ស្ទាយ៌ម៉ូដសក់ទឹករលកជាម៉ូដច្នៃប្រតិដ្ឋ និងទំនោរនិយមហ្វេហ្សិន
FASHION & BEAUTY 2 years agoបច្ចុប្បន្ន Baby Hair ឬម៉ូដជើងសក់ទឹករលកបានកំពុងទទួលបានការពេញនិយមខ្លាំងពីសំណាក់យុវវ័យ ដោយហេតុវាមើលទៅទាន់សម័យ និងធ្វើឲ្យមុខកាន់តែមានមន្តស្នេហ៍។ មែនទែនទៅម៉ូដសក់នេះមិនមែនទើបតែនិយមនាពេលបច្ចុប្បន្ននោះទេ ពោលវាកើតឡើងតាំងពីឆ្នាំ ១៩២០ ដែលមានដើមកំណើតមកពីជនជាតិស្បែកខ្មៅតាមរយៈតារាចម្រៀងស្រីសញ្ជាតិអាមេរិកម្នាក់ឈ្មោះ Baby Ester ឬមានឈ្មោះដើម Esther Lee Jones។ ជាក់ស្តែង តួអង្គតុក្កតាដ៏ល្បីល្បាញ Betty Boop ត្រូវបាននិម្មិតឡើងដោយយកស្ទាយ៌ម៉ូដសក់ និងរូបរាងតាមតារារូបនេះ ហើយក្រោយមកតារាចម្រៀងបារាំងកើតនៅអាមេរិក Josephine Baker បានយកស្ទាយ៌ម៉ូដសក់ទឹករលកមកបង្កើតជាស្ទាយ៌របស់ខ្លួន។ មកដល់ឆ្នាំ ១៩៩០ តារាចម្រៀងអាមេរិកដូចជា Janet Jackson និង Brandy បានយកស្ទាយ៌ជើងសក់ទឹករលករបស់ Baby Ester មកលេងជាមួយម៉ូដសក់ក្រងសរសៃៗរបស់ខ្លួន។ បន្តបន្ទាប់មកដល់សព្វថ្ងៃម៉ូដសក់ Baby ដែលជាឈ្មោះរបស់ Baby Ester ត្រូវបានតារាអន្តរជាតិជុំវិញពិភពលោកយកមកលេងស្ទាយ៌សម្រាប់តុបតែងចូលរួមកម្មវិធីផ្សេងៗ មិនថាកម្មវិធីកម្រាលព្រំក្រហម ការថតផ្សព្វផ្សាយពាណិជ្ជកម្ម កម្មវិធីបង្ហាញម៉ូដ រហូតដល់ថតឡើងក្របទស្សនាវដ្តីជាដើម។ សិល្បៈនៃការលេងម៉ូដជើងសក់នេះ ក៏ត្រូវបានសិល្បករផាត់មុខ និងធ្វើសក់ច្នៃប្រតិដ្ឋចេញជាស្ទាយ៌ប្លែកៗបីដូចជាសិល្បៈនៅលើរង្វង់មុខផងដែរ។
ខណៈម៉ូដសក់នេះកំពុងត្រូវបានគេយកមកលេងជាម៉ូដច្រើនបែបទៅតាមគំនិតច្នៃប្រតិដ្ឋ និងទំនោរនិយមហ្វេហ្សិន។ សូមលើកយកស្ទាយ៌សក់ Baby Hair ច្នៃប្រតិដ្ឋជា៥បែបមកបង្ហាញដើម្បីជាគំនិតសម្រាប់មិត្តៗនារីលេងខ្លួនឲ្យកាន់តែស៊ីវិល័យ។
Article by HEM SOKKHIM