×

Rainy​ ​Ca​f​é ​Studio​ ​ម្តុំ​ក្រោយ​វាំង​ដែល​បង្កើត​កន្លែង​អង្គុយ​បែប​ហាង​ជប៉ុន​អម​ដោយ​រុក្ខជាតិ​តូច​ៗ​ស្អាត​ៗ​

NEWS 2 years ago
 
 

           ​«​វស្សានរដូវ​»​ ​បាន​ក្លាយ​ជា​ឈ្មោះ​របស់​ហាង​កាហ្វេ​ដ៏​ទាក់ទាញ​មួយ​កន្លែង​ដែល​មាន​ការរៀបចំ​យ៉ាង​មាន​​​សោ​ភណ្ឌ​ភាព​ប្រកបដោយ​ភាព​ស្រស់ស្រាយ​ត្រជាក់​ភ្នែក​ពី​ការ​ដាំ​ដុះ​ប្រទាល​ពណ៌បៃតង​ខ្ចី​បាន​បង្កើត​នូវ​បរិយាកាស​ដ៏​ត្រចង់​នេះ​ឡើងជា​ផ្នែក​មួយ​រំសាយ​ភាព​តប់ប្រមល់​អតិថិជន​ដែល​បានជា​វ​កាហ្វេ​ពី​ទីនេះ​មួយរំពេច​តែម្តង​។​ ​ដោយហេតុ​នេះ​ហើយ​ ​ធ្វើឲ្យ​អ្នក​ធ្វើដំណើរ​តាមផ្លូវ​លេខ​ ​១​៩​ ​នៃ​សង្កាត់​ជ័យជំនះ​ ​ខណ្ឌ​ដូនពេញ​ ​តែង​ពុំ​រំលង​នូវ​ការ​ជាវ​កាហ្វេ​ទី​ពី​នេះ​នោះ​ឡើយ​។​

