×

Green​ ​Valley​ ​Veal​ ​P​ouc​h​ ​គោលដៅ​សម្រាក​លម្ហែ​ពេញ​និយម​ថ្មី​មួយ​បែប​ប្រចាំ​ខេត្ត​កំពត​

TRAVEL & LIVING a month ago
 
 

            គ្រាន់តែ​បានឃើញ​រូបភាព​ទាំងនេះ​ ​មហាជន​ជាច្រើន​ច្បាស់ជា​ស្គាល់​ហើយ​ថា​ទីតាំង​ដ៏​ស្រស់​ស្អាត​នេះ​ ​មានឈ្មោះ​ថា​ ​Green​ ​Valley​ ​P​e​a​l​ ​Vouch​ ​ឬ​ ​រី​សត​ថ្មី​នៃ​តំបន់​ទឹកធ្លាក់​វាល​ពួច​ជាទី​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេស​ ​ចរ​ជាតិ​និង​អន្តរជាតិ​ទាំងឡាយ​ដែល​ធ្វើដំណើរ​ក​ម្សាន្ត​ទៅកាន់​ខេត្ត​កំពត​ក្នុង​ពេល​បច្ចុប្បន្ន​។​ ​រី​សត​បែប​អេកូ​ទេស​ ​ចរ​ណ៍​ផ្សារភ្ជាប់​នឹង​ពិភព​ធម្មជាតិ​ដ៏​ត្រកាល​ក្បែរ​ជើង​ភ្នំបូកគោ​នេះ​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទ្វី​ខាងជើង​ ​សង្កាត់​ ​អណ្តូង​ខ្មែរ​ ​ក្រុង​កំពត​ ​ខេត្ត​កំពត​ ​ដែល​មាន​ចម្ងាយ​ត្រឹមតែ​ជាង​៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីរួមខេត្ត​។​

            ​ដើម្បី​ទៅដល់​រមណីយដ្ឋាន​ខាងលើ​ ​លោកអ្នក​ត្រូវធ្វើ​ដំណើរ​ចេញពី​ក្រុង​កំពត​ ​ឆ្លងស្ពាន​ថ្ម​សំដៅ​មក​ផ្លូវ​ ​ទៅ​ឧទ្យាន​ជាតិ​ព្រះ​មុនីវង្ស​បូកគោ​ ​ហើយ​បន្ត​ដំណើរ​រហូតដល់​ខ្លោងទ្វារ​វត្ត​ព្រះពុទ្ធ​ជ័យ​ម​ង្គ​លា​រាម​ ​ហៅ​វត្ត​វាល​ពួច​ ​ដែល​ស្ថិតនៅ​ខាងស្តាំ​ដៃ​។​ ​ជិះ​ចូល​តាម​ខ្លោងទ្វារ​នោះ​រហូតដល់​ទីតាំង​វត្ត​ ​ដល់​ផ្លូវបំបែក​ត្រូវ​បត់​ស្តាំ​ដៃ​ ​ហើយ​បន្ត​ ​ដំណើរ​ទៅត្រង់​រហូតដល់​ផ្លូវទាល់​ ​នឹង​ឃើញ​ស្លាក​រី​សត​នេះ​នៅ​ខាងស្តាំ​ដៃ​ជាមិនខាន​។​ ​លោកអ្នក​ក៏​អាច​ចូល​ទៅ​ ​កាន់​ ​Goo​g​l​e​ ​Map​ ​ហើយ​គ្រាន់តែ​វាយ​ ​Search​ ​ឈ្មោះ​ ​«​Green​ ​Valley​ ​Veal​ ​P​ouc​h​»​ ​នោះ​ទីតាំង​ក៏​នឹង​លោត​ឡើង​ ​មក​ដូចគ្នា​។​

