ម៉ូដហ្វេហ្សិនថ្មីសន្លាងរបស់ក្រុមហ៊ុន LACOSTE រំលេចតួអង្គតុក្កតារឿង PEANUTS
NEWS 3 years agoក្រុមហ៊ុនល្បីឈ្មោះលំដាប់ពិភពលោកទាំងពីរនេះបានចាប់ដៃគ្នាអង្រួនមុខមាត់នៃវិស័យហ្វេហ្សិនរដូវកាលថ្មីនេះហើយ។ តួអង្គសំខាន់ៗក្នុងគំនូរជីវចលរឿង PEANUTS ដែលមានកិត្តិសព្ទលើឆាកអន្តរជាតិជាយូរមកហើយ ជាស្នាដៃរបស់វិចិត្រករល្បីឈ្មោះ Charles M. Schulz ត្រូវបានប្រើប្រាស់ជានិមិត្តរូបនៅលើឈុតសម្លៀកបំពាក់សម្រាប់សរទរដូវ-សិសិររដូវ របស់ក្រុមហ៊ុនសម្លៀកបំពាក់ LACOSTE។ ឈុតសម្លៀកបំពាក់លក្ខណៈក្រុមគ្រួសារដ៏គួរឲ្យស្រឡាញ់នេះនឹងមានចេញលក់នៅលើទីផ្សារចាប់តាំងពីថ្ងៃផ្សាយដំណឹងនេះតទៅ។
ចាប់តាំងពីឆ្នាំ១៩៥០មក តួអង្គតុក្កតារឿង PEANUTS បានបង្ហាញវត្តមានជុំវិញពិភពលោកធ្វើឲ្យកុមារ និងមនុស្សពេញវ័យរាប់លាននាក់បានសើចសប្បាយនិងបង្កើតពិភពនៃក្តីស្រមើស្រមៃរបស់ពួកគេ។ ហេតុនេះហើយទើបក្រុមហ៊ុន LACOSTE និង PEANUTS សហការគ្នាជាលើកទី៣ ក្នុងយុទ្ធនាការបង្កើតឈុតសម្រាប់មនុស្សគ្រប់ភេទ ប្រុស ស្រី និងកូនក្មេងទាំងឡាយ ដែលមានជម្រើសផលិតផលជាច្រើនមុខ រួមមាន សម្លៀកបំពាក់ដាក់លក់នៅលើទីផ្សារស្រាប់ៗ (ready-to-wear) គ្រឿងតុបតែងលម្អកាយ ស្បែកជើងនិងផលិតផលធ្វើពីស្បែក ដែលសុទ្ធតែមានរចនារូបតួអង្គតុក្កតា PEANUTS ដ៍ទាក់ទាញនៅលើនោះទាំងអស់។
តើតួអង្គសំខាន់មានតួណាខ្លះ?
តួអង្គសំខាន់ៗក្នុងរឿងគំនូរជីវចលដែលប្រើក្នុងការរចនានេះរាប់បញ្ចូល តួក្មេងប្រុសចិត្តល្អ Charlie Brown និងឆ្កែគួរឲ្យស្រឡាញ់របស់គេឈ្មោះ Snoopy, តួបក្សីលឿងតូចឈ្មោះ Woodstock និងតួក្មេងស្រីពូកែបញ្ជា Lucy។ តួអង្គទាំងនេះត្រូវបានគូរក្នុងសកម្មភាពលេងកីឡាតេន្នីស ឬ ជជែកគ្នាលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅលើផលិតផលសម្លៀកបំពាក់ LACOSTE ដែលសុទ្ធតែមានអត្ថន័យឆ្លុះបញ្ចាំងពីគុណតម្លៃនៃភាពចៃដន្យ សំណើចសប្បាយរីករាយ គំនិតច្នៃប្រតិដ្ឋ និងក្តីស្រឡាញ់ ដែលកើតមាននៅក្នុងគំនូរជីវចល PEANUTS និងផលិតផលយីហោម៉ាកក្រពើនេះ។ កំពូលជំនួបការងាររវាងក្រុមហ៊ុនទាំងពីរពិតជាកញ្ចក់ឆ្លុះបញ្ចាំងសម័យកាលនិងជានិមិត្តរូបនៃវប្បធម៌ទំនើបដ៏ពិតប្រាកដ។
ភាពស័ក្តិសមសម្រាប់គ្រួសារទាំងមូល
កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតស៊ីជម្រៅរវាងក្រុមហ៊ុនទាំងពីរខាងលើបានពាំនាំមកនូវស្នាដៃផលិតផលឆ្លើយតបនឹងតម្រូវការសម្រាប់មនុស្សធំនិងកុមារគ្រប់រូបពិតៗដោយបានរួមបញ្ចូលសម្លៀកបំពាក់ល្បីៗតជំនាន់ប្រចាំក្រុមហ៊ុន LACOSTE ជាមួយនឹងឈុតសំខាន់ថ្មីៗត្រៀមសម្រាប់សរទរដូវ-សិសិររដូវប្រចាំឆ្នាំ២០២១-២០២២។
ការរចនាអាចជាប្រភេទឈុតសម្លៀកបំពាក់កីឡានិងជាឈុតសម្លៀកបំពាក់បែបទីក្រុងហើយដែលមានរំលេចជាខ្សែគំនូសខ្មៅឆ្លុះពណ៌ដែលគ្មានចំណាំង ឬ រំលេចចេញជាបង្គុំពពុះតូចៗឡើងនៅលើផ្ទៃផលិតផលម៉ាក LACOSTE L!ve មើលទៅសាមញ្ញ តែគួរឲ្យចង់ជាវពាក់សម្រាប់រង្វង់ក្រុមគ្រួសារ៕
Lacoste x Peanuts Collection មានលក់នៅតាមបណ្តាហាងនានានិងនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន lacoste.comចាប់តាំងពីថ្ងៃនេះតទៅ៕
Advertising Article