×

R​i​an​ ​Fern​and​e​z​ ​អ្នក​ច្នៃ​ឈុត​បវរកញ្ញា​ដ៏​ល្បីឈ្មោះ​លើឆាកអន្តរជាតិ​

NEWS one year ago
 
 

            លោក​ ​រៀន​ ហ្វើណេ​ន​ដេហ្ស (Rian ​​Fern​and​e​z​) ​គឺជា​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ដ៏​ល្បីឈ្មោះ​ ​ជា​អ្នក​ច្នៃ​ឈុត​កូនក្រមុំ​ ​និង​ជា​អ្នក​ច្នៃ​រ៉ូប​សម្រាប់​បេក្ខភាព​កម្មវិធី​ប្រកួត​សម្រស់​លំដាប់​អន្តរជាតិ​។​ ​លោក​ថែមទាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​រចនា​ម៉ូដ​អា​ស៊ាន​ (​Council​ o​f​ ​A​SEA​N ​Fashion​ ​Designer​) ​ផង​ដែរ​។​ ​ជា​មនុស្ស​ដែល​តែងតែ​មាន​បេះដូង​សិល្បៈ ​ជារឿយៗ​បុគ្គលិកលក្ខណៈ​ផ្ទាល់ខ្លួន​របស់​លោក​រមែង​បង្ហាញ​ឲ្យ​ឃើញ​ជាក់ស្តែង​តាមរយៈ​គម្រោង​ការងារ​ធំ​ៗ​។​ ​ជាមួយ​សមិទ្ធផល​ច្រើន​រាប់មិនអស់​ ​លោក​ត្រូវ​បាន​ប្រៀបប្រដូច​ទៅ​នឹង​សារមន្ទីរ​មួយ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ស្នាដៃ​ល្អឯក​ជាច្រើន​ពាន់​ ​ប្រជុំ​ពណ៌​ទៅ​ដោយ​ភាព​រីករាយ​លាយឡំ​នឹង​ភាព​ឈឺចាប់​។​ ​យ៉ាងណាមិញ​ ​ស្នាដៃ​ដ៏​ល្អ​វិចិត្រ​ទាំងនេះ​ហើយដែល​បាន​នាំ​លោក​ទៅកាន់​កន្លែង​នានា​។​

            ចាប់កំណើត​លើទឹក​ដី​ហ្វីលីពីន​ ​លោក​ ​រៀន​ ហ្វើណេ​ន​ដេហ្ស ​បាន​ប​ញ្ចប់​ការសិក្សា​ផ្នែក​ហ្វេ​ហ្សិ​ន​នៅ​មហាវិទ្យាល័យ​ ​L​aS​all​e​ ​College​ o​f​ ​Art​s ​ប្រទេស​សិង្ហបុរី​។​ ​ជាមួយ​ចំណេះ​ជំនាញ​ផ្នែក​ច្នៃ​ម៉ូដ​ពី​ប្រទេស​ជឿនលឿន​ ​លោក​​​មានឱកាស​ការងារ​សុទ្ធ​សឹង​នៅ​ប៉ែក​អឺរ៉ុប​ ​ជាអាទិ៍​ ​លោក​បាន​បង្ហាញ​ស្នាដៃ​នៅ​លើ​ទស្សនាវដ្តី​ ​Vogue​ ​អីុតាលី​, ​ក្រណាត់​របស់​លោក​ត្រូវ​បាន​យកទៅ​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ ​Music​ ​Through​ ​Your​ ​Vein​s ​ក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។​ ​បន្តបន្ទាប់មក​ស្នាដៃ​សិល្បៈ​របស់​លោក​ចេះតែ​វិវឌ្ឍ​សាយ​សព្វ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ឥតឈប់ឈរ​។​

