«Re-Made In Cambodia» បង្ហាញពីទំនោរហ្វេហ្សិនកែច្នៃឡើងវិញដ៏ប្លែកភ្នែក
NEWS 2 years ago នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅស្ថិតនៅ Friends Futures Factory (F3) បានរៀបចំការដើរបង្ហាញម៉ូដហ្វេហ្សិនដ៏ទាក់ទាញដែលបានរៀបចំឡើងដោយ Re-Made In Cambodia (RMIC) ក្នុងគោលបំណងបង្ហាញអំពីម៉ូដសម្លៀកបំពាក់កែច្នៃឡើងវិញដែលបានប្រើប្រាស់សម្ភារប្រកដដោយនិរន្តភាព (Sustainability Materials) និងម៉ូដសម្លៀកបំពាក់ខ្លះទៀតច្នៃដោយកាកសំណល់ផ្សេងៗផងដែរ។ ទន្ទឹមនឹងការបង្ហាញម៉ូដនេះ មានការចូលរួមពីអ្នកច្នៃម៉ូដសម្លៀកបំពាក់ហ្វេហ្សិនដ៏មានប្រជាប្រិយភាពដូចជា៖ A.N.D, DOMLEI, MUOY CHORM, THE ERO CAFÉ និងស្នាដៃរបស់សិស្សានុសិស្សដែលកំពុងសិក្សា ឬទើបនឹងបញ្ចប់ការសិក្សាផ្នែកហ្វេហ្សិនឌីហ្សាញដូចជា៖ Daughters of Cambodia, Phnom Penh International Institute of the Arts (PPIIA), Raffles International Phnom Penh និង Modern Ethnic Design Center ជាដើម។
គួរជម្រាបផងដែរថា ការដើរបង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃឡើងវិញដែលប្រកបដោយនិរន្តភាពនេះបានក្លាយជាសារអប់រំដល់ប្រជាជនខ្មែរឲ្យងាកមកប្រើប្រាស់នូវវត្ថុធាតុដើមឲ្យអស់ពីលិទ្ធភាពតាមដែលអាចធ្វើទៅបាន។ ម៉្យាងវិញទៀត ការប្រារព្ធកម្មវិធីដែលរៀបចំឡើងពី Re-Made In Cambodia (RMIC) នេះដែរក៏បានក្លាយជាទស្សនីយភាពដ៏ប្លែកមួយបន្ថែមទៀតនៅក្នុងវិស័យហ្វេហ្សិនថែមទៀត៕
Article by PAN SIVLY