×

តោះ​ដាក់​មួយ​ ​Trip​ ​ជាមួយ​យានជំនិះបែប Classic ​ក្នុង​រដូវ​កាល​កូ​វី​ដ​ម្តង​ទៅ​មើ​ល៍!

NEWS 3 weeks ago
 
 

           សម្រាប់​ប៉ុន្មាន​ស​ប្តាហ៍​មកនេះ​ ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅតែ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ច្រើន​ផ្នែក​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់យើង​ហើយក៏​ជា​ចំណោទ​សំណួរ​ជាច្រើន​តែង​ចោទឡើង​ឥតឈប់ឈរ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​សម្រាប់​ក្រុម​អ្នក​ជិះ​ម៉ូតូ​បាន​ចោទសួរ​សំណួរ​មួយ​ថា​ ​«​តើ​វា​មាន​សុវត្ថិភាព​ដែរ​ឬទេ​ក្នុង​ការ​ជិះ​ក​ម្សាន្ត​ជាមួយនឹង​ម៉ូតូ​របស់​គេ​ក្នុង​ស្ថានភាព​បែប​នេះ​? ​ស្ថានភាព​មួយ​ដែល​កំពុង​មានការ​គ្រប់គ្រង​ ​និង​មាន​វិធានការ​តឹងរឹង​បែប​នេះ​?​។​ ​យ៉ាងណាមិញ​ ​បើ​ទោះបីជា​ ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​បាន​ផ្លាស់ប្តូរ​ទម្រង់​គ្រប់​ស្ថាប័ន​ ​ឬ​ប្រជាជន​ត្រូវ​រស់នៅ​តាម​បែប​គន្លង​ថ្មី​ក៏ដោយ​ ​ប្រសិនបើ​អ្នក​ចង់​ធ្វើដំណើរ​ក​ម្សាន្ត​ជាមួយ​ម៉ូតូ​សំណព្វ​ចិត្ត​របស់​អ្នក​ ​អ្នក​អាច​ធ្វើ​ទៅ​បាន​ដោយ​គោរព​តាម​បទបញ្ជា​របស់​រាជ​រដ្ឋា​ភិ​បាល​ ​ជាពិសេស​ ​គោរព​តាម​គោល​ការ​ណ៏​របស់​​​ក្រសួងសុខាភិបាល​ដោយ​ត្រូវ​ទទួលការ​ចាក់​វ៉ាក់សាំង​ ​មិន​ប្រមូលផ្តុំ​ពពាក់ពពូន​ ​និង​គោរព​វិធានការ​ ​៣​កុំ​ ​៣​ការពារ​ឲ្យបាន​ខ្ជាប់ខ្ជួន​នោះ​ការ​ជិះ​ម៉ូតូ​បែប​ ​Solo​ រឺ​បែប​ដៃគូ​នោះ​មិនមែន​ជា​បញ្ហា​សម្រាប់​អ្នក​ទៀត​នោះ​ទេ​!

          ​ដំណើរ​ក​ម្សាន្ត ​ការ​ជិះ​ម៉ូតូ​ក្នុង​កំឡុង​ពេលនេះ​ ​ជា​ពេល​ដែល​ដាក់​គ​ម្លា​ត​រវាងគ្នានឹងគ្នា​ ​អ្នក​គួរគប្បី​ស្វែងរក​ផ្លូវ​ណា​ដែល​មាន​ចរាចរណ៍​មិនសូវ​ស្ទះ​។​ ​ការ​ជិះ​ក​ម្សាន្ត​បែប​ធម្មជាតិ​សម្លឹង​មើល​ព្រៃ​ភ្នំ​ ​ជាមួយនឹង​ការ​ស្រូប​យក​ខ្យល់​ឱកាស​ធម្មជាតិ​​​ពិតៗ​សុទ្ធសឹងតែ​ផ្តល់ឲ្យ​អ្នកទទួល​បាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​ ​សម្រាក​លំហែ​ពី​ការងារ​នឿយហត់​នានា​។​ ​បន្ថែម​ពី​នេះ​ទៀត​ ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ផ្លូវ​ដែល​អ្នក​ជិះ​មានតែ​អ្នក​ម្នាក់ឯង​ ​អ្នក​មិនសូវ​ព្រួយបារម្ភ​ពី​ការ​កកកុញ​ចរាចរណ៍​ច្រើន​​នោះ​ទេ​។​ ​ការ​ជិះ​ម៉ូតូ​ទៅ​សម្រាក​លំហែ​នៅ​តាម​ខេត្ត​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយនឹង​ផ្លាក​សញ្ញា​ ​ល្បឿន​សុទ្ធសឹង​តែ​ជា​កាតព្វកិច្ច​ដែល​អ្នក​បើកបរ​ត្រូវតែ​មាន​។​ ​អ្នក​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​នៅ​ពេល​អ្នក​ឈប់​ចុះចត​ ​បើក​ភ្លើង​ស៊ីញ៉ូ​ ​ឬ​សុំ​ផ្លូវ​ ​ជាពិសេស​ ​នៅពេលដែល​អ្នក​ត្រូវការ​ជិះ​ជែង​រ​ ​ឬ​វ៉ា​ផ្សេងៗ​ ​ព្រោះ​ការ​ជិះ​ម៉ូតូ​ទៅ​ខេត្ត​ជាមួយនឹង​ផ្លូវ​ស្រឡះ​ទូលាយ​​បែប​នេះ​សុទ្ធសឹងតែ​ធ្វើឲ្យ​អ្នក​បើក​ម៉ូតូ​ចូលចិត្ត​បង្កើត​នូវ​ល្បឿន​ម៉ូតូ​របស់​ខ្លួន​។​

          ​ជាមួយនឹង​ការ​ជិះ​ក​ម្សាន្ត​ខ្លី​ៗ​បែប​នេះ​ ​អ្នក​អាច​សម្លឹង​មើល​ម៉ូតូ​ ​Royal​ ​E​n​field​ ​Classic​ ​ឬក៏​ ​Meteor​ 350 ​ក្នុង​ការ​ជិះ​ទៅ​ញាំ​កាហ្វេ​នៅ​ក្រៅក្រុង​ ​ឬ​ជិត​ៗ​នេះ​ ​ដើម្បី​សម្រាក​ពី​ពេលវេលា​ចុង​ស​ប្តាហ៍​របស់​អ្នក​។​ ​ជាមួយនឹង​ម៉ូតូ​ ​Classic​ ​ម៉ាស៊ីន​ដែល​បង្កើត​នូវ​សាមញ្ញភាព​ប៉ុន្តែ​ក្តី​សុខ​ខ្លាំង​ក្នុង​ការ​បើកបរ​ ​ជា​ម៉ូឌែ​ល​មួយ​ធ្វើឲ្យ​អ្នក​បង្កើន​ភាព​ជឿជាក់​ក្នុង​ការ​យក​វា​ជា​យានជំនិះ​ជិះ​ទៅតាម​ខេត្ត​ ​និង​តំបន់​ជិត​ៗ​ក្រុង​នោះ​ ​ម៉ូតូ​ម៉ាក​នេះ​បាន​ឆ្លងកាត់​ការសាកល្បង​ជាច្រើន​ដង​មុននឹង​ក្លាយ​ជា​ម៉ូតូ​ដែល​អតិថិជន​ភាគច្រើន​មានទំនុក​ចិត្ត​ឲ្យ​ដូច​សព្វថ្ងៃ​។​ ​ប្រសិនបើ​អ្នក​ត្រូវការ​កម្លាំង​ម៉ាស៊ីន​ដែល​ងាយស្រួល​រត់​លើ​ផ្លូវ​ក្នុង​ក្រុង​បែប​ ​Cruise​r ​ហើយ​នៅ​ជិត​ៗ​ក្រុង​ដូចជា​ត្រើយម្ខាង​សុខា​ ​ស្ពាន​ជ្រោយ​ចង្វា​រ​ រឺ​សូម្បីតែ​ផ្លូវ​ OC​I​C ​និង​ផ្លូវ​ទូលាយ​ៗ​​ជាច្រើន​ទៀត​នៅ​ម្តុំ​កោះ​ពេជ្យ ​អ្នក​អាច​សំ​លឹ​ង​មើល​ម៉ូឌែ​ល​ ​Meteor​ 350 ​ដែល​កំពុង​ទ​ទូល​បានការ​ពេញ​និយម​ពីសំណាក់​អ្នក​ជិះ​ក្នុង​ក្រុង​។​

          ​កុំ​ភ្លេច​ឆែក​ស្តុក​ជាមួយនឹង​ក្រុមហ៊ុន​ ​Royal​ ​E​n​field​ ​សម្រាប់​ម៉ូឌែ​ល​ដែល​ស្តុក​មានកំណត់​ ​ឬ​អ្នក​អាចម​ក​ទទួលយក​បទពិសោធន៍​ថ្មី​ជាមួយនឹង​កា​របើក​សាកល្បង​នៅ​អគារ​ធំ​ទូលាយ​។​ ​អ្នក​អាច​សាក​កម្លាំង​ម៉ាស៊ីន​នេះ​បាន​ ​នោះ​អ្នកដឹង​ថា​ហេតុអ្វី​ម៉ូតូ​នេះ​មានកម្លាំង​ម៉ាស៊ីន​ងាយស្រួល​បើកបរ​ហើយនឹង​អ្នកនាំ​អារម្មណ៍​របស់​អ្នក​ហោះហើរ​ទៅមុខ​ដោយ​មិន​ដឹង​ខ្លួន​៕​​

​សូម​ធ្វើការ​ទំនាក់ទំនង​លេខ​ទូរ​សព្វ​សម្រាប់​ព័ត៌មាន​បន្ថែម​៖​ ​០​៩​៥​ ​៦​៦​៦​ ​៣​៧​៣​ /​០​៩​៥​ ​៦​៦​៦​ ​៣​៧​២​ /​០​១​៧​ ​៨​៦​៦​ ​៦​៧​១​

​Advertising​ ​Article​


SUGGESTIONS