×

«​Spectrum​ ​T​ro​i​s​»​ ​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​នៃ​ខូឡិ​ក​ហ្សិ​ន​ដ៏​កាន់តែ​ប្លែកភ្នែក​

FASHION & BEAUTY 2 years ago
 
 

​          នៅ​យប់​ថ្ងៃ​ទី​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​ស្ថិតនៅ​ ​M​organ​ ​Tower​ ​ជាន់​ផ្ទាល់​ដី​ ​SPECTRUM​ K​H​ ​បាន​រៀបចំ​ប្រារព្ធ​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ ​«​Spectrum​ ​T​ro​i​s​»​ ​យ៉ាង​ឧឡារិក​ដោយមាន​ការចូលរួម​ពីសំណាក់​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​ ​ជាពិសេស​ ​វត្តមាន​របស់​អ្នក​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ផ្សេងៗ​ទៀត​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​ ​យ៉ាងណាមិញ​ ​កម្មវិធី​នៃ​ការ​ដើរ​បង្ហាញ​ម៉ូដ​នេះ​ដែរ​មាន​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ចំនួន​៤​រូប​ក្នុង​នោះ​មាន​ដូចជា​៖​ ​លោក​ ​Don​ ​Pro​t​as​i​o ​ដែល​មាន​ស្លាកយីហោ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​ជា​ឈ្មោះ​របស់​លោក​ផ្ទាល់​ ​លោក​ R​e​y​n​i​e​r ​A​bell​o ​ស្ថាបនិក​នៃ​ស្លាកយីហោ​ (​ARMADA​) ​លោក​ ​គង់​ ​សុធា​ ​ម្ចាស់​ស្លាកយីហោ​ (KON​G​) ​និង​កញ្ញា​ ​សុខ​ ​បញ្ញា​ ​ដែល​ជា​ស្ថាបនិកា​របស់​ស្លាកយីហោ​ (​G​H​E​C​HIE​) ​ជាដើម​។​ ​ទន្ទឹម​នឹង​ព្រឹត្តិការណ៍​នៃ​ការ​បង្ហាញ​ម៉ូដ​ ​«​Spectrum​ ​T​ro​i​s​»​ ​នេះ​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​នីមួយៗ​សុទ្ធសឹងតែ​មានការ​បង្ហាញ​សមិទ្ធផល​របស់​ខ្លួន​ដ៏​ប្លែកភ្នែក​ ​ទាក់ទាញ​បំផុត​ដែល​សុទ្ធសឹងតែ​ជា​ទំនោរ​និយម​ថ្មីៗ​ខុស​ពី​សព្វដង​ផង​ដែរ​។​

          ​គួរ​បញ្ជាក់​ថា​ ​កន្លងមក​ ​SPECTRUM​ K​H​ ​បាន​រៀបចំ​ព្រឹត្តិការណ៍​ការ​ដើរ​បង្ហាញ​ម៉ូដ​ចំនួន​បី​លើករួច​មក​ហើយដែល​មាន​ការចូលរួម​ពី​អ្នក​ច្នៃ​ម៉ូដ​ដ៏​ប៉ិនប្រសប់​ជាច្រើន​រូប​មកពី​មជ្ឈដ្ឋាន​ខុសៗគ្នា​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS