×

ភាព​ខុសគ្នា​រវាង​សាប៊ូ​ស្ងួត​ ​និង​សាប៊ូ​ទឹក​ដែល​អ្នក​គួរ​ឈ្វេងយល់​!

TRAVEL & LIVING one year ago
 
 

            បើ​និយាយ​ពី​ផលិតផល​ថែទាំ​សក់​របស់​ស្ត្រី​គឺ​មាន​ច្រើន​ប្រភេទ​រាប់​សឹង​មិន​អស់​ ​តាំងពី​សាប៊ូ​កក់​ ​ក្រែម​បន្ទន់​ ​ថ្នាំ​អប់​ ​វីតាមីន​ជំនួយ​សក់​ ស្ព្រែយ៍​បាញ់​ការពារ​ ​និង​ប្រេង​ជំនួយ​សក់​ជាដើម​។​ ​នេះ​មិន​រាប់បញ្ចូល​ផលិតផល​តម្រូវ​ទៅ​ប្រភេទ​សក់​ផង​នោះ​។​ ​ក្រៅពី​ផលិតផល​រៀបរាប់​ខាងលើ​ ​មាន​ផលិតផល​ទំនើប​មួយទៀត​ដែល​សុភាព​នារី​ភាគច្រើន​ធ្លាប់​បានឃើញ​ ​តែ​មិនធ្លាប់​បាន​សាកល្បង​ ​នោះ​គឺ​ ​Dry​ ​Shampoo​ ​ឬ​សាប៊ូ​ស្ងួត​។​

            • ​តើ​អ្វី​ទៅជា​ ​Dry​ ​Shampoo​?
            ​Dry​ ​Shampoo​ ​ឬ​ ​សាប៊ូ​ស្ងួត​ ​គឺជា​ផលិតផល​សក់​បែប​ស្ព្រៃយ៍​បាញ់​មួយ​ប្រភេទ​ដែល​ជួយ​ក​ម្ចាត់​ជាតិ​ប្រេង​ ​សំណើម​ ​និង​ធូលី​នៅ​លើស​ក់​។​ ​មិន​ដូច​ទៅ​នឹង​សាប៊ូ​កក់សក់​ប្រភេទ​ទឹក​ ​និង​ក្រែម​បន្ទន់​ ​សាប៊ូ​ស្ងួត​ធ្វើឡើង​មក​ជា​ប្រភេទ​ស្ព្រៃយ៍​បាញ់​ភ្លាម​ដែល​នឹង​ធ្វើឲ្យស​ក់​ប្រេង​ប្រែ​ទៅជា​ស្ងួត​ត្រឹមតែ​មួយ​ប៉ប្រិច​ភ្នែក​។​ ​ការ​បាញ់​សាប៊ូ​ស្ងួត​មិន​ចាំបាច់​លាង​ទឹក​ចេញ​ឡើយ​ ​គ្រាន់តែ​ធ្វើការ​បាញ់​ទៅលើ​សក់​កន្លែង​ឡើង​ប្រេង​ជាការស្រេច​។​ ​វា​ជា​ផលិតផល​ឃើញ​លទ្ធផល​ឆាប់រហ័ស​សម្រាប់​អ្នកមាន​តម្រូវ​ការ​ដោះស្រាយ​ក្នុង​ពេល​ប្រញាប់​ ​ដូចជា​ពេល​បែកញើស​បន្ទាប់ពី​ហាត់ប្រាណ​រួច​ ​ឬ​សក់​ឡើង​ប្រេង​បន្ទាប់ពី​ធ្វើការ​ផ្លុំ​ ​ព្រមទាំង​អ្នក​មិនសូវ​មាន​ពេល​កក់​ផង​ដែរ​។​

            • ​តើ​ ​Dry​ ​Shampoo​ ​ធ្វើការ​យ៉ាងដូចម្តេច​?
            ​ធម្មជាតិ​របស់​មនុស្ស​ស្បែក​ក្បាល​គឺ​ពោរពេញ​ទៅ​ដោយ​ឫស​សក់​។​ ​ឫស​សក់​ទំា​ង​នេះ​មិន​ត្រឹមតែ​ឲ្យ​ពន្លក​សក់​ដុះ​ចេញ​មក​ទេ​ ​ថែមទាំង​បង្កើត​ក្រពេញ​ S​e​bum​ ​ឬ​ ​ប្រេង​ធម្មជាតិ​មក​ជាមួយគ្នា​ដែល​ជួយ​ធ្វើឲ្យស​ក់​ទន់​រលោង​ ​និង​ជួយការ​ពារ​ស្បែក​ក្បាល​។​ ​យ៉ាងណាមិញ​ ​នៅ​ពេល​យើង​ហាត់ប្រាណ​បែកញើស​ ​ឬ​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​ក្រោម​ក​ម្តៅ​ថ្ងៃ​ ​ឬ​ចេញក្រៅ​ត្រូវ​ក​ម្តៅ​ថ្ងៃ​ញឹកញាប់​ ​នោះ​ប្រេង​ ​និង​ញើស​ពី​ស្បែក​ក្បាល​ ​នឹង​ប្រមូលផ្តុំ​ទៅ​នឹង​សក់​ធ្វើឲ្យស​ក់​មើល​មក​ឡើង​រលើប​បាត់បង់​សម្រស់​។​ ​ការ​ទទួលយក​សេវាកម្ម​ ​កក់សក់​ ​ផ្លុំ​សក់​ ​និង​ធ្វើ​ម៉ូដ​សក់​ ​ជាប្រចាំ​វា​ហាក់​មិនសូវ​ល្អ​ចំពោះ​សុខភាព​សក់​ ​ម្យ៉ាង​ថែមទាំង​ខ្ជះខ្ជាយ​ការ​ចំណាយ​ផង​ដែរ​។​ ​នេះ​គឺ​ជាហេតុ​ផល​មួយ​ដែល​សុភាព​នារី​គួរតែ​ពិចារណា​ក្នុង​ការ​ប្រើ​ផលិតផល​សាប៊ូ​ស្ងួត​មក​ជំនួស​ផង​ដែរ​។​ ​Dry​ ​Shampoo​ ​ឬ​ ​សាប៊ូ​ស្ងួត​ជា​ផលិតផល​ធ្វើឡើង​ជាមួយ​រូបមន្ត​មាន​សារ​ធាតុផ្សំ​សកម្ម​អាច​ជា​អាកុល​ឬ​សារធាតុ​ម្សៅ​ដែល​អាច​ស្រូប​យក​ប្រេង​ ​ឬ​ញើស​នៅ​លើស​ក់​។​ ​វា​ជួយ​ជម្រះ​ជាតិ​ប្រេង​ពី​សក់​ធ្វើឲ្យស​ក់​រលាស់​រស់រវើក​ឡើងវិញ​។​ ​សាប៊ូ​ស្ងួត​ភាគច្រើន​ក៏​មក​ជាមួយ​រូបមន្ត​ក្លិន​ដែល​នឹង​ជួយ​ឲ្យ​សក់​មាន​ក្លិនក្រអូប​ ​និង​ស្រស់ស្រាយ​ ​ដូច​ទើបបាន​កក់សក់​រួច​ផង​ដែរ​។​

            • ​រវាង​សាប៊ូ​ស្ងួត​និង​សាប៊ូ​កក់​ទឹក​ ​តើ​មួយ​ណា​ជា​ជម្រើស​ល្អ​?
            ​អាច​និយាយ​បាន​ថា​ ​ទោះ​យ៉ាងណា​សាប៊ូ​ស្ងួត​នៅតែ​មិន​អាច​ជំនួស​សាប៊ូ​ទឹកបាន​ឡើយ​។​ ​សាប៊ូ​ស្ងួត​អាច​បាន​ត្រឹមតែ​ជួយ​ស​ម្ងួ​ត​ប្រេង​ ​ក​ម្ចាត់​ធូលី​ ​និង​ក​ម្ចាត់​ក្លិន​ប៉ុណ្ណោះ​ ​ឯ​សាប៊ូ​កក់សក់​វិញ​ទើប​អាច​ស​ម្អា​ត​ស្បែក​ក្បាល​បាន​យ៉ាង​ពិតប្រាកដ​។​ ​សាប៊ូ​ទឹក​អាច​ជម្រះ​ ​ភាព​កខ្វក់​ ​បាក់តេរី​ ​និង​ផ្សិត​ ​ដែល​ក​កើតឡើង​នៅ​លើ​ស្បែក​ក្បាល​ ​រួម​ទាំង​សំណល់​ពី​ផលិតផល​ធ្វើ​ម៉ូដ​សក់​ផ្សេងៗ​។​ ​តាមរយៈ​អ្នកស្រី​ ​Berg​f​e​l​d​ ​វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ​រាងកាយ​បាន​លើកឡើង​ថា​ ​សក់​ ​និង​ស្បែក​ក្បាល​ ​តម្រូវ​លាង​ស​ម្អា​ត​ជាប្រចាំ​ដើម្បី​រក្សា​អនាម័យ​។​ ​ចំណែក​ឯកា​រ​ប្រើ​សាប៊ូ​ស្ងួត​គឺ​វា​មាន​ពេល​របស់​វា​ ​ដូចជា​ប្រើ​នៅពេលដែល​ពិបាក​រក​កន្លែងងូតទឹក​នៅ​អំឡុង​ពេល​ធ្វើដំណើរ​ក​ម្សាន្ត​បោះតង់​តាម​ព្រៃ​ភ្នំ​ ​ឬនៅ​ពេល​ឈឺ​ឬ​មានរបួស​មិន​អាច​ងូតទឹក​បានជា​ដើម​។​ ​សាប៊ូ​ស្ងួត​គួរ​ប្រើ​យូរៗម្តង​ ​និង​ជៀសវាង​ប្រើ​ច្រើន​ថ្ងៃជា​ប់​ៗ​គ្នា​។​

            • ​ប្រសិនបើ​ចង់​សាកល្បង​ ​តើ​ត្រូវ​ប្រើ​បែប​ណា​?
            ងាយ​ៗ​ ​យើង​គ្រាន់តែ​ធ្វើការ​បាញ់​ទៅលើ​តែ​កន្លែងណា​ដែល​ឡើង​ប្រេង​ប៉ុណ្ណោះ​។​ ​ពេល​បាញ់ត្រូវ​រក្សា​គ​ម្លា​ត​ពី​ក្បាល​យ៉ាងហោចណាស់​ ​១​៥​ ​ស​.​ម​។​ ​បន្ទាប់ពី​បាញ់​ ​ចូរ​យកដៃ​ម៉ា​ស្សា​ជជុះ​ដើម្បីឲ្យ​សារធាតុ​នៃ​ផលិតផល​ជ្រាប​ដល់​គល់​សក់​។​ ​ចំពោះ​កន្លែងណា​បាញ់​ជ្រុលដៃ​ច្រើនពេក​ ​គួរ​ធ្វើការ​សិត​ថ្នមៗ​យ៉ាង​ប្រុងប្រយ័ត្ន​។​ ​មួយវិញទៀត​ ​ដើម្បី​ជៀសវាង​ធ្វើឲ្យស​ក់​ស្ងួត​ខ្លាំង​ ​គួរ​កុំ​បាញ់​ទៅលើ​ចុង​សក់​ ​ហើយ​ប្រសិនបើ​ចុង​សក់​ស្ងួត​ខ្លាំង​ ​អ្នក​អាច​បន្ថែម​លាបប្រេង​ដូង​ ​ឬ​ ​ប្រេង​បន្ទន់​សក់​បន្តិចបន្តួច​ជាការស្រេច​។​

            • ​ផល​ប្រឈម​នៃ​ការ​ប្រើ​ ​Dry​ ​Shampoo​
            ​នៅ​ពេល​ប្រើ​ ​Dry​ ​Shampoo​ ​ភ្លាម​អ្នក​អាច​នឹង​រំភើបចិត្ត​ភ្លែត​ជាមួយនឹង​លទ្ធផល​របស់​វា​។​ ​អ្នក​អាច​ចង់​ប្រើ​ហើយ​ប្រើ​ទៀត​រហូត​ភ្លេច​គិតថា​ ​កាលណា​ប្រើ​ញឹកញាប់​អាច​នឹង​ប្រឈម​បញ្ហា​ផ្សេងៗ​ដែល​នឹកស្មាន​មិនដល់​។​ ​តួយ៉ាង​ ​វេជ្ជបណ្ឌិត​ ​Berg​f​e​l​d​ ​បាន​លើកឡើង​ពី​បញ្ហា​រមែង​ប្រឈម​ចំនួន​៣​ករណី​រួម​មាន​ដូចជា​៖​ ​ទី​១​ ​អាចប​ង្ក​រមាស់​ស្បែក​ក្បាល​៖​ ​រយៈពេល​ខ្លី​សាប៊ូ​ស្ងួត​នឹង​ដើរតួ​ជា​ម៉ា​ស​សំណល់​នៅ​លើស​ក់ ​ដល់​ចុងក្រោយ​ទាំង​ ​ធូលី​ដី​ ​បាក់តេរី​ ​ផ្សិត​ ​និង​សារធាតុ​នៃ​ផលិតផល​នឹង​ប្រមូលផ្តុំ​គ្នា​បង្ក​ឲ្យ​កក​ស្ទះ​រន្ធ​រោម​ ​ឡើង​មុន​ ​ឬក៏​ឆ្លង​មេរោគ​ ​រហូត​ប្រឈម​ឡើង​កមរមាស់​។​ ​ទី​២​ ​បង្ក​ឲ្យ​សក់​បែក​ចុង​៖​ ​ជាតិ​អាកុល​នៃ​ធាតុផ្សំ​របស់​ផលិតផល​អាច​ធ្វើឲ្យ​ចុង​សក់​ស្ងួត​ដែល​បង្ក​ទៅជា​បែក​ចុង​។​ ​សក់​ស្ងួត​បែក​ចុង​នេះ​ក៏​នឹង​ងាយ​ធ្វើឲ្យស​ក់​ជំពាក់​ ​ផុយ​ ​និង​ដាច់​ផង​ដែរ​។​ ​ទី​៣​ ​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​សក់​៖​ ​បញ្ហា​ដែល​ធ្វើឲ្យ​រោល​រលាក​អាចប​ង្ក​ទៅជា​បញ្ហា​អូស​បន្លាយ​រយៈពេល​យូរ​។​ ​តាមរយៈ​ការ​សិក្សាស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ​សុខភាព​ស្បែក​ក្បាល​ដែល​ប្រឈម​ការ​ហើម​រលាក​អាច​កាត់បន្ថយ​ការលូតលាស់​របស់​សក់​។​ ​វេជ្ជបណ្ឌិត​ខាងលើ​ក៏បាន​លើកឡើង​បន្ថែម​ដែរ​ថា​ ​ការ​មិន​កក់សក់​រយៈពេល​យូរ​អាច​ជា​លទ្ធផល​នៃ​ការ​ឡើង​អង្គែ​ ​និង​ប្រឈម​បញ្ហា​រោល​ស្បែក​ក្បាល​ផ្សេងៗ​។​ ​ដូច្នេះ​ ​អ្នក​ត្រូវ​កក់សក់​ស​ម្អា​ត​ស្បែក​ក្បាល​ជាចាំបាច់​ដើម្បីឲ្យ​សក់​ ​និង​ស្បែក​ក្បាល​មាន​សុខភាព​ល្អ​៕​

Article by HEM SOKKHIM


SUGGESTIONS