×

​គួរ​ថែទាំ​សក់រួញ​របស់​អ្នក​តាមវិធី​សាមញ្ញ​ណាខ្លះ​?

TRAVEL & LIVING 4 weeks ago
 
 

​          មិនថា​អ្នកមាន​សក់​ត្រង់​ឬ​រួញ​ ​វា​ទាមទារ​ឲ្យ​អ្នក​យកចិត្តទុកដាក់​ក្នុង​ការថែទាំ​ដូចគ្នា​ជាប្រចាំ​ ​ដើម្បីឲ្យ​សក់​រឹង​មាំ​ ​និង​មាន​សុខភាព​ល្អ​។​ ​បើ​និយាយ​ពី​សក់រួញ​ ​ភាគច្រើន​រមែង​ជួបប្រទះ​បញ្ហា​ញឹកញាប់​ដូចជា​ ​ស្ងួត​ ​ផុយ​ ​បែក​ចុង​ ​ឆាប់​ជំពាក់​ ​ពិសេស​ ​ងាយ​នឹង​សំពោង​តែម្តង​។​ ​ហេតុដូច្នេះហើយ​ទើប​អ្នកមាន​សក់​រួច​ទាំងឡាយ​គួរគប្បី​យល់​ដឹង​ពី​វិធី​ថែទាំ​ជាប្រចាំ​ដូច​ខាងក្រោម​នេះ​៖​

តើ​សាប៊ូ​កំពុង​កក់​ត្រឹមត្រូវ​នឹង​ប្រភេទ​សក់​ហើយ​ឬនៅ​?

          ​ជំហាន​ដំបូង​នៃ​ការថែទាំ​សក់រួញ​ពី​ធម្មជាតិ​គឺ​ចាប់ផ្តើម​ពី​ការ​ជ្រើសរើស​សាប៊ូ​កក់សក់​ដ៏​ត្រឹមត្រូវ​មួយ​។​ ​ពិតប្រាកដ​ណាស់​ការ​ជ្រើសរើស​សាប៊ូ​កក់​ពិតជា​សំខាន់​ ​អ្នក​សក់រួញ​គួរ​ប្រើ​សាប៊ូ​ណា​ដែល​មិន​មាន​ជាតិ​កាត់​ខ្លាំង​ ​និង​ក្លិន​ខ្លាំង​។​ ​ដោយសារ​ផលិតផល​សាប៊ូ​កក់​មាន​ច្រើន​ប្រភេទ​ដែល​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ ​អ្នក​អាច​ពិនិត្យមើល​សមាសធាតុ​ផ្សំ​នៅ​លើ​ដប​សាប៊ូ​ ​ដោយ​ជ្រើសរើស​យក​សាប៊ូ​ណា​ដែល​គ្មាន​សារធាតុ​គីមី​មួយ​ចំនួន​ដូចជា​ ​មាន​ក្លិន​(​fragrance​) ​សារធាតុ​ធ្វើឲ្យស​ក់​ផុយ​និង​រួញ​ (su​l​fate​) ​សារធាតុ​ធ្វើឲ្យ​ស្ទះ​ដំណើរការ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​សរសៃសក់​ ​និង​សារ​ធាតុបង្ក​បញ្ហា​ស្បែក​ក្បាល​(s​i​l​icon​) ​រួម​និង​សារធាតុ​គីមី​ ​p​arab​e​n ​ដែល​ធ្វើឲ្យស​ក់​ខូច​រយៈពេល​វែង​។​

រើស​បាន​សាប៊ូ​ហើយ​ ​តើ​គួរ​កក់សក់​យ៉ាងដូចម្តេច​?

         ​សក់រួញ​ងាយ​នឹង​ស្ងួត​ ​ដូច្នេះ​គួរ​កាត់បន្ថយ​ការ​កក់សក់​។​ ​កាលណា​កក់សក់​ញឹកញាប់​ពេក​វា​បណ្តាលឲ្យ​បាត់បង់​ជាតិ​ប្រេង​ពី​ធម្មជាតិ​របស់​សក់​។​ ​ទន្ទឹមគ្នា​នេះ​គួរ​ប្រើ​សាប៊ូ​ណា​ដែល​មាន​ជាតិ​សំណើម​ ​និង​ក្នុង​មួយ​ស​ប្តាហ៍​អាច​កក់​ត្រឹមតែ​២​ទៅ​៣​ដង​បានហើយ​។​ ​ពេល​កក់​គួរ​ប្រើ​ទឹក​ត្រជាក់​ជាជាង​ទឹកក្តៅ​ ​ព្រោះ​ទឹកក្តៅ​អាច​ធ្វើឲ្យ​ស្បែក​ក្បាល​បើក​រន្ធ​រោម​នាំឲ្យ​គល់​ ​និង​សរសៃសក់​ងាយ​នឹង​ផុយ​ជ្រុះ​ ​ថែមទាំង​បែក​ចុង​។​

​បន្ថែម​ការ​ព្យាបាល​ ​និង​ថែ​បំប៉ន​

         ​វិធី​មួយវិញទៀត​គឺ​ការ​ព្យាបាល​សក់​មុន​ពេល​កក់​ ​វា​អាច​នឹង​ប្រើ​ពេល​បន្តិច​ ​តែ​នឹង​ធ្វើ​អ្នកទទួល​បាន​លទ្ធផល​គួរ​ជា​ទីគាប់ចិត្ត​។​ ​គ្រាន់តែ​យក​ផលិតផល​ម៉ា​ស​សក់​ឬ​ប្រេង​ជំនួយ​សក់​ម​កលាប​លើស​ក់​ស្ងួត​ ​ហើយ​រុំ​ដោយ​ថង់​គ្រប​សក់​ ​ឬ​កន្សែង​ក៏បាន​ ​និង​ទុក​រយៈពេល​២​០​នាទី​ ​សឹម​កក់សក់​ចេញ​ធម្មតា​ជាការស្រេច​។​ ​យ៉ាងណាមិញ​ ​ចំពោះ​មុន​ពេល​កក់សក់​គួរ​សិតសក់​ជាមុន​សិន​ដោយ​ប្រើ​ក្រាស​ដែល​មាន​ចន្លោះ​ធំ​ៗ​(​ឬ​គេ​ហៅថា​ក្រាស​យក្ស​) ​ហើយ​បន្ទាប់ពី​កក់សក់​រួច​អាច​ប្រើ​ត្រឹមតែ​ម្រាមដៃ​ទៅ​សិត​ជំនួស​ក្រាស​វិញ​ ​។​ ​ដោយសារ​សក់​មាន​សភាព​រួញ​ ​កាលណា​យក​ក្រាស​មក​សិត​វា​នឹង​ធ្វើឲ្យស​ក់​ឆាប់​ជ្រុះ​ ​និង​ដាច់​ជាដើម​។​ ​គួរ​ចងចាំ​ថា​កុំ​សិតសក់​នៅ​ពេល​សើម​ឲ្យសោះ​។​ ​វិធី​ព្យាបាល​និង​ថែ​បំប៉ន​នេះ​អាច​ជួយ​កាត់បន្ថយ​ការ​ជ្រុះសក់​ ​និង​ទប់​ស្កាត់​មិន​ឲ្យ​សក់​ឆាប់​ស្កូវ​។​

កុំ​ភ្លេច​ជំនួយ​ការ​ការពារ​!!!

         សុភាព​នារី​សក់រួញ​គួរ​មិន​ភ្លេច​ផង​ដែរ​ជាមួយនឹង​ការ​ការពារ​សក់​ពី​ក​ម្តៅ ​ដូចជា​ក​ម្តៅ​ពី​ការ​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ ​មូរ​ ​និង​កិប​គាប​ជាដើម​។​ ​ក​ម្តៅ​ក្តៅ​ពី​ឧបករណ៍​ទាំងនេះ​អាច​ធ្វើឲ្យស​ក់​បាត់បង់​សំណើម​ ​ស្ងួត​គ្មាន​ទម្ងន់​ ​ផុយ​ ​និង​បែក​ចុង​។​ ​បើ​ទម្លាប់​ប្រើ​ខានមិនបាន​អ្នក​អាច​ប្រើ​ម៉ាស៊ីន​ក្នុង​ក​ម្តៅ​ទាប​ ​ឬ​បើ​អាច​មាន​ស្ព្រៃយ៍​បាញ់​ការពារ​មុន​ពេល​ធ្វើ​ម៉ូដ​កាន់តែ​ប្រសើរ​។​ ​បន្ថែម​ពី​នេះ​អ្នក​អាច​ជ្រើសរើស​ការ​កាត់តម្រឹម​ចុង​សក់​នៅ​រៀងរាល់​៦​ទៅ​៨​ស​ប្តាហ៍​ម្តង​ ​ដើម្បី​ចៀសវាង​ការ​បែក​ចុង​ ​និង​សក់​ខូច​។​

បើ​មាន​ពេល​សាកល្បង​រូបមន្ត​បែប​ធម្មជាតិ​ទាំងនេះ​មើ​ល៍!

         ​ងាក​មក​វិធី​បែប​ធម្មជាតិ​មួយ​នេះ​វិញ​ ​ធានា​ថា​អ្នក​ប្រាកដជា​ជាប់ចិត្ត​ជាក់​ជាមិនខាន​បន្ទាប់ពី​អនុវត្ត​រួច​។​ ​គ្រាន់តែ​យក​ប្រេង​អូ​លីវ​ ​ស៊ុត​ ​ទឹកខ្មេះ​ ​និង​ម៉ា​យូ​ណេ​ស​ ​ម​កលា​យ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ ​ហើយ​យកមក​លាប​លើស​ក់​ទុកចោល​រយៈពេល​៣​០​នាទី​ ​រួច​កក់សក់​ចេញ​ជាការស្រេច​។​ ​រីឯ​រូបមន្ត​មួយទៀត​គឺ​ ​យក​ផ្លែ​ប​័​រ​កិន​ឲ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ទឹកឃ្មុំ​១​ស្លាបព្រា​បាយ​ ​និង​ប្រេង​អូ​លីវ​២​ស្លាបព្រា​បាយ​ ​កូរ​ចូលគ្នា​ ​រួច​យកមក​លាប​ឲ្យ​សព្វ​សរសៃសក់​ទុក​រយៈពេល​៣​០​នាទី​កក់សក់​ធម្មតា​ជាការស្រេច​។​

ផ្តល់​ការ​ថ្នាក់ថ្នម​កុំបីខាន​ណា៎

          ​ក្រឡេក​មក​តិ​ក​និ​ច​ចុងក្រោយ​នេះ​គឺ​ការ​ប្រើ​ប្រេង​ធម្មជាតិ​ដើម្បី​បន្ថែម​សំណើម​ដល់​សក់​។​ ​យក​ប្រេងដូង​ម​កលាប​លើស​ក់​ដោយ​ប្រើ​ចុង​ម្រាមដៃ​អ្នក​ ​និង​ម៉ា​ស្សា​ថ្ម​ម​ៗ​លើ​ស្បែក​ក្បាល​ទុក​រយៈពេល​១​ម៉ោង​ ​ឬ​អាច​ទុក​ដល់​មួយ​យប់​ចាំ​កក់សក់​។​ ​បើ​គ្មាន​ប្រេងដូង​អ្នក​ក៏​អាច​ប្រើ​ប្រេង​អូ​លីវ​ជំនួស​ ​ដោយ​យក​២​ទៅ​៣​ស្លាបព្រា​បាយ​ដាក់​ក​ម្តៅ​១​នាទី​ ​រួច​យកមក​លាប​ឲ្យ​សព្វ​សក់​ ​និង​យក​កន្សែង​ពូត​ទឹកក្តៅ​ឧណ្ហ​ៗ​មក​រុំ​ទុក​រយៈពេល​៤​៥​នាទី​ទៅ​១​ម៉ោង​។​ ​ក្រៅពី​នេះ​ក៏មាន​ប្រេង​ផ្សេងទៀត​ដែល​អ្នក​អាច​ប្រើ​បាន​ដូចជា​ប្រេងល្ហុង​ ​ប្រេង​Jo​job​a​ ​ប្រេង​អា​ល់​មុន​ផ្អែម​ ​ប្រេង​Ar​gan​ ​ប្រេង​ទំពាំងបាយជូរ​ ​ប្រេង​ផ្លែ​ប័រ​ ​និង​ប្រេង​ផ្កាកុលាប​ ​ដែល​បេ្រ​ង​ទាំងនេះ​សុទ្ធ​សឹង​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សក់​៕​

          ​សង្ឃឹម​ថា​អត្ថបទ​នេះ​អាច​ជា​ជំនួយ​មួយផ្នែកទៀត​ក្នុង​ការ​ថែរក្សា​សម្រស់​ដល់​សុភាព​នារី​សក់រួញ​ទាំងឡាយ​។​ ​លើស​ពី​ការថែទាំ​ពី​ខាងក្រៅ​ ​គួរ​មិន​ភ្លេច​ផង​ដែរ​ជាមួយ​ការថែទាំ​ពី​ខាងក្នុង​ដោយ​ទម្លាប់​ផឹកទឹក​ឲ្យបាន​ច្រើន​ ​ទទួលទាន​បន្លែ​ផ្លែឈើ​ដែល​មាន​ជីវជាតិ​ ​រួម​ទាំង​គេង​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​ល្អ​ទាំង​សុខភាព​ ​និង​ទាំង​សម្រស់​ទៅ​ទាំងព្រម​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS