×

ពណ៌ស្វាយ​ត្របែកព្រៃ​ ​ពណ៌​ពេញ​និយម​សម្រាប់​ ​២​០​២​១​

FASHION & BEAUTY 5 months ago
 
 

            ពណ៌ស្វាយ​ ​គឺជា​បណ្តុំ​ពណ៌ក្រហម​លាយ​ជាមួយ​ពណ៌ខៀវ​ ​វា​ពោរពេញ​ដោយ​ភាព​អាថ៌កំបាំង​ ​និង​ថ្លៃថ្នូរ​ខ្ពង់ខ្ពស់​។​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​១​ ​នេះ​ ​ពណ៌​ខ្ចី​ៗ​ ​ស្រាល​ៗ​ ​មិនថា​ពណ៌​អ្វី​ឡើយ​គឺ​មានការ​ពេញ​និយម​ខ្លាំង​ ​តួយ៉ាង​ ​ពណ៌ស្វាយ​ខ្ចី​ ​ឬ​ពណ៌ស្វាយ​ត្របែកព្រៃ​ ​ទទួល​បាន​ការចាប់អារម្មណ៍​ជា​ខ្លាំង​។​ ​វា​បង្កើន​មន្ដ​ស្នេហ៍​ ​ភាព​រ៉ូ​មេន​ទិច​ជាង​មុន​ ​និង​បង្ហាញ​ភាព​អេ​ឡេ​ហ្គង់​បំផុត​។​

            ពណ៌ស្វាយ​ត្របែកព្រៃ​នេះ​សក្ដិ​សមនឹង​នារី​សម័យថ្មី​បំផុត​ ​ហើយក៏​ស៊ី​នឹង​សម្បុរ​អាស៊ី​ផង​ដែរ​ ​ដោយ​ប​ញ្វេ​ញ​ភាព​ទន់ភ្លន់​ ​គួរឲ្យ​ស្រឡាញ់​ ​ទោះបីជា​សម្បុរសណ្ដែកបាយ​ក៏​សក្ដិ​សម​ដែរ​។​ ​បើ​តាម​ការ​ដើរ​បង្ហាញ​ម៉ូដ​របស់​ម៉ាក​អន្តរជាតិ​នានា​ ​ក៏​ឃើញ​មាន​វត្តមាន​ម៉ូឌែ​ល​សម្បុរ​ខ្មៅ​ប្រើ​ឈុត​ពណ៌​នេះ​ផង​ដែរ​ ​ទោះបី​លេចធ្លោ​បន្តិច​ ​ប៉ុន្តែ​គឺ​ហ្វេ​ហ្សិ​ន​កប់​តែម្ដង​។​ ​ប្រសិន​ប្រិយ​មិត្ត​ដែល​មិន​ហ៊ាន​លេងខ្លួន​ខ្លាំង​ ​អាច​ស្ទា​យ៌​ពណ៌​នេះ​ជាមួយនឹង​ពណ៌​ខ្មៅ​ ​ឬ​ពណ៌​ប្រ​ភេះ ​ឬមួយ​ក៏​លេង​នឹង​ខោ​ខូ​វ​ប៊ូ​យ​ពណ៌​ចាស់​ ​ដើម្បី​ទទួល​បាន​ភាព​ស្រគត់ស្រគំ​បន្តិច​ ​តួយ៉ាង​ ​ឈុត​អាវស្វា​យ​ ​ខោខ្លី​ក្រ​ម៉ៅ​ ​បន្ថែម​នឹង​អាវ​សាច់​ចាក់​ពណ៌​ខ្មៅ​រប​ស​ម៉ាក​ ​Vale​n​tin​o ​។​ ​សម្រាប់​មិត្ត​នារីនិយម​ហ្វេ​ហ្សិ​ន​ខ្លាំង​ ​អាច​ស្ទា​យ៌​ជាមួយនឹង​ក្រុម​ពណ៌​ដូចគ្នា​ ​គឺជា​លេង​ពណ៌ស្វាយ​មួយ​ឈុត​តែម្ដង​ ​ដូច​ម៉ាក​ ​Ken​z​o ​និង​ ​ម៉ាក​ ​L​a​qu​an​ S​m​it​h​ ​ឬក៏​ស្ទា​យ៌​លាយ​ជាមួយនឹង​ក្រុម​ពណ៌​ស្រាល​ ​ដូចជា​ពណ៌​លឿងខ្ចី​ ​ពណ៌ផ្ទៃមេឃ​ ​ពណ៌​ទឹក​សណ្ដែកខៀវ​។​ល​។​ ​តាម​ស្ទី​ល​ម៉ាក​ ​E​t​ro ​។​

            មិន​ត្រឹមតែ​ស​ម្លៀ​ក​បំពាក់​នោះ​ទេ​ ​គ្រឿងបន្ទាប់បន្សំ​ដូចជា​កាបូប​ ​ស្បែកជើង​ វែ​ន​តា​ជាដើម​ ​ក៏​មានការ​និយម​ប្រើ​ពណ៌​នេះ​ផង​ដែរ​។​ ​សម្រាប់​អ្នក​មិន​ហ៊ាន​ប្រើ់​ស​ម្លៀ​ក​បំពាក់ពណ៌​នេះ​ ​អាច​គិតគូរ​រក​គ្រឿងបន្ទាប់បន្សំ​ផ្សេងៗ​មក​ប្រើ​បាន​ ​បើ​ចង់​ដើរ​ឲ្យ​ទាន់សម័យនិយម​នឹងគេ​។​ ​សូម្បីតែ​ ​i​Phone​ ​ថ្មីៗ​នេះ​ ​ក៏មាន​ចេញ​ពណ៌ស្វាយ​ខ្ចី​នេះ​ផង​ដែរ​។​ ​តាម​ការ​បង្ហាញ​របស់​ក្រុមហ៊ុន​ ​Apple​ ​គឺ​ដើម្បី​ឧទ្ទិស​ទៅដល់​លោក​ S​t​eve​ ​Job​s ​ដោយ​ពណ៌ស្វាយ​គឺជា​ពណ៌​ដែល​លោក​ចូលចិត្ត​បំផុត​ ​ប៉ុន្តែ​មិន​មាន​ឯកសារ​ណា​ថា​លោក​ចូលចិត្ត​ពណ៌ស្វាយ​ក​ម្រិ​ត​ណា​ដែរ​។​ ​ប្រហែលជា​ ​Apple​ ​ក៏​ចង់​ដើរ​ឲ្យ​ទាន់​វិ​ស័​យ​ហ្វេ​ហ្សិ​ន​ផង​ដែរ​មើលទៅ​! ​ទោះបី​យ៉ាងណាក្ដី​ ​វា​ពិតជា​បាន​បង្ហាញ​ពី​មន្ដ​ស្នេហ៍​នៃ​ពណ៌ស្វាយ​ត្របែកព្រៃ​យ៉ាង​ច្បាស់​។​ ​មួយវិញទៀត​ ​ការ​ពេញ​និយម​នៃ​ពណ៌​មួយ​នេះ​ ​គឺ​ចាប់​មាន​ពន្លក​តាំងពី​រដូវរងា​រ​ឆ្នាំ​២​០​២​០​ ​មក​ម្ល៉េះ​ ​ដោយ​បន្ត​ជា​គំហុក​នា​រដូវ​ផ្កា​រីក​ ​និង​រដូវក្ដៅ​ឆ្នាំ​២​០​២​១​នេះ​ទៀត​។​ ​ចំណែក​រដូវ​កាល​ថ្មី​ខាងមុខ​វិញ​ ​ពណ៌ស្វាយ​នឹង​បន្ត​អនុភាព​របស់​ខ្លួន​នៅ​លើ​ឆាក​បង្ហាញ​ម៉ូដ​អន្តរជាតិ​ជុំវិញ​សកលលោក​ផង​ដែរ៕​

Article​ ​by​ ​L​E​N​G​ C​H​AN​R​EASE​Y​


SUGGESTIONS