លោក​ ​រៀន​ ហ្វើណេ​ន​ដេហ្ស (Rian ​​Fern​and​e​z​) ​

            បើ​និយាយ​ពី​កម្មវិធី​ប្រកួត​សម្រស់​ ​រយៈពេល​៦​ឆ្នាំ​ហើយដែល​លោក​បាន​ប្រឡូក​ការ​ច្នៃ​ម៉ូដ​សម្រាប់​បេក្ខភាព​ប្រកួត​កម្មវិធី​ធំ​ៗ​ ​ក្នុង​នោះ​រួម​មាន​៖​ ​កម្មវិធី​ ​Miss​ ​Universe​, ​កម្មវិធី​ ​Miss​ ​International​, ​កម្មវិធី​ ​Miss​ ​World​, ​កម្មវិធី​ ​Miss​ ​Grand​ ​International​, ​កម្មវិធី​ ​Miss​ ​Earth​ ​និង​ ​កម្មវិធី​ ​Miss​ ​G​l​ob​a​l​។​ ​ចំពោះ​បវរកញ្ញា​ចក្រវាល​កាណាដា​ ​លោក​បាន​ធ្វើ​រ៉ូប​ឲ្យ​ម្ចាស់​មកុដ​ឆ្នាំ​ ​២​០​១​៦​ S​i​era​ ​Bear​c​hell​ ​ម្ចាស់​មកុដ​ឆ្នាំ​ ​២​០​១​៧​ ​L​a​ur​e​n ​How​e​ ​និង​ម្ចាស់​មកុដ​ឆ្នាំ​ ​២​០​១​៨​ ​Mart​a​ ​Step​i​e​n ​ជាពិសេស​សម្រាប់​បវរកញ្ញា​ចក្រវាល​កម្ពុជា​យើង​ ​លោក​ក៏បាន​ធ្វើ​រ៉ូប​ឲ្យ​ម្ចាស់​មកុដ​តំណាង​ប្រទេស​ផង​ដែរ​ដូចជា​៖​ ​ម្ចាស់​មកុដ​ឆ្នាំ​ ​២​០​១​៨​ ​កញ្ញា​ ​រឿន​ណា​ត​, ​ម្ចាស់​មកុដ​ឆ្នាំ​ ​២​០​១​៩​ ​កញ្ញា​ ​សំណាង​ អេ​លី​ណា​, ​ម្ចាស់​មកុដ​ឆ្នាំ​ ​២​០​២​០​ ​កញ្ញា​ ​រ៉េត​ ​សារី​តា​ ​និង​ឆ្នាំ​ចុងក្រោយ​នេះ​ធ្វើ​សម្រាប់​ ​កញ្ញា​ ​ហង្ស​ ​ម៉ា​នីតា​ ​ដែល​ជា​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២​០​២​២​ ​ឡើង​ប្រកួត​លើឆាកអន្តរជាតិ​។​ ​លោក​ធ្លាប់​បាន​ធ្វើឲ្យ​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​ជាមួយ​រ៉ូប​រាត្រីសមោសរ​ដែល​ធ្វើ​សម្រាប់​បវរកញ្ញា​ថៃ​ C​h​a​l​it​a​ Su​an​sane​ ​នៅ​ពេល​ឡើង​ប្រកួត​លើឆាកអន្តរជាតិ​ ​Miss​ ​Universe​ 2016 ​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន​។​ ​លោក​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​ជា​អ្នក​ច្នៃ​ម៉ូដ​ល្អ​បំផុត​នៃ​ហ្វីលីពីន​ខាងជើង​ ​និង​ជា​អ្នក​ច្នៃ​ម៉ូដ​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​របស់​ហ្វីលីពីន​ ​P​i​lip​in​as​ ​Fashion​ ​And​ ​Style​ ​Week​ 2018​។​

កញ្ញា​ ​រ៉េត​ ​សារី​តា បវរកញ្ញាចក្រវាលឆ្នាំ២០២០

            តាំងពី​ឆ្នាំ​ ​២​០​១​៨​ដល់​ឆ្នាំ​ ​២​០​២​០​ ​លោក​បាន​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​របស់​លោក​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​អន្តរជាតិ​ ​New​ ​Y​ork ​Fashion​ ​Week​។​ ​លោក​បាន​សម្ពោធ​ខូឡិ​ក​ហ្សិ​ន​ស​ម្លៀ​ក​បំពាក់​របស់​លោក​ ​Personal​ ​Protective​ ​Clothing​ ​នៅ​ ​Time​ ​Square​ ​ទីក្រុង​ញ៉ូ​វយ​ក​សហរដ្ឋអាមេរិក​។​ ​លោក​ធ្លាប់​បាន​ធ្វើ​ស​ម្លៀ​ក​បំពាក់​ឲ្យ​តារា​ចម្រៀង​ស្បែក​ខ្មៅ​សញ្ជាតិ​អាមេរិក​ Kr​i​ss ​Mince​y​ ​សម្រាប់​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​តន្ត្រី​ ​Gram​m​y​ ​Award​ 2017 ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ឡូស​អាន់​ជ័រ​ឡេ​ស​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា​។​ ​ជា​អ្នកជំនាញ​ច្នៃ​ម៉ូដ​មួយ​រូប​នៃ​ក្រុមហ៊ុន​ហ្វេ​ហ្សិ​ន​ដ៏​ធំ​ ​Hit​e​c​h​M​O​D​A​ ​នៅ​ទីក្រុង​ញ៉ូ​វយ​ក​ ​លោក​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ជា​អ្នក​ច្នៃ​ម៉ូដ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​ ​In​d​r​ajar​k ​International​ ​Award​ 2019 ​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។​

