កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ កន្លងទៅស្ថិតនៅក្នុងទីក្រុងញ៉ូវយក ស្លាកយីហោដ៏ល្បីល្បាញ Coach បានដាក់បង្ហាញយុទ្ធនាការដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់រដូវកាលនិទាឃរដូវ ២០២២ របស់ខ្លួនដែលត្រូវបានគេដឹងថាមានការចូលរួមដោយសមាជិកក្រុមគ្រួសារ Coach ដូចជាអ្នកនាង Jennifer Lopez, Megan Thee Stallion, Noah Beck, Wisdom Kaye និង Kōki ផងដែរ ។ ជាក់ស្តែង នាយកផ្នែកច្នៃប្រតិដ្ឋរបស់ស្លាកយីហោដ៏ល្បី Coah លោក Stuart Vevers បានសហការក្នុងការផលិតយុទ្ធនាការមួយនេះជាមួយលោក Tyler Mitchell ជាអ្នកដឹកនាំសម្ដែង និងជាអ្នកថតរូប ដែលបានយកនិមិត្តសញ្ញា Horse and Carriage របស់ Coach ដែលជានិមិត្តសញ្ញាដំបូងបំផុតរបស់ម៉ាកយីហោខ្លួនមកច្នៃជាពណ៌ថ្មីសម្រាប់អ្នកប្រើប្រាស់ជំនាន់ថ្មី ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនកន្លងមកផងដែរ។
ការស្វែងយល់ពីកេរដំណែលនៃផ្ទះតាមរយៈការឆ្លុះបញ្ចាំងពីវប្បធម៌របស់ម៉ាកយីហោ យុទ្ធនាការ “That’s My Ride” បានបង្ហាញពីភាពរីករាយក្នុងឈុតឆាកជិះកម្សាន្តក្នុងភាពយន្ត និងតន្ត្រីដែលជាផ្នែកមួយនៃការស្រមៃរួមរបស់យើង។ Coach Family ធ្វើដំណើរជុំវិញទីក្រុងជាមួយមធ្យោបាយធ្វើដំណើរពិសេសៗរបស់ពួកគេ ក្នុងនោះមានអ្នកនាង Lopez បានជិះកង់ជាមួយនឹង BMX ហើយ Megan Thee Stallion កំពុងតែលេងភ្នាល់គ្នាក្នុងរថយន្ដនៅសួនកម្សាន្តក្បែរមាត់សមុទ្រ រីឯ Wisdom Kaye និងក្រុម TikTok របស់គេរួមមាន Noah Beck កំពុងជិះកម្សាន្ដជាមួយ Brooklyn ក្នុងយាន្ដជំនិះដែលតួទាំងអស់ប្រើប្រាស់ជាប្រចាំថ្ងៃយ៉ាងរីករាយ។ យុទ្ធនាការនេះណែនាំពីខូឡិកហ្សិន Spring 2022 និងចក្ខុវិស័យរបស់លោក Stuart Vevers សម្រាប់រដូវនេះក្នុងការច្នៃម៉ូដដើមរបស់អាមេរិកឲ្យមកជាម៉ូដដែលសាកសមអាចប្រើប្រាស់បានក្នុងពេលបច្ចុប្បន្ន។ បន្ថែមពីលើខូឡិកហ្សិន Horse and Carriage យើងក៏បានផ្ដោតសំខាន់ទៅលើកាបូបយួរ Field Tote និងកាតាបស្ពាយ Hitch Backpack ព្រមទាំងបង្ហាញជូននូវម៉ូដប្រចាំរបស់ Coach ដែលនឹងចាប់ដាក់លក់នៅខែកុម្ភៈជាមួយយុទ្ធនាការថ្មីមួយទៀតផងដែរ។ ទន្ទឹមនឹងនេះ លោក Vevers ក៏បានមានប្រសាសន៍ថា «យើងអាចអបអររដូវកាល Spring 2022 ជាមួយនឹងនិមិត្តសញ្ញាតំណាងរបស់ម៉ាកយីហោយើងតាមរយៈទស្សនៈរបស់មនុស្សជំនាន់ថ្មីបានយ៉ាងរីករាយ និងសុទិដ្ឋិនិយម» ។ «វាបង្ហាញពីអ្វីដែលខ្ញុំតែងតែស្រឡាញ់ចំពោះ Coach នេះហើយជាវិធីដែលមរតករបស់យើងអាចក្លាយជាវេទិកាសម្រាប់ការបង្ហាញអារម្មណ៍ និងគំនិតរបស់បុគ្គល ដែលអាចកំណត់អនាគតរបស់ពួកយើងបាន។»
យុទ្ធនាការនេះត្រូវបានថតនៅតាមទីក្រុងនានាជុំវិញពិភពលោកទទួលបានការសហការផលិតជាមួយឯកអគ្គរដ្ឋទូតថ្មីតំណាងម៉ាកគឺ Dean Fujioka និង Shawn Dou រួមទាំងតារា TikTok ដ៏ល្បី Parker Kit Hill និងតារាកំប្លែង Elsa Majimbo ផងដែរ។ “That’s My Ride” ក៏ត្រូវបានថតយ៉ាងមានភាពរស់រវើកជាមួយរថយន្តក្រុងដែលមាននិមិត្តសញ្ញា Horse and Carriage និងស្ថានីយ៍ត្រីចក្រយានយន្តនៅទីក្រុងញូវយ៉ក អមដោយការសហការគ្នាពីសិល្បករបង្ហាញពីគំនិតតាមរបៀបរបស់ពួករៀងៗខ្លួន៕