×

បទពិសោធន៍​ម្ហូប​ខ្មែរ​បន្លែស្រស់​នៅ​ “​ភូមិ​រំដួល​”

TRAVEL & LIVING 3 years ago
 
 

​            ដោយសារ​បច្ចុប្បន្ន​ ​យើង​កំពុង​រស់នៅ​គ្របដណ្តប់​ដោយ​ឥទ្ធិពល​នៃ​ទំនើប​ភា​វូប​នី​យ​កម្ម​ស្ទើរគ្រប់​ទីកន្លែង​។​ ​ការ​បំពុល​បរិស្ថាន​ ​អាហារ​កែច្នៃ​ ​បន្លែ​គីមី​ ​និង​ឥទ្ធិពល​ចរន្ត​វប្បធម៌​បរទេស​ ​កំពុង​កើតមានឡើង​ជា​រៀងរាល់ថ្ងៃ​ ​ដែល​សុទ្ធ​សឹង​ជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​គ្រប់​មជ្ឈដ្ឋាន​។​ ​ទាំងនេះ​ហើយ​ជា​ចំណោទ​ដែល​ត្រូវការ​ចម្លើយ​ដំណោះស្រាយ​ដើម្បីឲ្យ​ការរស់នៅ​របស់​ពួកយើង​កាន់តែ​ប្រសើរ​។​ “​ភូមិ​រំដួល​” ​ជា​កន្លែង​ផ្គត់ផ្គង់​សេវាកម្ម​ម្ហូបអាហារ​ ​និង​លម្ហែ​កាយ​ក​ម្សាន្ត​អារម្មណ៍​លក្ខណៈ​គ្រួសារ​ថ្មីថ្មោង​មួយ​កន្លែង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ភាគ​ខាងត្បូង​ជាយ​ក្រុងភ្នំពេញ​ ​ក្នុង​គោលបំណង​ចូល​រួមចំណែក​ឆ្លើយតបនឹង​តម្រូវ​ការ​សង្គម​ខាងលើ​នេះ​។​

​            “​ភូមិ​រំដួល​” ​ត្រូវ​បាន​បង្កើត​ឡើង ​និង​បើក​សម្ពោធន៍​ជា​ផ្លូវការ​កាលពីដើម​ឆ្នាំ​២​០​២​១​ ​នេះ​ ​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ប្រពៃ​របស់​ស្ថាបនិក​ស្រ្តី​ជន​ជាតិខ្មែរ​ឈ្មោះ​ ​យិន​ ​ដារ៉ា​វី​ ​ជា​ស្ថាបត្យករ​ ​និង​អ្នក​ច្នៃ​ម៉ូដ​គ្រឿង​សង្ហារិម​ ​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពង់ចាម​។​ ​ដោយសារ​អ្នកនាង​មាន​ទេពកោសល្យ​និង​បទពិសោធន៍​ខាង​ផ្នែក​ស្ថាបត្យកម្ម​ស្រាប់​ ​គួបផ្សំ​នឹង​ការ​សម្លឹង​ឃើញ​នូវ​តម្រូវ​ការ​សង្គម​កម្ពុជា​បច្ចុប្បន្ន​ជាក់ស្តែង​ផង​នោះ​ ​អ្នកនាង​ក៏បាន​ប្រមែប្រមូល​ផ្ទះ​បុរាណ​ដែល​មាន​ប្រភព​មកពី​ទីតាំង​ផ្សេងៗ​គ្នា​រួម​មាន​ ​ក្រុងភ្នំពេញ​ ​ខេត្ត​តាកែវ​ ​និង​ ​ខេត្ត​ក្រចេះ​ ​មក​សង់​ដំឡើង​ឡើងវិញ​នៅ​លើ​ផ្ទៃដី​របស់​អ្នកនាង​ “​ភូមិ​រំដួល​” ​នា​ត្រើយ​ខាងកើត​ទន្លេ​បាសាក់​ស្ថិត​ក្នុង​ភូមិ​កោះ​ក្របី​ ​សង្កាត់​ព្រែក​ថ្មី​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​តាម​បណ្តោយ​ផ្លូវ​រោងចក្រ​ថៃ​ហ្គឺ​រ​ប្រមាណ​៣​គីឡូម៉ែត្រ​ ​ខាងកើត​គល់​ស្ពាន​ព្រែក​សំរោង​។​

​            តាម​ការ​អះអាង​របស់​ស្ថាបនិក​ផ្ទាល់​ “​ភូមិ​រំដួល​” ​ត្រូវ​បាន​ដាក់ឈ្មោះ​ទៅតាម​ទស្សន​ទាន​នៃ​ការ​បង្កើត​ភោជនីយដ្ឋាន​នេះ​តែម្តង​ ​គឺ​ “​ភូមិ​” ​និង​ “​រំដួល​” ​មានន័យ​ថា​ ​ជា​បណ្តុំ​ផ្ទះ​ដែល​មាន​ចម្ការ​ដំណាំ​បន្លែ​ផ្លែឈើ​ព័ទ្ធជុំវិញ​ពោរពេញ​ដោយ​អត្តសញ្ញាណ​វប្បធម៌​ជាតិ​ប្រៀប​ដូចជា​ ​ផ្កា​រំដួល​ ​និមិត្តរូប​បុប្ផជាតិ​ខ្មែរ​។​ ​ទីតាំង​នេះ​ជា​ទីតាំង​ដែល​មាន​ចម្ងាយ​ឆ្ងាយ​បន្តិច​ពី​ក្រុងភ្នំពេញ​ ​ប៉ុន្តែ​មាន​បរិយាកាស​ធម្មជាតិ​ល្អ​ពោរពេញ​ដោយ​ភាព​ស្ងប់ស្ងាត់​ដែល​អ្នកក្រុង​ជាច្រើន​ប្រាថ្នា​ចង់បាន​ជាពិសេស​គឺ​បទពិសោធន៍​នៃ​ការ​ទទួលទាន​អាហារ​ខ្មែរ​នៅ​ក្នុង​ភូមិ​ខ្មែរ​មាន​ផ្ទះ​ឈើ​ក្បឿង​បែប​បុរាណ​ដែល​ពិតជា​ពិបាក​រក​ក្នុង​ពេល​បច្ចុប្បន្ន​។​ “​ភាគច្រើន​ខ្ញុំ​ទទួល​បាន​ ​Feed​ ​back​ពី​ភ្ញៀវ​ដែល​មកដល់​ថា​ម្ហូប​ឆ្ងាញ់​។​ ​គាត់​សប្បាយចិត្ត​ ​ព្រោះ​គាត់​បាន​រំ​ព្ញ​ក​អនុ​ស្សា​វ​រី​យ៍​ដែល​គាត់​ខានឃើញយូរហើយ​។​ ​កាលមុន​គាត់​នៅ​ជនបទ​ ​ដល់ពេល​គាត់​រើម​ក​នៅ​ភ្នំពេញ​ ​គាត់​លែង​បានឃើញ​ផ្ទះ​ឈើ​របៀប​ហ្នឹង​ ​ហើយ​គាត់​ទៅ​ស្រុក​វិញ​ ​ជួនកាល​ឃើញ​ (​តែ​)​ ផ្ទះថ្ម​។​ ​មក​ទីនេះ​ ​គាត់​រំ​ព្ញ​ក​ទៅ​ក្រោយ​វិញ​១​០​-​២​០​ឆ្នាំមុន​ដែល​គាត់​នៅផ្ទះ​ឈើ​ជាមួយ​គ្រួសារ​គាត់​ ” ​ម្ចាស់​ហាង​បាន​បំភ្លឺ​។​

​            ភ្ញៀវ​ភាគច្រើន​ដែល​បាន​មកដល់​ទីនេះ​និយម​កុម្ម៉ង់​អាហារ​បែប​ខ្មែរ​ ​តួយ៉ាង​ ​ទឹកគ្រឿង​ ​ផ្អក​ចៀន​ ​ញាំ​ត្រយូងចេក​ ​ម្ជូរ​គ្រឿង​ស្លឹក​ថ្នឹង​ ​និង​ ​មាន់អាំង​ ​ជាងគេ​។​ ​បន្លែបង្ការ​ដែល​ជា​គ្រឿងផ្សំ​សំខាន់​ក្នុង​ការ​ច​ម្អិ​ន​ម្ហូប​ខ្មែរ​នេះ​សុទ្ធសឹងតែ​ជា​បន្លែ​សរីរាង្គ​ធម្មជាតិ​គ្មាន​ជាតិគីមី​ដាំ​ដុះ​ដោយខ្លួនឯង​នៅ​បរិវេណ​ភូមិ​រំដួល​ ​និង​ ​យកមក​ពី​សហគមន៍​បន្លែ​កោះ​ពាម​រាំង​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​នៅ​រៀងរាល់ថ្ងៃ​ចុង​ស​ប្តាហ៍ ​និង​ ​ថ្ងៃឈប់​សម្រាក​បុណ្យទាន​នានា​ ​ទីនេះ​មាន​តូប​លក់​អាហារសម្រន់​ចំណីចំណុក​ជា​ច្រើនមុខ​ ​ដូចជា​ ​ទឹកកក​ឈូស​ ​កា​រ៉េ​ម​ដើម​ ​និង​ ​នំ​បុរាណ​ខ្មែរ​ ​ជាពិសេស​ ​នំ​ប៉័​ង​ដុត​ថ្មីៗ​ដោយខ្លួនឯង​។​ ​ហាង​ក៏មាន​ផ្តល់​សេវា​ដឹកជញ្ជូន​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវ​ការ​ផ្លែឈើ​ ​បន្លែ​ធម្មជាតិ​ ​ឬ​វេច​ខ្ចប់​អាហារ​ផ្សេងៗ​យកទៅ​ទទួលទាន​តាម​គេហដ្ឋាន​ផង​ដែរ​។​

