×

H​&​M​ ​នឹង​នាំ​អ្នក​ទៅកាន់​ទំនោរ​និយម​ហ្វេ​ហ្សិ​ន​ដ៏​រស់រវើក​ក្នុង​ពេល​ខាងមុខនេះ​

NEWS 3 years ago
 
 

           ​H​&​M​ ​ជា​យីហោ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​អន្តរជាតិ​ដ៏​ធំបំផុត​ ​និង​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក​ដែល​គ្រោង​នឹង​បើក​សម្ពោធ​ហាង​ដំបូង​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ​ (​A​E​ON ​Mal​l​ 1) ​ស្ថិតនៅ​ក្នុង​ទី​ក្រុងភ្នំពេញ​។​ ​ជាក់ស្តែង​ ​ប្រសិនបើ​តាម​បង្ហាញ​ក្នុង​សេចក្តីប្រកាស​ព័ត៌​មានផ្លូវ​ការ​របស់​ ​H​&​M​ ​បានឲ្យ​ដឹង​ថា​ ​ហាង​ម៉ូដ​ស​ម្លៀ​ក​បំពាក់​អន្តរជាតិ​នឹង​មាន​ផ្ទៃក្រឡា​ទំហំ​ 1,798 ​ម៉ែត្រការ៉េ​ ​ដែល​លាតសន្ធឹង​ខាងលើ​ 2 ​ជាន់​។​ ​លើស​ពីនេះទៅ​ទៀត​ ​ហាង​ថ្មី​នេះ​ដែរ​នឹង​មាន​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ ​ជាច្រើន​ជម្រើស​សម្រាប់​សុ​ភាពបុរស​ ​និង​មិត្ត​ៗ​នារី​សម័យថ្មី​ ​យុវវ័យ​ ​និង​កុមារ​ថែមទៀត​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​អតិថិជន​នឹង​រីករាយ​ក្នុង​ការ​ទិញ​ទំនិញ​ ​បណ្ដុំ​ទៅ​ដោយ​ម៉ូដ​ពេញ​និយម​ ​និង​ចុងក្រោយបង្អស់​ប្រចាំ​រដូវ​កាល​និ​ទាយ​រដូវ​ ​និង​រដូវក្ដៅ​ក្នុង​ឆ្នាំ​២​០​២​២​នេះ​ (​Spring​/ ​Summer​ ​Collections​ 2022)​។​ ​លោក​P​h​i​lip​p​e​ ​Lass​a​ux ​នាយក​ប្រតិបត្តិ​ ​និង​ជា​អ្នក​គ្រប់គ្រង​​ ​H​&​M​ ​ប្រចាំ​កម្ពុជា​ ​និង​ប្រទេស​ថៃ​បាន​លើកឡើង​ដូច្នេះ​ថា​ ​«​H​&​M​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​កា​របើក​ហាង​ ​ដំបូង​គេ​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​និង​ជំរុញ​អតិថិជន​ដែល​និយម​ម៉ូដ​ស​ម្លៀ​ក​បំពាក់​របស់យើង​ ​នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ ​ដើម្បី​បង្កើត​ ​និង​លេង​ស្ទា​យ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ហើយ​ស្របតាម​ការ​សន្យា​របស់​អតិថិជន​ ​H​&​M​ ​ម៉ូដ​ ​និង​គុណភាព​ក្នុង​តម្លៃ​ល្អ​បំផុត​ប្រកបដោយ​និរន្ត​រ៍​ភាព​»​។​

           ​ហាង​ស​ម្លៀ​ក​បំពាក់​អន្តរជាតិ​ ​H​&​M​ ​ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ក្នុង​ថ្ងៃសុក្រ​ ​ទី​១​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ភ្នំពេញ​ (​A​E​ON ​Mal​l​ 1) ​ខាងមុខនេះ​ ​ក៏បាន​រៀបចំ​កា​ដូ​ដ៏​ពិសេស​សម្រាប់​អតិថិជន​មួយ​នាក់​ដំបូង​គេ​នឹង​ទទួល​បាន​ប័ណ្ណទិញ​ទំនិញ​ (​Voucher​ ​Reward​e​d​) ​ដែល​មាន​តម្លៃ​ស្មើនឹង​ ​១​០​០​០​ ​ដុល្លារ​ ​រីឯ​សម្រាប់​អតិថិជន​ទី​ ​២​ ​និង​ទី​ ​៣​ ​នៅ​ក្នុង​ជួរ​នឹង​ទទួល​បាន​រង្វាន់​តម្លៃ​ ​៥​០​០​ ​ដុល្លារ​សម្រាប់​ការ​ទិញ​ទំនិញ​នៅ​ក្នុង​ហាង​។​ ​ដោយឡែក​ ​សម្រាប់​អតិថិជន​ទី​ ​៤​ដល់​ទី​ ​៦​ ​នៅ​ក្នុង​ជួរ​ក៏​នឹង​ទទួល​បាន​រង្វាន់​ជា​ប័ណ្ណ​ដែល​មាន​តម្លៃ​ ​៣​០​០​ ​ដុល្លារ​សម្រាប់​ការ​ទិញ​ទំនិញ​នៅ​ក្នុង​ហាង​។​ ​អតិថិជន​ទី​៧​ ​ដល់​ទី​ ​១​១​ ​នៅ​ក្នុង​ជួរ​នឹង​ទទួល​បាន​ប័ណ្ណ​ដែល​មាន​តម្លៃ​ ​១​០​០​ ​ដុល្លារ​ ​សម្រាប់​ការ​ទិញ​ទំនិញ​នៅ​ក្នុង​ហាង​។​ ​លើស​ពីនេះទៅ​ទៀត​ ​អតិថិជន​ទី​១​៧​ ​ដល់​ ​៣​៦​ ​នៅ​ក្នុង​ជួរ​នឹង​ទទួល​បាន​ប័ណ្ណ​ដែល​មាន​តម្លៃ​ ​២​៥​ ​ដុល្លារ​ ​និង​អតិថិជន​ ​២​៥​០​ ​នាក់​បន្ទាប់​នឹង​ទទួល​បាន​ប័ណ្ណ​ដែល​មាន​តម្លៃ​ ​១​៥​ ​ដុល្លារ​សម្រាប់​ការ​ទិញ​ទំនិញ​នៅ​ក្នុង​ហាង​។​

           គួរ​ជម្រាប​ផង​ដែរ​ថា​ ​ហាង​ស​ម្លៀ​ក​បំពាក់​អន្តរជាតិ​ ​H​&​M​ ​នឹង​បើក​ដំណើរការ​លក់​ជា​រៀងរាល់ថ្ងៃ​នៅ​ម៉ោង​ ​៩​ ​ព្រឹក​ ​រហូតដល់​ម៉ោង​ ​១​០​ ​យប់​ ​លោកអ្នក​ក៏​អាច​តាមដាន​ព័ត៌មាន​បន្ថែម​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ ​H​&​M​ ​តាមរយៈ​ ​h​t​t​p​s://​w​w​w​.​face​book​.​co​m​/​h​m​cam​bo​d​i​a​official​/

Advertising Article


SUGGESTIONS