×

ទំនោរ​និយម​ទាំង​៨​សម្រាប់​អ្នក​ចង់​លេចធ្លោ​ក្នុង​កម្មវិធី​រាត្រីសមោសរ​ ​

FASHION & BEAUTY 3 years ago
 
 

           រាល់​ពេល​មាន​កម្មវិធី​រាត្រីសមោសរ​ម្តងៗ​ ​សុភាព​នារី​បច្ចុប្បន្ន​រមែងតែ​គិតគូរ​យ៉ាង​ល្អិតល្អន់​ទៅលើ​ការ​ស្លៀកពាក់​តុបតែង​កាយ​ ​ដោយធ្វើ​យ៉ាងណា​ទទួល​បាន​ភាព​ទាក់ទាញ​ ​ក៏ដូចជា​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​ខ្លួនឯង​ផ្ទាល់​។​ ​បើ​សម្រាប់​អ្នក​និយម​លេងខ្លួន​ឡូយ​ឆាយ​ ​ឬ​ហ្វេ​ហ្សិ​ន​និយម​ទៀត​នោះ​ ​រឹត​តែ​ចង់ឲ្យ​ការ​បង្ហាញខ្លួន​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ក្នុង​ក្រសែភ្នែក​អ្នកដទៃ​។​ ​ខាងក្រោម​នេះ​ ​សូវ​រី​ន​ ​សូម​លើកយក​ទំនោរ​និយម​ទើប​ចេញ​ថ្មី​៨​យ៉ាង​ពី​ម៉ាក​ ​Queen​ ​Victor​i​a​ ​ដើម្បី​ជា​គំនិត​សម្រាប់​សុភាព​នារី​ត្រៀម​បង្ហាញខ្លួន​ឡូយ​ឆាយ​នៅ​ក្នុង​កម្មវិធី​រាត្រីសមោសរ​។​

1. ​T​h​e​ ​Mermaid​

           ​បង្ហាញ​ភាពជា​នារី​រួមបញ្ចូល​ទំនើប​ភាព​ ​សុភាព​នារី​អាច​សាកល្បង​ជាមួយ​ទំនោរ​និយម​បែប​នេះ​ដែល​ជា​រ៉ូប​រឹប​​​រាង​ ​និង​ផ្តោត​ភាព​ទាក់ទាញ​នៅត្រង់​ជើង​ក្រោម​។​ ​ចង់​សិចស៊ី​លាយឡំ​ហ្វេ​ហ្សិ​ន​អាច​សាកល្បង​ឈុត​ប្រើ​ក្រណាត់​ស្បៃ​ឆ្លុះ​សាច់​ដងខ្លួន​ ​និង​ភ្ជាប់​ស្បៃ​រឹង​ចាប់​រួញ​ផ្នត់​ៗ​ជើង​រ៉ូប​ ​ចង់​អេ​ឡេ​ហ្គង់​លាយឡំ​ឆើតឆាយ​អាច​សាកល្បង​ឈុត​កំប្រោង​ជើង​ក្រោម​ ​ហើយ​បើ​ចង់​មើលទៅ​នារី​ភាព​ខ្ពង់ខ្ពស់​អាច​សាកល្បង​ម៉ូដ​សំពោង​ក្តោប​ជើង​ក្រោម​។​

2. ​All​u​ring​ ​G​l​amour​

           ​ឈុត​ភ្លឺផ្លេក​ ​និង​ភ្លឺ​រលោង​ ​រមែងតែ​បង្កើត​ភាព​ទាក់ទាញ​នា​ពេល​រាត្រី​។​ ​សម្រាប់​អ្នក​ស្រឡាញ់​ភាព​សាមញ្ញ​និយម​តែ​នៅតែ​ទទួល​បាន​ភាព​ទាក់ទាញ​ខ្ពស់​អាច​ពិចារណា​ក្នុងចំណោម​រ៉ូប​ទាំងនេះ​ ​រាប់​តាំងពី​រ៉ូប​បែប​សាច់​រលោង​ ​ស្បៃ​ស្អិត​ដាំ​ត្បូង​ ​រហូតដល់​ស្បៃ​រំលេចពណ៌​។​

3.  ​P​e​e​k​a​boo​

           ​ម៉ូដ​ឆែក​នឹង​កាន់​ទាក់ទាញ​ឡើង​នៅ​ពេល​បន្ថែម​ម៉ូដ​បន្តិចបន្តួច​មក​តាក់តែង​លម្អ​។​ ​ដូចជា​រ៉ូប​ខ្មៅ​ប្រើ​ស្បៃ​រឹង​ពណ៌ខៀវ​ចាប់​ម៉ូដ​អម​ត្រង់កន្លែង​ឆែក​ ​ឯ​រ៉ូប​ភ្លឺផ្លេក​ប្រើ​ស្បៃ​ភ្ជាប់​ប្រដេញ​ពណ៌​មើលទៅ​ឆើតឆាយ​ ​ខណៈ​រ៉ូប​ខ្មៅដៃ​វែង​ដាន​ម៉ូដ​ក្បាច់​ប្រដេញ​មើលទៅ​អង់អាច​ ​និង​ពោរពេញ​ដោយ​ថាមពល​។​

4. ​Feeling​ ​Serene​

           ​មិន​សិចស៊ី​ ​តែ​ហ្វេ​ហ្សិ​ន​បំផុត​ ​ស័ក្តិសម​សម្រាប់​សុភាព​នារី​រាង​ស្រឡូន​ខ្ពស់ស្រឡះ​ ​សំខាន់​ក៏​មិន​ប្រកាន់​ពណ៌​សម្បុរ​ផង​ដែរ​។​ ​ការ​គ្រង​ឈុត​នេះ​គួរ​មិន​ភ្លេច​ជាមួយ​ស្បែកជើង​កែង​ចោត​ដើម្បី​លើក​ក​ម្ពស់​ឲ្យ​ឃើញ​ដងខ្លួន​កាន់តែ​ស្វែ​ល​។​ ​មិនបាច់​ប្រើ​គ្រឿង​តាក់តែង​កាយ​ស្អេកស្កះ​អ្វី​ច្រើន​ ​ត្រឹមតែ​គ្រាប់​តូច​ៗ​គឺ​ឥត​ខ្ចោះ​។​

5. ​Rich​ ​Blossom​

           ​ជា​ទំនោរ​និយម​ស្រស់​ស្អាត​បែប​ស្រស់បំព្រង​ ​និង​បង្ក​ចំណាប់អារម្មណ៍​រាល់​វិនាទី​បោះជំហាន​។​ ​បើ​តាម​អ្នក​ច្នៃ​ម៉ូដ​ប្រចាំ​ម៉ាក​ផ្ទាល់​បង្ហើប​ថា​ ​រ៉ូប​ទាំងនេះ​ដកស្រង់​ចេញពី​ជីវិត​ក្នុង​បាត​សមុទ្រ​ផ្សេងៗ​គ្នា​ ​ដូចជា​ ​សត្វ​ពពុះ​សមុទ្រ​ប្រើលើ​ឈុត​ពណ៌ស្វាយ​ ​ឈុត​ពណ៌​ផ្កាឈូក​ ​និង​ឈុត​ពណ៌ខៀវ​ ​ចំណែក​សារាយ​សមុទ្រ​ប្រើលើ​ឈុត​ពណ៌បៃតង​។​ ​តើ​មួយ​ណា​ត្រូវនឹង​ចំណូលចិត្ត​របស់​អ្នក​?

6. ​Show​stopper​

           ​ក្រឡេក​ភ្លាម​ ​ជឿជាក់​ថា​សុភាព​នារី​ដែល​ស្រឡាញ់​ភាព​លេចធ្លោ​បែប​រាជិនី​សម្រស់​នឹង​ចាប់ចិត្ត​រហ័ស​ភ្លែត​។​ ​ស្បៃ​គ្រប​ប្រភេទ​នេះ​អាច​ប្រើ​ជា​ស្ទា​យ៌​សមនឹង​ឈុត​សឹងតែ​គ្រប់បែប​ ​មិនថា​តែ​ឈុត​ ​Ready​-​to​-​wear​ ​ឬ​ ​Swim​suit​ ​នោះ​ទេ​ ​ជាពិសេស​បើ​បាន​ពាក់​ចូលរួម​កម្មវិធី​ហ្វេ​ហ្សិ​ន​ ​ឬ​ ​Red Carpet​ ​នឹង​កាន់តែ​អស្ចារ្យ​។​ ​សូម្បី​កូនក្រមុំ​ក៏​អាច​ប្រើ​បន្ថែម​ពីលើ​ឈុត​កាត់​នំ​ផង​ដែរ​។​

7. ​T​h​e​ ​Abstract​

           ខ្លី​តែ​ខ្លឹម​ ​ខ្លី​តែ​មាន​អ្វី​ដែល​ជា​ចំណាប់អារម្មណ៍​ ​វា​ជា​ទំនោរ​និយម​ត្រូវចិត្ត​សម្រាប់​យុវវ័យ​។​ ​ចង់​ល្បង​ទំនោរ​និយម​បែប​នេះ​ ​គប្បី​លេង​ស្ទា​យ៌​ផាត់​មុខ​ឲ្យ​ហ្វេ​ហ្សិ​ន​បន្តិច​ ​ថែម​ស្បែកជើង​ម៉ូដ​ស៊ីវិល័យ​បន្តិច​ ​ដើម្បីឲ្យ​ស៊ីមេទ្រី​ទាំងព្រម​នឹង​ភាព​ឆើតឆាយ​នៃ​ឈុត​។​

8. ​Sensual​ ​Shape​s

           ​សម្រាប់​សុភាព​នារីនិយម​អ្វី​ដែល​មិន​ច្រឡំ​គេ​ ​អាច​សាកល្បង​ជាមួយ​ឈុត​ណាមួយ​នៃ​ទំនោរ​និយម​នេះ​។​ ​វា​មិន​សម្ញែង​ដងខ្លួន​ដូច​សព្វ​មួយដង​ ​តែ​វា​បង្ហាញ​ពី​អ្វី​ដែល​អ្នកដទៃ​មិន​ហ៊ាន​ធ្វើ​ ​បដិវត្តន៍​ហ្វេ​ហ្សិ​ន​និយម​ ​និង​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​៕​

Article ​by​ ​HEM SOKKHIM


SUGGESTIONS