×

គន្លឹះ​ដោះស្រាយបញ្ហា​សក់​ខូច​ដ៏​មាន​ប្រសិទ្ធ​ភាព​

FASHION & BEAUTY 3 years ago
 
 

           ​បច្ចុប្បន្ន​ការ​ប្តូរ​ពណ៌​សក់​មានការ​ពេញ​និយម​ខ្លាំង​ ​ជាពិសេស​យុវវ័យ​ ​ដោយហេតុ​វា​នឹង​ជួយ​លើក​សម្រស់​ឲ្យ​មើលទៅ​ទាន់សម័យ​មួយ​ក​ម្រិ​ត​។​ ​យ៉ាងណាមិញ​ ​ការ​ប្តូរ​ពណ៌​សក់​ញឹកញាប់​រមែង​ជួប​បញ្ហា​ដូចជា​ ​សក់​ស្ងួត​ ​បែក​ចុង​ ​និង​ ​ផុយ​ស្រួយ​ ​ដែល​ទាំងនេះ​សុទ្ធ​សឹង​ជា​បទពិសោធន៍​កើតឡើង​ចំពោះ​អ្នក​និយម​ប្តូរ​ពណ៌​សក់​។​ ​ដូច្នេះ​ដើម្បី​ថែទាំ​សក់​ពណ៌​ឲ្យ​នៅតែ​ភ្លឺ​រលោង​មាន​សុខភាព​ល្អ​ ​សូវ​រី​ន​ ​សូម​ណែនាំ​នូវ​គន្លឹះ​ងាយ​ៗ​ចំនួន​៥​ដូច​ខាងក្រោម​។​

គន្លឹះ​ទី​១​៖​ ​កក់សក់​តិច​ជាង​មុន​: ​ក្រោយ​លាប​ពណ៌​សក់​រួច​ ​សក់​របស់​អ្នក​នឹង​ប្រែ​ទៅជា​ស្ងួត​បាត់បង់​សំណើម​។​ ​អ្នក​មិនគួរ​កក់សក់​រៀងរាល់ថ្ងៃ​ ​ឬ​ទុក​ដល់​ច្រើន​ថ្ងៃ​ពេក​ទើប​កក់​នោះ​ទេ​។​ ​ការ​កក់សក់​រៀងរាល់​៣​ទៅ​៤​ថ្ងៃ​ម្តង​អាច​ធ្វើឲ្យស​ក់​របស់​អ្នកមាន​សំណើម​ឡើងវិញ​ ​និង​មិន​ងាយ​ប្រែ​ពណ៌​ផង​ដែរ​។​ ​នៅ​ពេល​កក់សក់​គួរ​ប្រើ​ទឹកក្តៅ​ឧណ្ហ​ៗ​ ​ឬ​ទឹក​ធម្មតា​ ​និង​ម៉ា​ស្សា​ថ្ម​ម​ៗ​។​ ​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​សម្រួល​ដល់​ស្បែក​ក្បាល​ ​និង​សរសៃសក់​មាន​សុខភាព​ល្អ​។​

គន្លឹះ​ទី​២​៖​ ​ប្រើ​ក្រែម​បន្ទន់​សក់​: ​សក់​របស់​អ្នក​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​ ​នៅពេលដែល​អ្នកប្រើ​ក្រែម​បន្ទន់​សក់​ជា​ជំនួយ​ ​ដែល​វា​ជួយ​ឲ្យ​សក់​របស់​អ្នក​ភ្លឺ​រលោង​ ​និង​ទន់​រលាស់​ឡើង​។​ ​បន្ទាប់ពី​កក់សក់​រួច​ ​យក​ក្រែម​បន្ទន់​សក់​ម​កលាប​លើស​ក់ (​តែ​មិន​ត្រូវ​លាប​ឲ្យ​ដល់​គល់​សក់​ទេ​) ​បន្ទាប់មក​ទុក​រយៈពេល​១​០​ទៅ​១​៥​នាទី​ ​រួច​លាង​ជម្រះ​ដោយ​ទឹក​ត្រជាក់​ជាការស្រេច​។​ ​បើ​អ្នក​មិនទាន់​មាន​ក្រែម​បន្ទន់​សក់​ ​គួរ​ប្រមើល​មើល​ក្រែម​បន្ទន់​សក់​ណាមួយ​ដែល​មានគុណ​ខ្ពស់​សម្រាប់​ប្រើ​ផ្ទាល់ខ្លួន​ ​ហើយ​ធ្វើការ​បន្ទន់​ជាប្រចាំ​ក្រោយពេល​កក់សក់​រួច​។​

គន្លឹះ​ទី​៣​៖​ ​ប្រើ​ប្រេង​ជំនួយ​សក់​: ​ការ​ប្រើ​ប្រេង​ជំនួយ​សក់​ ​អាច​ជួយ​ជំរុញ​ដល់​សក់​កាន់តែ​ឲ្យ​មាន​សុខភាព​ល្អ​ ​ជាពិសេស​សម្រាប់​អ្នកមាន​បញ្ហា​សក់​ស្ងួត​ ​ឬ​សំពោង​ ​ក្នុងចំណោម​ប្រេង​ធម្មជាតិ​ ​អ្នក​អាច​ជ្រើសរើស​ប្រេង​សំខាន់​ណាមួយ​ចំណោម​ប្រេង​៤​ខាងក្រោម​ ​ហើយ​អនុវត្ត​តាមវិធី​ងាយ​ៗ​ដូចជា​៖​

          ប្រេងដូង​៖​ ​យក​ប្រេងដូង​ចំនួន​២​ឬ​៣​ស្លាបព្រា​បាយ​(​អាស្រ័យ​ទៅតាម​បរិមាណ​សក់​របស់​អ្នក​) ​លាប​លើស​ក់​ស្ងួត​ ​ឬ​សើម​ក៏បាន​ ​បន្ទាប់មក​យក​ថង់​ ​ឬ​កន្សែង​មក​រុំ​ឲ្យ​ជិត​ទុក​រយៈពេល​ប្រាំពីរ​ម៉ោង​ ​ឬមួយ​យប់​ ​រួច​កក់សក់​ចេញ​ជាការស្រេច​។​         

          ប្រេង​អូ​លីវ​៖​ ​យក​ប្រេង​អូ​លីវ​៣​ស្លាបព្រា​បាយ​ ​និង​ទឹកឃ្មុំ​១​ស្លាបព្រា​បាយ​ម​កលា​យ​ចូលគ្នា​ឲ្យទៅ​ជា​ល្បាយ​តែមួយ​។​ ​បន្ទាប់មក​កក់សក់​ឲ្យ​ស្អាត​ ​ជូត​ឲ្យ​ស្ងួត​ហើយ​យក​ល្បាយ​ខាងលើ​ម​កលាប​លើស​ក់​ឲ្យ​សព្វ​ ​ទុកចោល​រយៈពេល​៣​០​នាទី​ ​ចុងក្រោយ​កក់សក់​ទៅតាម​ទម្លាប់​ធម្មតា​ជាការស្រេច​។​ ​អនុវត្ត​ក្នុង​មួយ​ស​ប្តាហ៍​ឲ្យបាន​១​ទៅ​២​ដង​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​

          ប្រេង​ ​Ar​gan​៖​ ​ប្រេង​Ar​gan​ ​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដែល​អាច​ជួយការ​ពារ​សក់​ពី​បញ្ហា​ផ្សេងៗ​។​ ​អ្នក​គ្រាន់តែ​យក​ប្រេង​នេះ​២​ទៅ​៣​តំណក់​ម​កលាប​លើស​ក់​ជាការស្រេច​ ​ធ្វើ​បែប​នេះ​សក់​អ្នក​នឹង​ភ្លឺ​រលោង​មាន​សុខភាព​ល្អ​។​
​ប្រេង​អា​ល់ម៉ុ​ន​៖​ ​ប្រេង​នេះ​ជួយ​ឲ្យ​សក់​មិន​ងាយ​ជំពាក់​ ​ហើយ​សរសៃសក់​មាន​ភាព​រឹង​មាំ​ ​ដោយសារ​វា​មាន​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ ​និង​វីតាមីន​ខ្ពស់​ដែល​ល្អ​ចំពោះ​សក់​។​

គន្លឹះ​ទី​៤​៖​ ​របប​អារ​ហារ​: ​អ្នក​គួរ​ទទួលទាន​អារ​ហារ​ណា​ដែល​សម្បូរទៅដោយ​សារធាតុ​ចិញ្ចឹម​ដែល​ល្អ​ចំពោះ​សក់​។​ ​ត្រី​សាល​ម៉ុ​ន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​សម្បូរទៅដោយ​អាស៊ី​ត​ខ្លាញ់​អូ​មេ​ហ្គា​៣​ ​ប្រូតេអ៊ីន​ ​វីតាមីន​B12 ​និង​ជាតិ​ដែក​ ​ដែល​មាន​អត្ថប្រយោជន៍​ជួយ​ចិញ្ចឹម​ស្បែក​ក្បាល​ធ្វើឲ្យស​ក់​ភ្លឺ​រលោង​ ​និង​ទន់​រលាស់​។​ ​លើស​ពីនេះទៅ​ទៀត​ផ្លែ​ប៊ឺ​រី​ ​និង​ខាត់ណា​ក៏​ជា​អារ​ហារ​ចាំបាច់​សម្រាប់​ធ្វើឲ្យស​ក់​មាន​សុខភាព​ល្អ​ផង​ដែរ​ ​ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​និង​វីតាមីន​B7​។​ ​មិន​ត្រឹមតែ​របប​អារ​ហារ​នោះ​ទេ​ដែល​សំខាន់​ចំពោះ​សក់​ ​សូម្បីតែ​ការ​ទទួលទានទឹក​ក៏​ដូចគ្នា​ ​អ្នក​គួរ​ផឹក​ឲ្យបាន​ច្រើន​ដើម្បី​ផ្តល់​ជាតិទឹក​ដល់​រាងកាយ​ទាំង​ខាងក្នុង​ ​និង​ខាងក្រៅ​។​ ​អ្នកជំនាញ​បាន​និយាយ​ថា​មនុស្ស​មាន​សុខភាព​ល្អ​ធម្មតា​ ​ក្នុងមួយថ្ងៃ​គួរ​ផឹកទឹក​ឲ្យបាន​១​៥​កែវ​សម្រាប់​បុរស​ ​និង​១​១​កែវ​សម្រាប់​នារី​។​

គន្លឹះ​ទី​៥​៖​ ​កាត់បន្ថយ​សក់​ពី​ការ​ត្រូវ​ក​ម្តៅ: ​ក​ម្តៅ​គឺជា​អាវុធ​ចម្បង​មួយ​ដែល​បំផ្លាញ​សក់​ពណ៌​ ​កាន់តែ​ខូច​ដូចជា​ធ្វើឲ្យ​ ​ស្ងួត​ ​បែក​ចុង​ ​និង​ផុយ​ជាដើម​។​ ​ក​ម្តៅ​ព្រះអាទិត្យ​មិន​ត្រឹមតែ​បំផ្លាញ​ស្បែក​នោះ​ទេ​ ​តែ​វាក​៏​អាច​បំផ្លាញ​សក់​ផង​ដែរ​។​ ​អ្នក​គួរ​ការពារ​សក់​របស់​អ្នក​កុំឲ្យ​ត្រូវនឹង​ក​ម្តៅ​ថ្ងៃ​ ​ឬ​ពាក់មួក​នៅ​ពេល​ចេញក្រៅ​។​ ​មួយវិញទៀត​ ​ការ​ប្រើ​ក​ម្តៅ​ដោយ​ម៉ាស៊ីន​ធ្វើសក់​ដូចជា​ ​ផ្លុំ​ ​គាប​ កឹ​ប​ ​មូរ​ ​ញឹកញាប់​ក៏​បណ្តាលឲ្យ​សក់​កាន់តែ​ខ្សោយ​ ​ជួន​ក្តៅ​ខ្លាំង​អាច​ឆេះ​ទៀត​ផង​។​ ​ដូច្នេះ​អ្នក​គួរ​កាត់បន្ថយ​ការ​ប្រើ​ម៉ាស៊ីន​ទាំងនេះ​ ​ឬ​បើ​ខានមិនបាន​ ​គួរ​ប្រើ​ក្នុង​ក​ម្តៅ​សម​ល្មម​ ​ហើយ​បើ​អាច​គួរ​មាន​ស្ព្រៃយ៍​បាញ់​ការពារ​មុន​ពេល​ធ្វើ​ម៉ូដ​កាន់តែ​ប្រសើរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​
 


SUGGESTIONS