            ទីនេះ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ប្រើប្រាស់​គំនិត​ច្នៃ​ប្រតិដ្ឋ​ទាញ​យក​សក្តានុពល​សម្រស់​ធម្មជាតិ​នៃ​តំបន់​ ​ទឹកធ្លាក់​វាល​ពួច​ដើម្បី​អភិវឌ្ឍ​វិ​ស័យ​ទេសចរណ៍​ក្នុង​តំបន់​នេះ​ក៏ដូចជា​ចូល​រួមចំណែក​លើក​ក​ម្ពស់​ទេសចរណ៍​ក្នុង​ ​ខេត្ត​កំពត​ទាំងមូល​ផង​ដែរ​។​ ​វា​ជារី​សត​បែប​ទំនើប​ដំបូង​ដែល​មាន​ក្នុង​តំបន់​ទឹកធ្លាក់​នេះ​ ​ហើយក៏​ស្ថិត​ក្នុង​លំដាប់​ ​ជួរមុខ​មួយ​ដែរ​ក្នុងចំណោម​រមណីយដ្ឋាន​ល្បី​ៗ​ជាច្រើន​ក្នុង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​។​ ​រី​សត​នេះ​ផ្តល់​ជូន​លោក​ ​អ្នក​នូវ​សេវាកម្ម​ស្នាក់​នៅ​ចំនួន​ពីរ​ជម្រើស​សំខាន់​ៗ​ ​គឺ​ ​បន្ទប់​តង់​ ​V​I​P​ ​និង​ ​ផ្ទះ​បាំង​ហ្គា​ឡូ​ថ្ម​ ​ដែល​លោកអ្នក​អាច​ ​ជ្រើសរើស​បាន​តាម​ចំណង់ចំណូលចិត្ត​។​ ​តង់​ ​V​I​P​ ​ជាត​ង់​ដំឡើង​ស្រាប់​មាន​ទំហំ​ធំ​ទូលាយ​ទំនើប​ទាន់សម័យ​ ​មាន​បំពាក់​ម៉ាស៊ីនត្រជាក់​ ​និង​ ​បន្ទប់ទឹក​ផ្ទាល់ខ្លួន​ ​ផ្តល់​ផាសុកភាព​សម្រាប់​ការ​ស្នាក់​នៅ​។​ ​រីឯ​បាំង​ហ្គា​ឡូ​ជា​បន្ទប់​ ​ដ៏​ស្រស់​ស្អាត​លាក់ខ្លួន​កណ្តាល​ព្រៃឈើ​ធម្មជាតិ​ ​ពោរពេញ​ដោយ​ឯកជន​ភាព​ខ្ពស់​។​ ​រាល់​ការ​ស្នាក់​នៅ​ទីនេះ​ ​ភ្ញៀវ​អាច​ជ្រើសរើស​កញ្ចប់​សេវាកម្ម​ដែល​រួមបញ្ចូល​អាហារ​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​បាន​យ៉ាង​ងាយស្រួល​។​

            ចំពោះ​សេវាកម្ម​ម្ហូបអាហារ​ ​រី​សត​មាន​ជម្រើស​អាហារ​ទាំង​បែប​អាស៊ី​ ​និង​បែប​បស្ចិមប្រទេស​ ​ស័ក្តិសម​ ​សម្រាប់​តម្រូវ​ការ​រៀងៗខ្លួន​ក្នុង​ឱកាស​ឆ្នាំ​សកល​ថ្មី​នៅ​ខេត្ត​កំពត​នេះ​ណាស់​។​ ​ម្ហូប​ទាំងនោះ​រួម​មាន​ជាអាទិ៍​ ​សម្លម្ជូរ​គ្រឿង​ ​សម្ល​កកូរ​ ​សម្ល​ស្ងោរ​ជ្រក់​ ​សា​ឡា​ដ​ជ្រលង​បៃតង​ ​ញាំ​គ្រឿង​សមុទ្រ​ ​ញាំ​ខ្យង​ត្រ​យ៉ូ​ង​ចេក​ ​បាយ​ឆា​ ​មី​ឆា​ ​សាច់​ស្តេ​ក​ជាមួយ​ទឹកជ្រលក់​ម្រេច​កំពត​ ​ព្រមទាំង​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​។​ ​ដោយឡែក​ ​សម្រាប់​សេវាកម្ម​ ​ក​ម្សាន្ត ​ជ្រលង​បៃតង​វាល​ពួច​មាន​អាងហែលទឹក​ធម្មជាតិ​ ​ស្ពាន​យោល​ ​ខ្សែរ៉ក​លើ​ភ្នំ​ ​ល្បែង​ក​ម្សាន្ត​ជា​ក្រុម​ ​ដើរ​ព្រៃ​និង​ឡើង​ទឹកធ្លាក់​ ​និង​ ​ជិះ​ម៉ូតូ​កង់​បួន​រុក​ព្រៃ​៕​

Article by SRIN SOKMEAN


SUGGESTIONS