×

កញ្ញា​ ​ម៉ម​ ​វ​ណ្ឌី ​ក្នុង​សិល្បៈ​ហ្វេ​ហ្សិ​ន​តាម​គន្លង​ថ្មី​ ​ដើម្បី​ចូលរួម​ការពារ​ពី​កូ​វី​ដ​១​៩​

NEWS 4 years ago
 
 

​            ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ដែល​ចាស់​បុរាណ​បាន​រៀបចំ​ឡើង​ដើម្បី​ប្រមើល​មើល​នូវ​ភោគផល​កសិកម្ម​និង​របាយ​ទឹកភ្លៀង​ក្នុង​ប្រទេស​បាន​កន្លង​ផុត​កាលពី​ខែ​ឧសភា​ខែ​ចាស់​។​ ​ដោយឡែក​ ​ខែ​មិថុនា​នេះ​ ​រដូវវស្សា​ ​ឬ​រដូវ​មូសុង​ ​កំពុង​បញ្ចេញ​ឥទ្ធិពល​របស់​ខ្លួន​គ្របដណ្តប់​មក​លើ​ប្រទេស​យើង​ ​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ខ្លាំង​តាម​តំបន់​នីមួយៗ​ ​នាំឲ្យ​ធម្មជាតិ​ក៏​ស្រស់បំព្រង​តាម​នោះ​ដែរ​។​ ​រដូវ​កាលដែល​សម្បូរ​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​រដូវ​កាល​កូ​វី​ដ​១​៩​ផង​នោះ​ ​សូវ​រី​ន​នឹង​នាំ​ចក្ខុ​ទស្សនិកជន​ឲ្យ​មកឃើញ​ការរចនា​ម៉ា​ស​ ​ឬ​ ​របាំង​ ​មុខ​បែប​សិល្បៈ​ច្នៃ​ប្រតិដ្ឋ​ទាន់សម័យ​ដោយ​ទឹក​ដៃ​របស់​កញ្ញា​ ​រំដួល​លិចទឹក​ ​បង្ហាញ​ជូន​ដោយ​តារា​ក្រប​មុខ​ ​កញ្ញា​ ​ម៉ម​ ​វ​ណ្ឌី ​ដ៏​ស្រស់​សោភា​ ​ដែល​បង្កប់​នូវ​អត្ថន័យ​សារ​អប់រំ​ផ្នែក​សុខភាព​ដល់​មហាជន​ទាំងឡាយ​។​

​            ​ក្នុង​លេខ​ចេញផ្សាយ​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​នេះ​ ​លោកអ្នក​នឹងបាន​ជួបនឹង​អត្ថបទ​ល្អ​ៗ​ជាច្រើន​ដែល​ឆ្លើយតបនឹង​បរិ​បទ​កម្ពុជា​ក្នុង​ពេលនេះ​ ​ជាអាទិ៍​រួម​មាន​ ​ដំណើរ​ការប្រតិបត្តិ​ការរៀបចំ​បណ្ណាល័យ​តាម​ភូមិ​សម្រាប់​សហគមន៍​ជនបទ​ក្នុង​អំឡុង​ពេល​ដែល​សាលារៀន​ទូទាំង​ប្រទេស​ដោយ​យុវតី​ ​សុទ្ធ​ ​បូ​ផា​ ​ជីវិត​សិល្បករ​ចាប៉ី​ជំនាន់​ថ្មី​ពីរ​ភាសា​ ​គង់​ ញ៉េ ​ភាព​អស្ចារ្យ​នៃ​ក្បាច់​គុន​បុរាណ​ខ្មែរ​ក្នុង​វិ​ស័យ​ភាពយន្ត​ហូ​លី​វូ​ដ​ស្តែង​ឡើង​តាមរយៈ​តួ​សម្តែង​កូនខ្មែរ​សញ្ជាតិ​អាមេរិក​ ​ឌី​ ​សៅ​ ​និង​ ​រឿងរ៉ាវ​នៅ​ពីក្រោយ​តំណែង​ជា​បវរកញ្ញា​កម្ពុជា​របស់​កញ្ញា​ ​លីវ​ ​ជី​លី​។​ ​ក្រៅពី​នេះ​ ​យើង​ក៏មាន​បញ្ចូល​អត្ថបទ​វិភាគ​ស្តីពី​ទ​ស្សនៈ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ការអប់រំ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ឬ​ ​ការអប់រំ​ពី​ចម្ងាយ​ ​ដែល​ពួកយើង​បាន​និង​កំពុង​ឆ្លងកាត់​ជាក់ស្តែង​ចាប់តាំង​ពី​ព្រឹត្តិការណ៍​២​០​កុម្ភៈ​រហូត​មកដល់ពេលនេះ​។​

​​            ជាចុងក្រោយ​ ​យើង​ក៏​មិនដែល​ភ្លេច​បង្ហាញ​នូវ​សក្តានុពល​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រកម្ពុជា​យើង​ ​ដែល​ក្នុង​ខែ​នេះ​ដែរ​ ​យើង​បាន​ជ្រើសរើស​ដំណើរ​ទស្សនកិច្ច​ឈ្វេងយល់​រចនាបថ​ស្ថាបត្យកម្ម​ប្រាសាទ​សម័យ​បុ​រេ​អង្គរ​ដែល​កូនខ្មែរ​គ្រប់​ជំនាន់​គប្បី​យល់​ដឹង​រៀន​សម្គាល់​ទាំងអស់គ្នា​។​ ​អ្វី​ដែល​រឹត​តែ​ពិសេស​ជាង​នេះ​ទៀត​នោះ​គឺ​ ​ការណែនាំ​នូវ​មុខម្ហូប​ផ្សំ​ពី​បន្លែ​ប្រពៃណី​ខ្មែរ​សម្រាប់​បំប៉ន​សុខភាព​នៅ​រដូវភ្លៀង​ដែល​ងាយ​នឹង​ប្រឈមមុខនឹង​ជំងឺ​តម្កាត់​នានា​ ​ដោយ​ស្នាដៃ​ចុងភៅ​ចំណាន​ ​Chef​ N​a​k ​ម្ចាស់​សៀវភៅ​ “​ញ៉ាំ​” (N​HUM​)​៕​

សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល


SUGGESTIONS