           ​ខុស​ពី​ហាង​កាហ្វេ​ដទៃទៀត​ ​«​Rainy​ ​Ca​f​é ​Studio​»​ ​មាន​ការរចនា​ឡើង​ក្នុង​ផ្ទះ​ចាស់​មួយ​ល្វែង​ដែល​ជា​សំណង់​ ​ក្នុង​របប​សង្គមរាស្ត្រនិយម​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​ ​១​៩​៦​០​។​ ​ជា​ស្លាកយីហោ​របស់​ហាង​កាហ្វេ​បង្ហាញ​វត្ត​មានផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​ដែល​បាន​បង្ហាញ​ពី​ការ​ស្រឡាញ់​អាកាសធាតុ​នា​វស្សានរដូវ​ ​របស់​ស្ថាបនិកា​ ​អ្នកស្រី​​ វុ​ធ​ ​ដានី​ត​ ​ដែល​បច្ចុប្បន្ននេះ​ជា​ស្ថាបត្យករ​មួយ​រូប​ផង​ដែរ​។​ ​«​Rainy​ ​Ca​f​é ​Studio​»​ ​មិន​ត្រឹមតែ​ជា​អាជីវកម្ម​ផ្តោត​ទៅលើ​រសជាតិ​កាហ្វេ​តែ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​ទីនេះ​បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ​ដល់​អតិថិជន​គ្រប់រូប​តាមរយៈ​ការ​យកចិត្តទុកដាក់​​ចំពោះ​អតិថិជន​តាម​លទ្ធិ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ជាក់ស្តែង​ ​ការរៀបចំ​កន្លែង​អង្គុយ​ពី​តុ​មួយ​ទៅ​តុ​មួយទៀត​ជា​លក្ខណៈ​ឯកជន​ភាព​ដែល​មាន​រចនា​បទ​ប្រៀប​ទៅ​នឹង​ឥរិយាបថ​អង្គុយ​របស់​ជនជាតិ​ជប៉ុន​បាន​ក្លាយទៅជា​ផ្នែក​មួយ​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​គ្រប់រូប​អាច​សម្រាក​បន្ធូរ​អារម្មណ៍​ ​ក៏ដូចជា​បំពេញកិច្ចការ​ងារ​របស់​គេ​ដោយ​ពុំ​មាន​ស​ម្លេ​ង​រំខាន​ណាមួយ​នោះ​ឡើយ​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បុគ្គលិក​ក្នុង​ហាង​កាហ្វេ​តែងតែ​ធ្វើឲ្យ​អតិថិជន​គ្រប់រូប​មក​ទីនេះ​មិន​ចេះ​ជិនណាយ​តែ​ម៉្យាង​នោះ​ទេ​ ​ប៉ុន្តែ​ក៏បាន​ផ្តល់​បទពិសោធន៍​ថ្មីៗ​សម្រាប់​អតិថិជន​តាមរយៈ​មុខម្ហូប​នានា​ដ៏​មានឱជារស​ដោយមាន​ការ​ច​ម្អិ​ន​ជាមួយនឹង​ប្រភេទ​បន្លែស្រស់​ៗ​ដាំ​ដុះ​ពី​ធម្មជាតិ​ក្នុង​ប្រទេស​ជាដើម​ផង​ដែរ​។​ ​អាហារ​បួស​ ​បាន​ក្លាយទៅជា​ប្រភេទ​អាហារ​ដែល​មានការ​កុម៉្មង់​ច្រើន​ពុំ​ថា​ភ្ញៀវ​ជាតិ​ ​ឬ​អន្តរជាតិ​នោះ​ទេ​ ​រីឯ​អាហារសម្រន់​ ​ដទៃ​ផ្សេងទៀត​ក៏​ពុំ​ចាញ់​អាហារ​បួស​ប៉ុន្មាន​ឡើយ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ជាប់មាត់​តែម្តង​។​ ​ដោយឡែក​ ​ភេសជ្ជៈ​ប្រចាំ​ហាង​របស់​ ​«​Rainy​ ​Ca​f​é ​Studio​»​ ​គឺ​មាន​ចំនួន​ ​៥​ ​ប្រភេទ​ភេសជ្ជៈ​ដូចជា​៖​ ​Rainy​ ​Lat​t​e​, ​Rainy​ ​Green​ ​Tea​, ​Rainy​ ​Tea​, ​Rainy​ ​Coconut​ ​F​r​a​b ​និង​ ​Honey​ ​Black​ ​Coffee​ ​ដែល​ភេសជ្ជៈ​នីមួយៗ​សុទ្ធសឹងតែ​ជា​រូបមន្ត​បង្កើត​ផ្ទាល់​ដោយខ្លួនឯង​ ​ជាពិសេស​ ​ប្រភេទ​កាហ្វេ​តែម្តង​ដែល​បាន​ធ្វើ​ការសាកល្បង​ភ្លក់​ជាច្រើន​ដង​មុននឹង​សម្រេច​ដាក់​លក់​ក្នុង​ហាង​។​

           ​តាមរយៈ​ស្ថាបនិកា​ហាង​កាហ្វេ​ ​«​Rainy​ ​Ca​f​é ​Studio​»​ ​បាន​បង្ហើប​ឲ្យដឹង​ថា​ ​អ្នកស្រី​កំពុងតែ​ស្វែងរក​ទីតាំង​ថ្មី​បន្ថែម​ទៀត​សម្រាប់​អ្នក​គាំ​ដែល​មាន​ទំនោរ​និយម​ជាមួយនឹង​បរិយាកាស​ស្ងប់ស្ងាត់​ ​បន្ធូរ​ភាព​តានតឹង​អម​ដោយ​ការ​ដាំ​ដុះ​ដោយ​ប្រទាល​បៃតង​ខ្ចី​ថែមទៀត​។​ ​យ៉ាងណាមិញ​ ​«​Rainy​ ​Ca​f​é ​Studio​»​ ​ចាប់ផ្តើម​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង​៧​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៩​យប់​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS