នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅម៉ាកស្បែកជើងនារី «ណាតា» បានរៀបចំប្រារព្ធកម្មវិធីលៀងអាហារ សម្រន់ (Afternoon Tea) ស្ថិតក្នុងសណ្ឋាគារ Raffle Hotel Le Royal ដើម្បីធ្វើបទបង្ហាញពីអត្ថន័យ រួមទាំងការដាក់បង្ហាញនៃការច្នៃម៉ូដរបស់ស្បែកជើងនារី ក៏ដូចជាគ្រឿងលម្អតុបតែងខ្លួនស៊ីវិល័យដ៏ពេញនិយមដែលសមស្របទៅនឹងរដូវកាលនីមួយៗ។ ជាក់ស្តែង ពីម៉ូដស្បែកជើងមួយ ទៅម៉ូដស្បែកជើងមួយទៀតសុទ្ធសឹងតែមានការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុត តួយ៉ាង ម៉ូដស្បែកជើងនារីមួយចំនួនត្រូវបានរចនាឡើងដោយជ្រើសរើសសម្រស់ធម្មជាតិស្ថិតនៅក្នុងប្រទេសកម្ពុជាមកច្នៃជាម៉ូដស្បែកជើងនារីដ៏ស្រស់ឆើតឆាយដែលស័ក្តិសមទៅតាមគ្រប់កាលៈទេសៈ និងតម្រូវការរបស់មិត្តៗនារីគ្រប់វ័យ។ យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ ម៉ាកស្បែកជើងនារី «ណាតា» បានវិវត្តការបើកសាខាហាងលក់ស្បែកជើងរបស់ខ្លួនជាបន្តបន្ទាប់ទៀតដែលជាការបង្ហាញពីភាពជោគជ័យមួយរបស់ខ្លួន។
គួររំឭកផងដែរថា ហាងស្បែកជើងនារី «ណាតា» បង្កើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានសាខាចំនួន៧សាខាដូចជា៖ ណាតា ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនភ្នំពេញ និងសែនសុខ (Nata Aeon Mall Phnom Penh & Aeon Mall Sen Sok) ណាតា ផ្សារទំនើបខេម៉ល (Nata K Mall) ណាតា ទួលទំពូង (Nata Toul Tumpong) ណាតា ផ្សារទំនើបជីបម៉ុងសែនសុខ (Nata Chip Mong Sen Sok Mall) ណាតា ខេត្តបាត់ដំបង (Nata Battambang) និងណាតា ក្រុងសៀមរាប (Nata Siem Reap) ៕
Article by PAN SIVLY
លោកអ្នកក៏អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈបណ្តាញសង្គមផ្លូវការ :
Facebook: Nata Footwear Cambodia
Instagram: Nata footwear
Telegram: nata_footwear