×

លោក​ ​ដ​ន​ ​ប្រូ​តា​ស៊ី​អូ​ (​Don​ ​Pro​t​as​i​o) ​បង្ហាញ​សមិទ្ធផល​លេចធ្លោ​តាមរយៈ​ខូឡិ​ក​ហ្សិ​ន​ថ្មី​

NEWS 4 years ago
 
 

​            ជំនួប​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ ​លោក​ ​ដ​ន​ ​ប្រូ​តា​ស៊ី​អូ​ (​Don​ ​Pro​t​as​i​o) ​ដែល​ជា​ជនជាតិ​ហ្វីលីពីន​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២​០​០​៧​មក​ម៉្លេះ ​លោក​បាន​រំឭក​អំពី​អតីតភាព​មុននឹង​លោក​ចាប់ផ្តើម​អាជីព​របស់​ខ្លួន​នៅ​ក្នុង​កម្ពុជា​ដូច្នេះ​ថា​ ​ដើមឡើយ​លោក​ធ្លាប់​បាន​ចូលរួម​ការ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​សម្រាប់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ​កន្លែងនៅ​ប្រទេស​ហ្វីលីពីន​រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​ ​លោក​ក៏បាន​សម្រេច​ចិត្ត​សាកល្បង​ចូលរួម​ការ​ប្រកួត​កម្មវិធី​ធំ​ៗ​ជាច្រើន​ដូចជា​៖​ ​កម្មវិធី​អ្នក​ច្នៃ​ម៉ូដ​ប្រចាំ​ស​ប្តាហ៍​ស្ថិតនៅ​តាម​បណ្តា​ប្រទេស​ហ្វីលីពីន​ ​ហុងកុង​ ​ឡាវ​ ​ថៃ​ ​និង​មី​យ៉ា​ន់​ម៉ា​ ​រួម​ទាំង​កម្មវិធី​អន្តរជាតិ​មួយទៀត​ឈ្មោះថា​ ​«​Co​nc​ours​ ​International​ ​d​e​s J​e​un​e​s ​Create​urs ​d​e​ ​Mode​»​ ​ផង​ដែរ​។​ ​ទន្ទឹម​នឹង​ការ​មកដល់​កម្ពុជា​ជាលើកដំបូង​ ​លោក​ ​Don​ ​មានឱកាស​រចនា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ប្លែកៗ​ជាច្រើន​ឈុត​ដែល​មាន​ស្លាកយីហោ​ជា​ឈ្មោះ​របស់​លោក​ផ្ទាល់​តែម្តង​។​ ​លើស​ពី​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​សព្វថ្ងៃ​ជនជាតិ​ភី​លី​ពី​ន​ដែល​មាន​ពហុ​ជំនាញ​ម្នាក់​នេះ​ ​ក៏​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​កម្មវិធី​អ្នក​ច្នៃ​ម៉ូដ​ប្រចាំ​ស​ប្តាហ៍ (​P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​) ​ដែល​ជា​កម្មវិធី​មួយ​លើកស្ទួយ​ ​និង​ផ្តល់​ឱកាស​ដល់​ស្នាដៃ​របស់​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​កម្ពុជា​គ្រប់រូប​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល​ធ្វើឡើង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់​ឆ្នាំ​។​ ​លោក​ ​Don​ ​Pro​t​as​i​o ​បាន​លើកឡើង​ថា​ ​«​បច្ចុប្បន្ននេះ​ ខូឡិ​ក​ហ្សិ​ន​ដែល​ខ្ញុំ​បាន​ច្នៃ​មក​សរុប​មាន​ចំនួន​៣​០​ ខូឡិ​ក​ហ្សិ​ន​ ​ហើយ​ខ្ញុំ​កំពុងតែ​រចនា​ខូឡិ​ក​ហ្សិ​ន​បន្ថែម​ទៀត​ដែល​ត្រៀម​នឹង​បង្ហាញ​នៅ​ក្នុង​កម្មវិធី​អ្នក​ច្នៃ​ម៉ូដ​ប្រចាំ​ស​ប្តាហ៍ (​P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​) ​នា​ខែ​កក្កដា​ ​ដូច្នេះ​វា​អាច​នឹងជា​ខូឡិ​ក​ហ្សិ​នទី​៣​១​ ​របស់​ខ្ញុំ​»​។​