​            ក្រៅពី​សេវាកម្ម​ម្ហូបអាហារ​ដ៏​មានឱជារស​ ​ភូមិ​រំដួល​ក៏​នៅ​មាន​សេវាកម្ម​រៀបចំ​បន្ទប់​ប្រជុំ​ ​រៀបចំ​ពិធីជប់លៀង​លក្ខណៈ​គ្រួសារ​ ​និង​ ​ថតរូប​ត្រៀម​អាពាហ៍ពិពាហ៍​ (​Pre​-​wedding​) ​ជាដើម​។​ ​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​ ​គឺ​ ​សេវាកម្ម​ហាត់​សមាធិ​ដើម្បី​សុខភាព​ផ្លូវចិត្ត​ជាមួយ​គ្រូ​បង្វឹក​ជំនាញ​ដោយ​ឥត​គិតថ្លៃ​ ​ប៉ុន្តែ​តម្រូវ​ឲ្យ​អតិថិជន​ត្រូវ​ចុះឈ្មោះ​កក់​ទុកជាមុន​ក្នុង​ចំនួន​មនុស្ស​ស្តង់​ដារ​កំណត់​អតិបរមា​៣​០​នាក់​ក្នុង​មួយ​ក្រុម​។​ ​ភូមិ​រំដួល​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​សុខភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​របស់​អតិថិជន​ឲ្យបាន​ដើរ​ទន្ទឹមគ្នា​។​ ​តាម​ ​រយៈ​នេះ​ ​ភូមិ​រំដួល​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទទួលទាន​គ្រឿងស្រវឹង​ក្នុង​បរិវេណ​ហាង​នោះ​ទេ​។​

​            ក្នុង​ពេល​បច្ចុប្បន្ន​ ​ហាង​ខាងលើ​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ជាមួយ​ការ​បញ្ចុះតម្លៃ​១​០​% ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ​ ​និង​ ​ផ្តល់​ជូន​បង្អែម​ដោយ​ឥត​គិតថ្លៃ​ ​ចំពោះ​ថ្ងៃសៅរ៍​-​អាទិត្យ​ ​នៅ​ពេល​ភ្ញៀវ​ ​check​-​in​ ​និង​ ​review​ ​ក្នុង​ហ្វេសប៊ុក​។​ ​សូម​លើកទឹកចិត្ត​ឲ្យ​លោកអ្នក​សាកល្បង​នាំ​ក្រុម​គ្រួសារ​ទៅ​ក​ម្សាន្ត​នៅ​ទីនោះ​ពីព្រោះ​ការ​ចូល​ ​ទស្សនា​មិន​ត្រូវ​បាន​គិត​ប្រាក់​នោះ​ទេ​ ​ទោះ​មិន​ទទួលទាន​អាហារ​នៅ​ទីនោះ​ក៏ដោយ​ ​ហើយ​វាក៏​ជា​កន្លែង​ល្អ​សម្រាប់​ក្មេងៗ​ព្រោះ​ពួកគេ​នឹង​មិន​ទទួល​រូបភាព​ឥទ្ធិពល​នៃ​ការប្រើប្រាស់​គ្រឿងស្រវឹង​ដូច​កន្លែង​ដទៃទៀត​នោះ​ទេ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​

Image Courtesy: ភូមិ​រំដួល


SUGGESTIONS