×

ស្លាកយីហោ​ស​ម្លៀ​ក​បំពាក់​ថ្មី​ 6​e​nx​e​ ​លើកស្ទួយ​ផលិតផល​ក្នុងស្រុក​

FASHION & BEAUTY 3 years ago
 
 

           ​«​6​e​nx​e​»​ ​គឺជា​ម៉ាក​យីហោ​ក្នុងស្រុក​មួយ​ដែល​ទើប​បង្កើត​ឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ខ្មែរ​ពីរ​រូប​ ​ទើប​តែ​សម្ពោធ​ស្លាកយីហោ​របស់​ខ្លួន​ ​កាលពី​ថ្ងៃ​ទី​០​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ថ្មីៗ​នេះ​។​ ​ទន្ទឹម​នឹង​ការ​បង្ហាញខ្លួន​ជាលើកដំបូង​ ​«​6​e​nx​e​»​ ​ក៏បាន​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ដ៏​លេចធ្លោ​ ​និង​ទាក់ទាញ​មួយ​ចំនួន​ដែល​ធ្វើឲ្យ​មាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ស្រទាប់​យុវវ័យ​ងាក​មក​ប្រើប្រាស់​ ​និង​គាំទ្រ​ផលិតផល​ក្នុងស្រុក​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​បន្ថែម​ទៀត​។​ ​ហេតុដូច្នេះ​ ​តើ​មាន​កត្តា​អ្វីខ្លះ​ធ្វើឲ្យ​ស្ថាបនិក​មាន​ចក្ខុវិស័យ​ក្នុង​ការ​បង្កើត​ស្លាកយីហោ​ ​«​6​e​nx​e​»​?

           ​​ជំនួប​ជាមួយ​ ​លោក​ ឃិ​ន​ ​ភា​រុន​ ​និង​កញ្ញា​ ​ដែក​ ​ច័ន្ទ​រស្មី​ ​ដែល​ជា​ស្ថាបនិក​វ័យក្មេង​របស់​ម៉ាក​ស្លាកយីហោ​ ​«​6​e​nx​e​»​ ​បាន​បង្ហើប​ ​សូវ​រី​ន​ ​ពី​កត្តា​ចម្បង​ក្នុង​ការ​បង្កើត​ 6​e​nx​e​ ​នេះ​ឡើង​ដូច្នេះ​ថា​ ​ក៏​ព្រោះតែ​ចង់ឲ្យ​អ្នកប្រើប្រាស់​ងាក​មក​គាំទ្រ​ ​និង​លើកស្ទួយ​នូវ​ផលិតផល​ក្នុងស្រុក​ដែល​ជា​ស្នាដៃ​របស់​កូនខ្មែរ​ផ្ទាល់​ប្រកបដោយ​គុណភាព​ពុំ​ចាញ់​ផលិតផល​ដែល​នាំចូល​នោះ​ឡើយ​ ​តួយ៉ាង​ ​ប្រសិនបើ​យើង​ងាក​មក​ចាប់អារម្មណ៍​លើ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​របស់​ស្លាកយីហោ​នេះ​ ​គឺ​សុទ្ធសឹងតែ​ជា​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ដែល​អាច​ស្លៀកពាក់​ធ្វើជា​ស្ទា​យ៍​ប្រចាំថ្ងៃ​ ​ជាពិសេស​ ​ការ​លេង​ស្ទី​ល​ដ៏​ពេញ​និយម​សម្រាប់​អ្នកធ្វើការ​តែម្តង​។​ ​ទន្ទឹម​នឹង​នេះ​ ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នីមួយៗ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លេង​ម៉ូដ​គ្រប់​កាលៈទេសៈ​ ​ដែល​អាច​ពាក់​ជា​ឈុត​ក៏បាន​ ​អាច​បន្ថែម​ជាមួយ​អាវ​ពី​ខាងក្នុង​ ​ឬ​បន្ថែម​ដោយ​អាវ​ក្រៅ​ក៏បាន​តាម​រស​និយម​នៃ​ការ​តុបតែង​របស់​អ្នកប្រើប្រាស់​ផ្ទាល់​។​ ​យ៉ាងណាមិញ​ ​មុននឹង​ចេញ​ខូឡិ​ក​ហ្សិ​ន​នីមួយៗ​ស្ថាបនិក​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ទៅលើ​ការ​ឌី​ហ្សា​ញ​ ​ឬ​ច្នៃ​ម៉ូដ​ ​ទំហំ​ ​រូបរាង​ ​និង​អារម្មណ៍​របស់​អ្នក​ស្លៀក​ផ្ទាល់​ ​ដោយ​មិន​ផ្តោត​ទៅលើ​ទំហំ​ស្តង់​ដារ​ S ​M​ ​L​ ​នោះ​ឡើយ​ ​ពោល​ ​គេ​និយម​ប្រើប្រាស់​ទំហំ​សេរី​ ​ឬ​ជា​ភាសា​ឡាតាំង​ថា​ ​Free​ ​Size​ ​ផង​ដែរ​។​ ​ចំពោះ​អ្នកមាន​ក្បាលពោះ​ ​ដើមដៃ​ ​ឬ​ភ្លៅ​ធំ​ ​ពួកគាត់​នឹង​រីករាយ​ជាមួយ​ស​ម្លៀ​ក​បំពាក់​ស្ទា​យ៌​ដែល​បិទបាំង​ ​និង​ប៉ះប៉ូវ​នូវ​កន្លែង​ទាំងនោះ​ ​ហើយ​ផ្តល់​មកវិញ​នូវ​អារម្មណ៍​ជឿជាក់​ ​និង​ភាព​ទាក់ទាញ​ត្រឡប់មកវិញ​លើស​ពី​ការ​រំពឹង​ទុក​ទៅទៀត​។​ ​ងាក​មក​ការ​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​របស់​ ​«​6​e​nx​e​»​ ​វិញ​ ​ស្ថាបនិក​មិន​កំណត់ពេលវេលា​ ​ឬ​រដូវ​កាលនោះ​ទេ​ ​តួយ៉ាង​ ​ឲ្យតែ​មានគំនិត​ថ្មី​ ​ហើយ​ប្លែក​ក្នុង​ការ​ចេញ​ម៉ូដ​នោះ​ ​គឺ​ចាប់ផ្តើម​ឌី​ហ្សា​ញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​នោះ​ភ្លាម​តែម្តង​ ​ហើយ​នេះ​ជា​ចំណុច​ដ៏​ពិសេស​ដែល​ធ្វើឲ្យ​ស្លាកយីហោ​ 6​e​nx​e​ ​បង្កើន​ភាព​លេចធ្លោ​ ​និង​ល្អឯក​ខុស​ពី​ស្លាកយីហោ​ផ្សេងៗ​ ​តួយ៉ាង​ ​រាល់​ការ​ចេញ​ខូឡិ​ក​ហ្សិ​ន​ថ្មី​ ​«​6​e​nx​e​»​ ​នឹង​ធ្វើការ​ដើរ​បង្ហាញ​ម៉ូដ​ជា​រៀងរាល់​ឆ្នាំ​ម្តង​ផង​ដែរ​។​ ​រីឯ​ ​អ្នកដើរ​បង្ហាញ​ម៉ូដ​ស្ថាបនិក​ជ្រើស​យក​ម៉ូដែល​គ្រប់​ប្រភេទ​ ​មិនថា​ម៉ូដែល​សម្បុរ​ស​ ​ឬ​ខ្មៅ​ ​ខ្ពស់​ឬ​ទាប​ ​ធាត់​ឬ​ស្គម​នោះ​ឡើយ​ ​សំខាន់​ ​«​6​e​nx​e​»​ ​ផ្តោត​លើ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ជាមួយនឹង​ការ​ឌី​ហ្សា​ញ​ប្រណិត​ភាព​គឺ​មិនមែន​តម្រូវ​តែ​រាង​ស្តង់​ដារ​ម៉ូដែល​នោះ​ទេ​ ​ពោល​ ​គឺ​អ្នក​ដែល​គាត់​មាន​​​រូបរាង​ឬ​ពណ៌​សម្បុរ​បែប​ណា​ក៏​អាច​ស្លៀកពាក់​បាន​ស្អាត​បែបជា​ខ្លួន​គាត់​បាន​ដែរ​។​ ​ស្ថាបនិក​ ឃិ​ន​ ​ភា​រុន​ ​វ័យ​២​៦​ឆ្នាំ​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​លី​ម​កុក​វី​ង​បាន​បញ្ជាក់​ថា​ ​«​គោលបំណង​ចម្បង​ដែល​លោក​បាន​បង្កើត​ប្រ៊េ​ន​នេះ​ឡើង​គឺ​លោក​ចង់​លើក​តម្កើង​អ្នក​ច្នៃ​ម៉ូដ​នៅ​ស្រុកខ្មែរ​ ​ពិសេស​ ​ទៅ​ថ្ងៃមុខ​លោក​ចង់​សហការ​ជាមួយ​យុវជន​ជំនាន់​ក្រោយ​នៅពេលដែល​គាត់​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ឌី​ហ្សា​ញ​រួច​មិនទាន់​មានលទ្ធភាព​បង្កើត​ប្រ៊េ​ន​ខ្លួនឯង​ ​មិនទាន់​មាន​បទពិសោធន៍​ការងារ​ ​ឬ​មិន​ដឹង​ថា​គួរ​ចាប់ផ្តើម​ពី​ចំណុច​ណា​ ​អាចម​ក​ធ្វើជា​អ្នក​ឌី​ហ្សា​ញ​ ​ហើយ​ចេញ​ខូឡិ​ក​ហ្សិ​ន​ក្នុង​ប្រ៊េ​ន​ ​«​6​e​nx​e​»​ ​ភ្ជាប់​ជាមួយនឹង​ឈ្មោះ​របស់​គាត់​»​។​

           ​​ស្លាកយីហោ​ក្នុងស្រុក​ដែល​ទើប​បង្ហាញខ្លួន​ថ្មីថ្មោង​នេះ​ ​«​6​e​nx​e​»​ ​បាន​ផ្តោត​ទី​ផ្សារ​ចម្បង​ទៅលើ​កា​រដាក់​លក់​តាម​អន​ឡា​ញ​ ​ហើយ​នៅ​ពេល​ខាងមុខ​អាច​នឹង​ពង្រីក​ខ្លួន​បន្ថែម​ទៀត​ដោយ​លើស​ពី​ស​ម្លៀ​ក​បំពាក់​ ​អាច​នឹង​នាំមក​ជាមួយ​គ្រឿង​លម្អ​កាយ​ដូចជា​ខ្សែក​ ​ខ្សែដៃ​ ​ឬ​កាបូប​ ​និង​ស្បែកជើង​ជាដើម​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS