្យករ​ ​ពុំ​ ​មាស​បណ្តូល។​ ​ទោះបីជា​យ៉ាងណា​ ​រហូត​មកដល់ពេលនេះ​ ​វិបត្តិ​កូ​វី​ដ​១​៩​បាន​និង​កំពុង​ជះ​ឥទ្ធិពល​មក​លើ​ ​ប្រជាជន​កម្ពុជា​គួរឲ្យ​កត់​សម្គាល់​។​ ​ដូចនេះ​ទស្សនាវដ្តី​លេខ​នេះ​ក៏មាន​កិត្តិយស​ដែល​បាន​ ​ចុះផ្សាយ​ពី​លោកស្រី​ ​លឹម​ ​សូលី​ន​ ​នាយិកា​អង្គការ​អុក​ស្វា​ម​ (​Ox​f​am​) ​ប្រចាំ​ ​ប្រទេស​កម្ពុជា​ ​ស្តីពី​ប្រធាន​បទ​ “​សមភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​” ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ ​កំពុង​ទន្ទឹង​រង់ចាំ​ចង់​ដឹង​ចង់​ឮ​ខានមិនបាន​ដើម្បី​បាន​វិលត្រឡប់​ទៅកាន់​ជីវភាព​ប្រក្រតី​ ​សុខដុម​រម​នា​ទាំងអស់គ្នា​វិញ​។​ ​ទាក់ទង​នឹង​សុខភាព​ ​យើង​បាន​ចែករំលែក​ចំណេះ​ដឹង​អំពី​ ​វីតាមីន​សេ​ដែល​មនុស្សម្នា​ជាច្រើន​កំពុងតែ​ផ្តោត​នៅ​ក្នុង​អន្តរកាល​នេះ​ក៏​ដួច​ជា​រូបមន្ត​ភេសជ្ជៈ​ផ្សំ​ពី​ស៊ុតមាន់​ធម្មជាតិ​ដែល​ផ្តល់​អត្ថប្រយោជន៍​ជំនួយ​សុខភាព​ដែល​លោកអ្នក​ពិតជា​ចង់​ ​សាកល្បង​៕​

សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល


SUGGESTIONS