Khmum Technology ពាណិជ្ជកម្មអេឡិចត្រូនិកជំនាន់ថ្មីបង្កើតដោយស្នាដៃស្ថាបនិកជាស្រ្តីខ្មែរ
NEWS 2 years agoតើលោកអ្នកធុញទ្រាន់ក្នុងការខ្ជះខ្ជាយពេលវេលាស្វែងរកផលិតផលនីមួយៗតាមផេកផ្សេងៗគ្នានៅពេលចង់ជាវផលិតផលច្រើនមុខក្នុងពេលជាមួយគ្នាមែនទេ? មិនសូវមានទំនុកចិត្តចំពោះទីផ្សារអនឡាញដែលគ្មានប្រភពច្បាស់លាស់មែនទេ? ហើយប្រសិនបើលោកអ្នកកំពុងលក់ផលិតផលអនឡាញវិញ ជួបបញ្ហាពិបាកគ្រប់គ្រងស្តុក និង វិភាគរបាយការណ៍លក់ប្រចាំថ្ងៃណាស់ត្រូវទេ? មិនពូកែធ្វើម៉ាឃីធីងឌីជីថល ដូចជា ថតរូបផលិតផលឲ្យបានស្អាតប្រកបដោយគុណភាពបង្ហោះដើម្បីទាក់ទាញអតិថិជនគោលដៅ? ពេលនេះ Khmum eShop បានចូលខ្លួនមកជាដំណោះស្រាយបញ្ហាទាំងអស់នេះសម្រាប់លោកអ្នកហើយ! តោះ! មកឈ្វេងយល់ត្រួសៗអំពីបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន App ឃ្មុំ ទាំងអស់គ្នា!
ឃ្មុំ ថេកណឡជី ឯ.ក (Khmum Technology co., ltd.) គឺជាក្រុមហ៊ុនសូហ្វវែរ (Software) ដែលមានឯកទេសខាងពាណិជ្ជកម្មអេឡិចត្រូនិច និងដំណោះស្រាយប្រព័ន្ធគ្រប់គ្រងហាង (POS) បង្កើតឡើងដោយលោកស្រី ជា រដ្ឋា (បច្ចុប្បន្នមានតួនាទីជាអនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍) កាលពីចុងឆ្នាំ២០១៨។ ឃ្មុំ អីសប (Khmum eShop) គឺជាក្រុមហ៊ុនទីផ្សារអនឡាញដែលបង្កើតក្នុងគោលបំណងលើកស្ទួយផលិតផលក្នុងស្រុកដែលមានគុណភាពប៉ុន្តែមិនទាន់មានអ្នកស្គាល់ច្រើនឲ្យមានឱកាសបង្ហាញខ្លួនលើទីផ្សារទំាងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិដើម្បីស្វែងរកការគាំទ្រ និងផ្ដល់ការរីកចម្រើនដល់ផលិតផលក្នុងស្រុកកាន់តែខ្លំាងឡើង ដែលចក្ខុវិស័យគឺដើម្បីនាំយកទំនិញដែលជាស្នាដៃកូនខ្មែរទៅកាន់ទីផ្សារពិភពលោក។
ស្ថាបនិក Khmum Technology លោកជំទាវ ជា រដ្ឋា
ឃ្មុំ មិនត្រឹមតែជាទីផ្សារលក់ទំនិញតាមអ៊ីនធឺណិតដ៏ធំមួយប៉ុណ្ណោះទេ តែជាក្រុមហ៊ុនសូហ្វវែរអេឡិចត្រូនិកឯកទេសផងដែរ។ ក្រុមរបស់យើងធ្វើឡើងពីនិស្សិតខ្មែរ ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេសនិងសាកលវិទ្យាល័យកំពូលៗក្នុងស្រុក ដែលអាចឲ្យក្រុមហ៊ុនមានលទ្ធភាពបង្កើតនូវកម្មវិធីសូហ្វវែរអេឡិចត្រូនិកផ្សេងៗ និងឃ្មុំ អីសប App។ ជាមួយ Khmum Sales Dashboard អ្នកលក់ងាយស្រួលគ្រប់គ្រងស្តុក គ្រប់គ្រងបុគ្គលិក និងវិភាគរបាយការណ៍លក់។ ប្រព័ន្ធទូរទាត់ប្រាក់ដែលមានសុវត្ថិភាពរបស់ ឃ្មុំ អីសប KHQR Payment Gateway ការពារទាំងអ្នកលក់និងអ្នកទិញ ហើយបង្កើតភាពងាយស្រួលក្នុងការទិញលក់ផ្សេងៗ។ លើសពីនេះ ប្រព័ន្ធ POS កូនកាត់របស់ឃ្មុំ (Hybrid POS System) ឲ្យអ្នកលក់ស្កេនលេខកូដផលិតផលនិងព្រីនវិក័យប័ត្រជាមួយ QR ផែនទីដើម្បីចាប់យកអាសយដ្ឋានដឹកជញ្ជូនរបស់អតិថិជនយ៉ាងងាយស្រួលនិងឆាប់រហ័សដោយមិនចាំបាច់បញ្ចូលអាសយដ្ឋានអតិថិជនម្តងមួយៗ។ ម៉ាស៊ីនស្កេនបារកូដឃ្មុំ ជួយអាជីវករចាប់យកលេខកូដផលិតផលជាសកលដើម្បីងាយស្រួលបញ្ចូលផលិតផលរបស់ពួកគេទៅក្នុងកម្មវិធីឃ្មុំ ដោយមិនចាំបាច់ធ្វើការបញ្ចូលដោយដៃផ្ទាល់ម្ដងហើយម្ដងទៀត។ តាមរយៈការប្រើប្រាស់ប្រព័ន្ធ Khmum all-in-one អាជីវករទាំងឡាយទទួលបាននូវលទ្ធភាពទទួលបានហិរញ្ញវត្ថុក្នុងអត្រាការប្រាក់ទាបដោយមិនមានវត្ថុបញ្ចាំតាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ធនាគារ អេស៊ីលីដា (ACLEDA) និង ធនាគារ SME ដោយសារទិន្នន័យដែលចេញពីឃ្មុំអាចជំនួសតម្រូវការវត្ថុបញ្ចាំបាន។
លោក សួង ដារី បុគ្គលិកផ្នែកអភិវឌ្ឍន៍អាជីវកម្ម Khmum Technology បានបញ្ជាក់បន្ថែមថា ឃ្មុំ អីសប ក៏មានផ្តល់ជូននូវដំណោះស្រាយកញ្ចប់ទីផ្សារឌីជីថលរួមមាន ការថតរូបផលិតផល បង្កើតស្នាដៃសិល្បៈ និងវីដេអូសំរាយពីផលិតផលនានាក្នុងតម្លៃសមរម្យបំផុត ដែលជំរុញទឹកចិត្តអាជីវករឲ្យចូលរួមប្រើប្រាស់កម្មវិធីនេះ។ អ្នកលក់នឹងទទួលបានការបណ្តុះបណ្តាលឌីជីថលពីឃ្មុំ ក៏ដូចជាទទួលបាននូវការបង្កើតឥណទានហិរញ្ញវត្ថុរបស់ពួកគេនៅលើកម្មវិធីនេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Facebook Page: Khmum - ឃ្មុំ តាមរយៈតំណភ្ជាប់នេះ៕
Article by SRIN SOKMEAN
Image Courtesy: Khmum