×

ផ្លាស់ប្តូរ​បទពិសោធន៍​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ដោយ​មិន​ចាំបាច់​ទៅ​ខាង​ក្រៅ​

TRAVEL & LIVING 2 years ago
 
 

            ទិវា​នៃ​ក្តី​ស្រឡាញ់​បាន​ឈាន​ចូល​មកដល់​រមែង​មានការ​ជួបជុំ​សមាជិក​ក្នុង​គ្រួសារ​ ​មិត្តភក្តិ​ ​ជាពិសេស​ ​ការណាត់ជួប​ជាមួយ​មនុស្សជា​ទីស្រឡាញ់​ ​ដើម្បី​បង្កើត​អនុ​ស្សា​វ​រី​យ៍​ដក់ជាប់​ជា​ការ​ចងចាំ​ដ៏​ល្អឥតខ្ចោះ​ដែល​មិន​អាច​បំភ្លេច​បានជា​ដើម​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ស្ថិតនៅ​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​នេះ​ដែល​ជា​បញ្ហា​មួយ​បង្អាក់​ការ​ជួបជុំ​ខាងក្រៅ​ ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ចម្លង​ក្នុង​ស្ថានភាព​ណាមួយ​។​ ​ហេតុដូច្នេះ​ ​នៅ​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​អ្នក​ក៏​អាច​ប្រារព្ធ​ ​និង​បង្កើត​អនុ​ស្សា​វ​រី​យ៍​ល្អ​ៗ​ដែល​ជា​រីករាយ​នៅ​គេហដ្ឋាន​បាន​យ៉ាង​ងាយស្រួល​ដូចជា​៖​

            1. ​រៀបចំ​ច​ម្អិ​ន​អាហារ​៖​
            ​ជា​ធម្មតា​ការរៀបចំ​ម្ហូបអាហារ​សម្រាប់​ក្រុម​គ្រួសារ​គឺជា​ផ្នែក​មួយ​ដែល​អាច​ចងចំណង​អនុ​ស្សា​វ​រី​យ៍​ដ៏​ល្អ​បំផុត​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ប្រសិនបើ​អ្នក​បាន​ត្រៀម​ម្ហូបអាហារ​ពិសេស​ៗ​ច្រើនមុខ​ខុស​ពី​សព្វដង​នោះ​អា​ហា​ជុំ​ក្រុម​គ្រួសារ​នឹង​កាន់តែ​មាន​ទំនាក់ទំនង​ផ្អែមល្ហែម​។​ ​ដូច្នេះ​ ​អ្នក​គួរ​សាកល្បង​ធ្វើ​វា​នៅផ្ទះ​ដោយខ្លួនឯង​ ​តែ​បើ​អ្នក​មិន​ដឹង​ថា​គួរ​ចាប់ផ្តើម​ចំណុច​មួយ​ណា​មុន​ទេ​ ​អ្នក​អាច​ស្វែងរក​វិធី​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ ​ឬ​បណ្តាញ​សង្គម​ផ្សេងៗ​។​

            2. ​រៀប​ចំកន្លែង​សម្រាប់​ជួបជុំ​៖​ ​
            វា​ពិតជា​ប្រសើរ​ប្រសិនបើ​អាច​មាន​កន្លែងណា​មួយ​ទំនេរ​ក្នុង​បរិវេណ​ក្នុង​ផ្ទះ​ ​ដើម្បី​រៀបចំ​ឲ្យ​មើលទៅ​មាន​ភាព​ស្រស់​ស្អាត​ ​និង​ងាយស្រួល​ក្នុង​ការ​ជួបជុំគ្នា​។​ ​ដូចជា​រៀបចំ​បន្ទប់ទទួលភ្ញៀវ​ជា​កន្លែង​សម្រាប់​រាំ​ ​ឬ​ច្រៀង​ជាដើម​។​

            3. ទទួលទាន​អាហារ​ពេលល្ងាច​ដ៏​រ៉ូ​មែន​ទិច​៖​
            មិនគួរ​ឲ្យ​ពេលវេលា​ដ៏​ល្អ​នេះ​កន្លង​ផុត​ដោយ​មិន​មាន​ភាព​ផ្អែមល្ហែម​នោះ​ទេ​។​ ​ការ​ទទួលទាន​អាហារ​ជាមួយ​ដៃគូ​ដោយ​ការរៀបចំ​មាន​ភាព​រ៉ូ​មែន​ទិច​ ​តួយ៉ាង​ ​រៀបចំ​អាហារ​នៅ​លើ​តុ​លម្អ​ដោយ​ផ្កាកុលាប​ ​បន្ថែម​ដោយ​ពន្លឺភ្លើង​ទៀន​ ​ឬ​អំពូលភ្លើង​តូច​ៗ​ ​អម​ដោយ​ត​ន្រ្តី​រណ្តំ​បន្ថែម​ជាមួយនឹង​ស្រាក្រហម​ឬ​សាំ​ប៉ា​ញ​កាន់តែ​ធ្វើឲ្យ​បរិយាកាស​កាន់តែ​មាន​ភាព​រ៉ូ​មែន​ទិច​ថែម​មួយ​ក​ម្រិ​ត​ទៀត​។​

            4. ​ធ្វើ​នំ​ ​ឬ​បង្អែម​៖​
            ក្នុង​ការ​ជួបជុំ​ដ៏​ពិសេស​នេះ​មិន​អាច​ខ្វះ​នំ​ឬ​បង្អែម​បាន​ឡើយ​ ​ហើយ​វា​កាន់តែ​មានន័យ​ប្រសិនបើ​បាន​ធ្វើ​រួមគ្នា​ជាមួយ​ក្រុម​គ្រួសារ​ ​ឬ​ធ្វើ​នំ​ជា​ទម្រង់​បេះដូង​ជាដើម​។​ ​អ្នក​ក៏​អាច​​​យក​ផ្លែ​ស្រ្ត​ប័រឺ​ឬ​ផ្លែឈើ​ផ្សេងទៀត​ដែល​អ្នកចូលចិត្ត​ទៅ​ជ្រលក់​ជាមួយ​សូ​កូឡា​រាវ​(​អាច​​​យក​បន្ទះ​សូ​កូឡា​ដាក់​ក្នុង​ឆ្នាំង​ហើយ​បើកភ្លើង​តិចៗ​រហូត​សូ​កូឡា​នោះ​រលាយ​)​រួច​ទុក​វា​ក្នុង​ទូទឹកកក​ ​ហើយ​ទទួលទាន​ជុំគ្នា​ពិតជា​ពេលវេលា​ដ៏​រីករាយ​ណាស់​។​

            5. ​មើល​ខ្សែភាពយន្ត​ ​ឬ​រំឭក​អនុ​ស្សា​វ​រី​យ៍​៖
            ប្រហែលជា​អ្នក​មិនសូវ​មាន​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​គ្នា​ទៅវិញទៅមក​មែនទេ​? ​ឆ្លៀតឱកាស​នេះ​អាច​រំលឹក​រឿង​ល្អ​ៗ​ជាមួយគ្នា​កន្លងមក​ឬ​ជជែក​លេង​ក​ម្សាន្ត ​ដើម្បី​កាន់តែ​ស្និត​ស្នាល​ ​និង​យល់ចិត្ត​គ្នា​បន្ថែម​ទៀត​។​ ​តែ​បើ​អ្នក​ធ្លាប់តែ​មើល​ខ្សែភាពយន្ត​នៅ​ខាងក្រៅ​អាច​ផ្លាស់ប្តូរ​បរិយាកាស​មក​នៅផ្ទះ​ជុំគ្នា​វិញ​ម្តង​ ​ដើម្បី​ទទួល​បាន​អារម្មណ៍​ថ្មី​ ​ថែមទាំង​អាច​ជួយ​សន្សំសំចៃ​ការ​ចំណាយ​មួយ​ចំណែក​ផង​ដែរ​។​

            6. លេងល្បែង​ក​ម្សាន្ត​៖​
            ការ​លេងល្បែង​ក​ម្សាន្ត​មិនមែន​ល្អ​តែ​សម្រាប់​កុមារ​នោះ​ទេ​ ​តែ​ក៏​ល្អ​សម្រាប់​មនុស្ស​ពេញវ័យ​។​ ​វា​មិន​ត្រឹមតែ​បង្កើន​ប្រាជ្ញា​ ​ការ​ចេះ​រក​ដំណោះស្រាយ​ ​ធ្វើឲ្យ​ការ​គិត​បាន​រហ័ស​ ​ថែមទាំង​មាន​ភាព​សប្បាយរីករាយ​ទៀត​ផង​។​ ​មាន​ល្បែង​ក​ម្សាន្ត​ជាច្រើន​ដែល​អ្នក​អាច​ជ្រើសរើស​បាន​ដូចជា​ ​ការ​លេង​ផ្គុំ​រូប​ក្តារ​ ​ការប្រកួតប្រជែង​គ្នា​ ​ការ​ចាប់​សន្លឹក​បៀរ​ជាដើម​ ​ហើយ​នៅ​មាន​ហ្គេ​ម​ជាច្រើន​ទៀត​ដែល​អ្នក​អាច​ស្វែងរក​ពី​វិធី​លេង​តាមរយៈ​អ៊ី​ន​ធើ​ណែ​ត​ ​ក៏ដូចជា​ល្បែង​ក​ម្សាន្ត​ផ្សេងៗ​ទៀត​ដែល​អ្នកចូលចិត្ត​បាន​។​

            7. សាកល្បង​ស្ប៉ា​ដោយខ្លួនឯង​៖​
            មិនមែន​គ្រប់គ្នា​សុទ្ធតែ​មាន​ពេលវេលា​ ​និង​ថវិកា​សម្រាប់​ទៅ​ហាង​ស្ប៉ា​ប្រណិត​ៗ​នោះ​ទេ​ ​ប៉ុន្តែ​អ្នក​អាច​ធ្វើ​វា​បាន​ដោយខ្លួនឯង​នៅផ្ទះ​។​ ​គ្រាន់តែ​ដុត​ទៀត​ក្រអូប​ ​ត្រាំទឹក​ពពុះ​សាប៊ូ​បណ្តើរ​ ​បិត​ម៉ា​ស​ថែរក្សា​ស្បែក​មុខ​បណ្តើរ​ ​ហើយ​កុំ​ភ្លេច​ស្តាប់​តន្ត្រី​កំដរ​អារម្មណ៍​ខ្លះ​ផង​ណា​ ​ដើម្បី​ធ្វើឲ្យ​អារម្មណ៍​កាន់តែ​ស្រស់ស្រាយ​ថែម​មួយ​ក​ម្រិ​ត​ទៀត​៕​

Article by SOUNG SOKSAN


SUGGESTIONS