×

Queen​ ​Victor​i​a​ ​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ទ្រង់ទ្រាយ​ធំ​ ​Spring​/​Summer​ 2023

NEWS 3 years ago
 
 

            ស្ថិតនៅ​ទីតាំង​អាងហែលទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ​កម្មវិធី​បង្ហាញ​ម៉ូដ​ក្រោម​ប្រធាន​បទ​ ​«​ជីវិត​ចុងក្រោយ​របស់​សត្វ​សមុទ្រ​»​ ​បាន​ប្រព្រឹត្តទៅ​យ៉ាង​គគ្រឹកគគ្រេង​កាលពី​ថ្ងៃ​ទី​ ​២​៨​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​២​ ​នេះ​ ​ដែល​ជា​ការរៀបចំ​ឡើង​ដោយ​ ​លោក​ O​l​i​v​a​ Kon​g​ ​ស្ថាបនិក​នៃ​ម៉ាក​ ​Queen​ ​Victor​i​a​។​

            កម្មវិធី​នេះ​ធ្វើឡើង​ជា​ការ​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ស​ម្លៀ​ក​បំពាក់​សម្រាប់​ ​និទាឃរដូវ​និង​រដូវក្តៅ​ឆ្នាំ​២​០​២​៣​នៃ​ម៉ាក​ ​Queen​ ​Victor​i​a​ ​ដោយ​មក​ព្រមគ្នា​ជាមួយ​ពហុ​បំណង​ដូចជា​៖​ ​បំផុស​ឲ្យ​ប្រជាជន​ស្រឡាញ់​និង​ថែរក្សា​បរិស្ថាន​ ​កាត់បន្ថយ​ការ​ប្រើ​ប្លាស្ទិក​ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ជីវិត​សត្វ​សមុទ្រ​ទាំងឡាយ​ ​លើក​ក​ម្ពស់វិ​ស​័​យ​បង្ហាញ​ម៉ូដ​ ​ក៏ដូចជា​វិ​ស​័​យ​កីឡា​ដើម្បី​សុខភាព​ផង​ដែរ​។​ ​ប្រាក់​មួយ​ចំនួន​ដែល​បាន​ពី​កា​រលក់​សំបុត្រ​ទស្សនា​នឹង​យកទៅ​បរិច្ចាគ​ជូន​ដល់​កុមារ​ដែល​កំពុង​រស់នៅ​លើ​កោះ​ ​សម្រាប់​ជា​ការ​ទិញ​សម្ភារ​សិក្សា​ ​និង​បង្រៀន​ពួកគាត់​ឲ្យ​ចេះ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ ​និង​កែច្នៃ​សំរាម​ឲ្យទៅ​ជា​របស់​ប្រើ​ឡើងវិញ​។​

            ឃើញ​ថា​ឆ្នាំនេះ​ម៉ាក​ ​Queen​ ​Victor​i​a​ ​ធ្វើឡើង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ​ដោយមាន​ម៉ូឌែ​ល​ដើរ​បង្ហាញ​ម៉ូដ​ចម្រុះ​ជាតិសាសន៍​ប្រមាណ​៨​០​នាក់​ ​ឯ​ស​ម្លៀ​ក​បំពាក់​ដល់ទៅ​១​០​០​ឈុត​ឯណោះ​។​ ​កម្មវិធី​បង្ហាញ​ម៉ូដ​ធ្វើឡើង​ជា​៤​វគ្គ​ ​ដោយ​វគ្គ​ទី​១​ជា​ការ​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​កាបូប​ ​វគ្គ​ទី​២​ការ​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​ស​ម្លៀ​ក​បំពាក់​កុមារ​ ​វគ្គ​ទី​៣​ការ​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​ស​ម្លៀ​ក​បំពាក់​បុរស​ ​និង​វគ្គ​ចុងក្រោយ​ការ​បង្ហាញ​ខូឡិ​ក​ហ្សិ​ន​នារី​។​
​តាមរយៈ​កម្មវិធី​ដ៏​ធំ​ ​លោក​ O​l​i​v​a​ Kon​g​ ​ថា​គម្រោង​នេះ​លោក​បាន​គិតទុក​មុន​ប្រហែល​កន្លះ​ឆ្នាំ​ ​ឯកា​រ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ធ្វើឡើង​ចំណាយ​ពេល​តែ​ប្រមាណ​ជាង​ពី​ខែ​ប៉ុណ្ណោះ​។​ ​ឈុត​ទាំងអស់​សុទ្ធ​សឹង​ស្រង់​គំនិត​ពី​ជីវិត​បាត​សមុទ្រ​ទាំងឡាយ​រួម​មាន​ ​ផ្កាថ្ម​ ​ត្រី​ចម្រុះ​ប្រភេទ​ ​និង​ពពួក​សត្វ​ពពុះ​សមុទ្រ​ជាដើម​។​

            អាច​និយាយ​បាន​ថា​ ​«​ជីវិត​ចុងក្រោយ​របស់​សត្វ​សមុទ្រ​ ​ឬ​ ​Last​ ​Life​ o​f​ ​Sea​ ​Creature​s​»​ ​គឺជា​កម្មវិធី​បង្ហាញ​ម៉ូដ​ដ៏​ធំ​មួយទៀត​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ឡើង​ដោយ​កូនខ្មែរ​ ​ច្នៃ​ម៉ូដ​ដោយ​កូនខ្មែរ​ ​ជា​ម៉ាក​យីហោ​ក្នុងស្រុក​ ​ហើយក៏​ទទួល​បានការ​គាំទ្រ​ទាំង​សំណាក់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​៕​

Article by HEM SOKKHIM


SUGGESTIONS