«SHOW ME SOMETHING 2022» កម្មវិធីដើរបង្ហាញម៉ូដដ៏ទាក់ទាញប្រចាំរដូវកាលថ្មី
FASHION & BEAUTY 3 years ago កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុង FT Gallery នៃ Factory Phnom Penh មានការរៀបចំកម្មវិធីការដើរបង្ហាញម៉ូដហ្វេហ្សិនរបស់និស្សិតទើបតែបញ្ចប់ការសិក្សាផ្នែកហ្វេហ្សិនឌីហ្សាញពីមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ាប៉ា (Mapa Fashion Design Academic) ក្រោមប្រធានបទ «SHOW ME SOMETHING 2022»។ ទន្ទឹមនឹងការដើរបង្ហាញម៉ូដហ្វេហ្សិននេះដែរ ត្រូវបានគេសង្កេតឃើញថាត្រូវបានបែងចែកចេញជាបីវគ្គមានដូចជា៖ Black and White, White Shirt Project រួមទាំងការដើរបង្ហាញម៉ូដសម្រាប់ថ្នាក់បញ្ចប់ការសិក្សា (Graduation) ដែលតម្រូវឲ្យនិស្សិតគ្រប់រូបត្រូវបញ្ចេញស្នាដៃនៃការច្នៃម៉ូដហ្វេហ្សិនចំនួនបីឈុតក្នុងមួយខូឡិកហ្សិន ឬជាភាសាឡាតាំង Mini Collection។
គួររំឮកផងដែរថា នៅអំឡុងឆ្នាំ២០១៩ កន្លងទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ាប៉ា (Mapa Fashion Design Academic) បានប្រារព្ធព្រឹត្តិការណ៍ការដើរបង្ហាញម៉ូដហ្វេហ្សិនស្ថិតនៅ Future Factory ផងដែរ។ យ៉ាងណាមិញ ការដើរបង្ហាញម៉ូដហ្វេហ្សិននេះមាន ៦៦ឈុតសម្លៀកបំពាក់ ហើយក៏បានឆ្លុះបង្ហាញពីភាពច្នៃប្រតិដ្ឋរបស់អ្នកច្នៃម៉ូដហ្វេហ្សិនជំនាន់ថ្មីលើកស្ទួយវិស័យហ្វេហ្សិនឲ្យកាន់តែរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់បន្តទៀតផងដែរ៕
Article by PAN SIVLY