            ការពិត​ណាស់​ ​ថ្មីៗ​នេះ​លោក​ទើប​តែ​បើ​ហាង​ផ្ទាល់ខ្លួន​មួយ​នៅ​ទីក្រុង​បាងកក​ ​ហើយក៏​បាន​ធ្វើ​ឈុត​ឲ្យ​បវរកញ្ញា​ចក្រវាល​អាមេរិក​ឆ្នាំ​២​០​២​២​ R’bonn​e​y​ ​G​a​br​i​e​l​ ​សម្រាប់​ឡើង​ប្រកួត​លើឆាកអន្តរជាតិ​ផង​ដែរ​។​ ​លោក​បាន​បញ្ចេញ​ស​ម្លៀ​ក​បំពាក់​សម្រាប់​រដូវ​ត្រជាក់​ ​Fall​/​Winter​ 22-23 ​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ ​Arab​ ​Fashion​ ​Week​ ​ដែល​ធ្វើឡើង​នៅ​អា​រ៉ាប់​រួម​។

            ​​មក​ជ​ជីកសួរ​អំពី​ឈុត​សម្រាប់​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​២​០​២​២​ ​លោក​ ​រៀន​ ហ្វើណេ​ន​ដេហ្ស ​បាន​បរិយាយ​ថា​ ​រ៉ូប​ដែល​លោក​ធ្វើ​សម្រាប់​ ​កញ្ញា​ ​ហង្ស​ ​ម៉ា​នីតា​ ​គឺជា​អ្វី​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​បេះដូង​ប្រជាជន​កម្ពុជា​ ​ហើយ​នេះ​ក៏​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​ចង់​ឃើញ​បំផុត​។​ “​វា​ជា​បន្សំ​រវាង​អាវធំ​ដេរ​តម្រូវ​រាង​ដោយដៃ​ផ្ទាល់​ ​និង​ភាព​រលាស់​រលើប​នៃ​សំពត់​ស្បៃ​ឌិន​អង្កាំ​ដ៏​ទាក់ទាញ​។​ ​ពណ៌ស្វាយ​និង​ខៀវ​ ​តំណាង​រាជា​និយម​ ​និង​សន្តិនិយម​។​ ​រីឯ​ការ​ឌិន​អង្កាំ​នៅ​លើ​ផ្ទៃ​ក្រណាត់​យកលំនាំតាម​មែក​សាខា​ដ៏​ត្រសាយ​នៃ​ដើម​ពោធិ៍​ដែល​មាន​តំណាល​ប្រវត្តិ​យូរអង្វែង​ ​បែរ​ទៅ​រក​ទិសដៅ​ខុសៗគ្នា​ប្រៀប​បីដូច​ជា​ការ​ព្យាយាម​ស្វែងរក​ចម្លើយ​គ្រប់​វិធី​ដើម្បី​ឆ្លើយតបនឹង​បំណង​ច្រាថ្នា​ឆ្ពោះទៅ​គ្រង​មកុដ​ជ័យ​លា​ភី​ដែល​ធ្លាប់​បាន​រង់ចាំ​ជាយូរមកហើយ​។​”

            សម្រាប់​កម្មវិធី​ ​Miss​ ​Universe​ ​ឬ​ ​បវរកញ្ញា​ចក្រវាល​ ​អ្នក​ច្នៃ​ម៉ូដ​លំដាប់​អន្តរជាតិ​រូប​នេះ​លើកឡើង​យ៉ាង​ដូច្នេះ​ថា​ ​Miss​ ​Universe​ ​គឺជា​កម្មវិធី​នៃ​សម្រស់​ ​វប្បធម៌​ ​ភាព​ចម្រុះ​ ​ភាពជា​ស្ត្រី​ ​ដែល​មាន​គោលដៅ​តែមួយ​ក្នុង​ការ​លើក​ក​ម្ពស់​ទៅលើ​ការ​តស៊ូ​មតិ​(​Advocacy​)​រៀងរាល់​ឆ្នាំ​។​ ​តាមរយៈ​សូវ​រី​ន​ ​ជាចុងក្រោយ​ ​លោក​ ​រៀន​ ហ្វើណេ​ន​ដេហ្ស ​មាន​មតិ​ផ្តាំផ្ញើ​មកកាន់​ប្រជាជន​កម្ពុជា​យើង​ដែរ​ថា​ “​រៀងរាល់​ឆ្នាំ​តែងតែ​ធ្វើឲ្យ​ខ្ញុំ​រំភើប​នៅ​ពេល​ធ្វើ​រ៉ូប​សម្រាប់​បវរកញ្ញា​ចក្រវាល​កម្ពុជា​ ​ការ​ធ្វើ​នេះ​ក៏​ជា​ចំណែក​មួយ​សម្រាប់​ជា​ការ​អរគុណ​ទៅកាន់​ប្រជាជន​កម្ពុជា​ដែល​ផ្តល់​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ក្នុងនាម​ជា​អ្នក​ច្នៃ​ម៉ូដ​មួយ​រូប​ ​ហើយក៏​បង្ហាញ​ពី​អំណរគុណ​ដែល​ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ច្នៃ​ម៉ូដ​សម្រាប់​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​រៀងរាល់​ឆ្នាំ​”​៕​

​Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS