×

បង្ហាញ​ខ្លួន​ជា​នារី​កំពូល​សម្រស់​នៅ​ក្នុង​សណ្ឋាគារ​រះ​ថ្មី​លំដាប់​ពិភព​លោក​ជា​មួយ​កញ្ញា សាន្ត កុសុមៈ

NEWS 3 years ago
 
 

​            ធ្មេច​បើក​ៗ​ ​ខែ​ទុតិយាសាឍ​ ​ឬ​ ​ខែ​កក្កដា​ ​បាន​រំ​កិលខ្លួន​ចូល​មកដល់​ ​ជា​សញ្ញា​ប្រាប់​មហាជន​ថា​យើង​បាន​ចំណាយ​ពេល​ពាក់កណ្តាល​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​១​ ​រួចមក​ហើយ​។​ ​ពេលនេះ​ជា​ឆមាស​ថ្មី​ដែល​សូវ​រី​ន​ទើប​តែ​បាន​ផ្តិត​យក​រូបថត​ម៉ូដែល​យ៉ាង​ស្រស់​ឆើតឆាយ​គ្រង​ឈុត​អាវធំ​បែប​បស្ចិមប្រទេស​យីហោ​ ​ARMADA​ ​ច្នៃ​ដោយ​អ្នក​រចនា​ម៉ូដ​ ​បរទេស​ ​រ៉េ​យ៍​នី​យ៉េ​រ​ ​អា​ប៊ែ​ល​ឡូ​ (R​e​y​n​i​e​r ​A​bell​o) ​ឈរ​បង្អួត​រាង​នៅ​ខាងមុខ​សណ្ឋាគារ​ល្បី​លំដាប់​ពិភពលោក​ ​H​y​at​t​ R​e​g​e​nc​y​ដែល​កំពុង​បង្ហាញ​វត្តមាន​ថ្មីសន្លាង​កណ្តាល​រាជធានី​ភ្នំពេញ​ប្រកប​ ​ដោយ​ភាព​ស៊ីវិល័យ​ ​ស័ក្តិសម​ឥត​ខ្ចោះ​ជា​ហ្វេ​ហ្សិ​ន​លក្ខណៈ​អភិជន​ប្រចាំ​ឆ្នាំ​២​០​២​១​នេះ​។​

​            នៅ​ក្នុង​លេខ​ខែ​ដំបូង​នៃ​ឆមាស​ទីពីរ​នេះ​ ​ប្រិយ​មិត្ត​ទាំងឡាយ​នឹងបាន​ឈ្វេងយល់​អំពី​ផ្នត់គំនិត​នៃ​ការ​បង្កើត​យីហោ​គ្រឿងអលង្ការ​ទាន់សម័យ​ “ឡឺ​សេរី​” ​របស់​ស្ថាបនិក​​សម័យថ្មី​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​។​ ​ទន្ទឹម​នឹង​នេះ​ ​លោកអ្នក​នឹង​ស្គាល់​ស្នាដៃ​វិជ្ជាជីវៈ​ដ៏​លេចធ្លោ​គួរឲ្យ​ស្ញើ​ច​សរសើរ​របស់​កុលបុត្រ​ខ្មែរ​ពីរ​រូប​ទៀត​ ​គឺ​ ​លោក​វេជ្ជបណ្ឌិត​ ​សួង​ ​ម៉េង​ស្រ៊ា​ង​ ​ដែល​ត្រូវបានតែងតាំងជា​វេជ្ជបណ្ឌិត​ផ្នែក​អាកាសចរ​ស៊ីវិល​ដំបូងបង្អស់​ក្នុង​ប្រវត្តិ​សា​ស្រ្ត​នៃ​ប្រទេស​កម្ពុជា​ ​និង​ ​លោក​ ​កែវ​ ​សេង​រដ្ឋា​ ​ម្ចាស់​ជ័យ​លា​ភី​ស្នាដៃ​ប្រលោមលោក​ខ្នាត​ខ្លី​ក្នុង​កម្មវិធី​ប្រឡង​អក្សរ​សិល្ប៍​ពានរង្វាន់​ព្រះនាង​ឥ​ន្រ្ទ​ទេវី​ប្រចាំ​ឆ្នាំ​២​០​២​០​ ​ដែល​ទើប​ទទួល​បាន​ពាន​ជា​ផ្លូវការ​កាលពីដើម​ឆ្នាំនេះ​។​ ​លើស​ពីនេះទៅ​ទៀត​ ​កញ្ញា​ ​រ៉េត​ ​សារី​តា​ ​ដែល​កំពុង​មានការ​គាំទ្រ​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​នានា​ក្នុង​ពេល​បច្ចុប្បន្ន​ ​ក៏បាន​ឆ្លៀតឱកាស​មក​ផ្តល់​បទសម្ភាសន៍​ពិសេស​ស្តីពី​បេសកកម្ម​ថ្មី​បន្ទាប់​ក្នុងនាម​ជា​បវរកញ្ញា​ឯក​ចក្រវាល​កម្ពុជា​ថែមទៀត​ផង​។​

​            ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​នៅ​ក្នុង​ឥទ្ធិពល​អាកាសធាតុ​មូសុង​នេះ​ ​សូវ​រី​ន​បាន​លើកយក​នូវ​ជម្រើស​អាហារ​ពិសេស​ដែល​សម្រិតសម្រាំង​ដោយ​ចុងភៅ​ដៃ​ឯក​នៃ​កម្មវិធី​ ​Master​ ​Chef​ ​Khmer​ ​Season​ 2 ​ក៏ដូចជា​អត្ថប្រយោជន៍​ដ៏​ប្រពៃ​នៃ​ទំពាំង​ព្រេច​ ​គ្រឿងផ្សំ​អាហារ​ខ្មែរ​តាំងពី​បុរាណកាល​ ​ដែល​សម្បូរ​លាស់​ក្នុង​រដូវភ្លៀង​ធ្លាក់​នេះ​ ​ព្រមទាំង​ជម្រើស​កន្លែង​លម្ហែ​ក​ម្សាន្ត​បែប​មាត់ទឹក​យ៉ាង​ត្រជាក់ត្រជំ​សុខដុម​រម​នា​គួរឲ្យ​សាកល្បង​ទៅ​ទស្សនា​ឲ្យបាន​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​ឆាក​ជីវិត​៕​

សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល


SUGGESTIONS