​            ​«​Wand​e​r ​in​ ​Isolation​»​ ​ជា​ខូឡិ​ក​ហ្សិ​នទី​៣​១​ ​ដោយមាន​ការរចនា​យ៉ាង​ពិសេស​បំផុត​សម្រាប់​និទាឃរដូវ​ ​និង​រដូវក្តៅ​នៃ​ឆ្នាំ​២​០​២​១​។​ ខូឡិ​ក​ហ្សិ​ន​នេះ​ក៏បាន​បង្ហាញ​វត្តមាន​លើ​ក្រប​ទស្សនាវដ្តី​សូវ​រី​ន​ប្រចាំខែ​មេសា​ថែមទៀត​ផង​។​ ​សន្ទនា​វែកញែក​ការរចនា​ខូឡិ​ក​ហ្សិ​ន​ ​«​Wand​e​r ​in​ ​Isolation​»​ ​លោក​ថា​ខូឡិ​ក​ហ្សិ​ន​នេះ​ធ្វើឡើង​មាន​ប្រមាណ​ចំនួន​ ​២​៤​ឈុត​ ​ដែល​ឈុត​នីមួយៗ​សុទ្ធសឹងតែ​មាន​កា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​បំផុត​ ​មិនថា​ការប្រើប្រាស់​សាច់ក្រណាត់​ ​និង​ការ​ជ្រើសរើស​ពណ៌​សម្រាប់​ការរចនា​ជាដើម​។​ ​បណ្តុំ​ឈុត​ខូឡិ​ក​ហ្សិ​ន​មាន​ពណ៌​ចម្រុះ​ស្រាល​ស្រទន់​នេះ​គឺជា​ផ្នត់គំនិត​ផ្តោត​លើ​ការ​ពិពណ៌នា​នៃ​គំនិត​ដែល​មាន​ភាព​ចាំបាច់​ ​ភាព​ឯកោ​ ​ប៉ុន្តែ​វា​ជា​បំណង​ប្រាថ្នា​មួយ​នៃ​ការ​ចង់​ឃើញ​ ​ដូច្នេះ​ ​វា​ជា​គំនិត​នៃ​ភាព​អត់ធ្មត់​បង្ហាញ​ពី​ក្តី​សុបិន​មួយ​ដែល​នឹង​នាំឲ្យ​មនុស្សម្នាក់​ៗ​មានចិត្ត​វិលវល់​ ​និង​ស្វែងរក​។​ ​បើ​តាម​ការ​បរិយាយ​លម្អិត​របស់​ ​Don​ ខូឡិ​ក​ហ្សិ​ន​នេះ​មាន​ភាព​សាមញ្ញ​ ​និង​ពុំ​មានការ​លេង​ស្ទី​ល​ ​ឬ​មាន​ម៉ូដ​ច្រើន​ដូច​ទៅ​នឹង​ខូឡិ​ក​ហ្សិ​ន​មុន​ៗ​នោះ​ទេ​ ​និយាយរួម​លោក​សម្រេច​ចិត្ត​ប្រើប្រាស់​ម៉ូដ​ហ្វេ​ហ្សិ​ន​បែប​មើលទៅ​សាមញ្ញ​និយម​តែ​បង្កប់​នូវ​ភាព​អេ​ឡេ​ហ្គិ​ន​។​

​            ដោយឡែក​អ្នក​ច្នៃ​ម៉ូដ​ជនជាតិ​ហ្វីលីពីន​ដែល​មាន​បេះដូង​ជាខ្មែរ​ ​បាន​បង្ហាញ​ចក្ខុវិស័យ​របស់​ខ្លួន​ថា​ ​«​ស​ម្លៀ​ក​បំពាក់​មិន​ត្រឹមតែ​ជា​ការ​ស្លៀកពាក់​ដែល​បង្ហាញ​ពី​គំនិត​ ​ឬ​ទំនោរ​របស់​អ្នក​ស្លៀកពាក់​នោះ​ទេ​ ​តែ​ស​ម្លៀ​ក​បំពាក់​គឺជា​យានជំនិះ​មួយ​បែប​ដែល​បង្ហាញ​ ​និង​ជា​ការ​តំណាង​នៃ​ផ្នត់គំនិត​ ​ក៏ដូចជា​ផ្នែក​មួយ​បង្កើន​សម្រស់​របស់​មនុស្សម្នាក់​ៗ​ផង​ដែរ​»​។​ ​លោក​នៅតែ​សង្ឃឹម​ ​និង​លើកទឹកចិត្ត​ដល់​អ្នក​ច្នៃ​ម៉ូដ​ជំនាន់​ក្រោយ​ឲ្យ​ព្យាយាម​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ដោយ​ពុំ​ចម្លង​ស្នាដៃ​របស់​អ្នកដទៃ​មក​ធ្វើជា​របស់​ខ្លួន​។​ ​ម៉្យាងវិញទៀត​ ​លោក​ ​Don​ ​Pro​t​as​i​o ​ព្យាយាម​លើក​ចិត្ត​ ​និង​ជំរុញ​អ្នក​ច្នៃ​ម៉ូដ​ជំនាន់​ថ្មី​ចូលរួម​កម្មវិធី​ហ្វេ​ហ្សិ​ន​ឲ្យបាន​កាន់តែ​ច្រើន​ ​ព្រោះ​វា​ជា​ឱកាស​ដ៏​ក​ម្រ​សម្រាប់​ពួកគេ​៕​

Article by PAN SIVLY


SUGGESTIONS