×

ទីបំផុត​ ​COACH​ ​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​កាបូប​ ​TAB​BY​ ​រដូវ​កាល​ ​SPRING​’24​

NEWS 7 months ago
 
 

           ព្រះរាជាណាចក្រកម្ពុជា​ ​ថ្ងៃ​ទី​ ​៤​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២​០​២​៤​ – ​Coach​ ​ដែល​ជា​ម៉ាក​ស​ម្លៀ​ក​បំពាក់​លំដាប់​ពិភពលោក​ ​បង្កើត​ក្នុង​ឆ្នាំ​ ​១​៩​៤​១​ ​នៅ​ទីក្រុង​ញូ​វ​យ៉​ក ​បាន​បន្ថែម​ភាព​រស់រវើក​ទៅដល់​និ​ទាយ​រដូវ​នេះ​ ​ជាមួយនឹង​ការ​សម្ពោធ​ដ៏​រំពឹង​ទុកជាមុន​នៃ​ខូឡិ​ក​ហ្សិ​ន​ ​Spring​’24 ​Tab​by​ ​Collection​ ​នៅ​សាខា​ផ្សារ​ទំនើប​ ​អ៊ី​អន​ ម៉ល ​មានជ័យ​។​ ​ជាមួយនឹង​ការ​ផ្តោត​សំខាន់​ទៅលើ​ការរចនា​ថ្មី​ ​បែប​ ​quilt​e​d​ ​នៃ​កាបូប​ ​Tab​by​ ​ដ៏​មាន​ប្រជាប្រិយភាព​ ​កម្មវិធី​នេះ​មាន​វត្តមាន​ពី​ភ្ញៀវកិត្តិយស​ពី​ប្រទេស​ថៃ​ ​លោក​ ​Me​e​n N​i​c​h​a​ ​ដែល​ជាតា​រា​សម្តែង​ ​ក៏ដូចជា​ជាតា​រា​ម៉ូឌែ​ល​ ​រួម​ជាមួយនឹង​តារា​ដ៏​ល្បី​ៗ​របស់​ប្រទេស​កម្ពុជា​ដូចជា​ ​កញ្ញា​ ​H​in​ C​h​an​n​i​rot​h​ ​លោក​ ​T​hie​rr​y​ ​Chant​h​a​ ​Bin​ ​លោក​ ​Rain​n​i​e​d​ar​a​ ​កញ្ញា​ X​i​an​g​ ​Fairy​ ​និង​ភ្ញៀវកិត្តិយស​ជាច្រើន​បន្ថែម​ទៀត​ផង​ដែរ​។​

          ភ្ញៀវកិត្តិយស​គ្រប់រូប​ត្រូវ​បាន​អញ្ជើញ​មក​ចូលរួម​ទស្សនាការ​ដាក់​បង្ហាញ​នេះ​ ​និង​ជាវ​ទំនិញ​ពី​បណ្តុំ​ ​Quilt​e​d​ ​Tab​by​ ​ចុងក្រោយបង្អស់​ ​រួម​ទាំង​បទ​ពិសោធ​ជាមួយនឹង​ការរៀបចំ​ដ៏​ចម្រុះ​ ​ជុំវិញ​ប្រធាន​បទ​ ​Tab​by​ ​ដែល​ត្រូវ​បាន​បំ​ផុសគំនិត​ពី​ "​Colorful​ ​World​" ​នៃ​ ​យុទ្ធនាការ​និម្មិត​ ​Find​ ​Your​ ​Courage​ ​ប្រចាំ​ម៉ាក​យីហោ​ ​ដែល​មានការ​សម្តែង​ដោយ​ទូត​សុ​ឆន្ទៈ​របស់​ ​Coach​ ​កញ្ញា​ ​Young​j​i​ ​Lee​ ​។​ ​បទ​ពិសោធ​នេះ​មាន​លក្ខណៈ​លើស​ពី​ជាវ​ទំនិញ​ធម្មតា​ ​ដោយ​ភ្ញៀវ​ចូលរួម​អាច​រីករាយ​ជាមួយ​ការ​តុបតែង​ដ៏​ស្រស់​ស្អាត​របស់​ជញ្ជាំង​រូបថត​ ​Quilt​e​d​ ​Tab​by​ ​ពិសា​នំ​ខេ​ក​ ​Tab​by​ ​ផ្តាច់មុខ​ ​និង​បង្កើត​ស្លាក​កាបូប​ ​Coach​ ​ផ្ទាល់ខ្លួន​ជាមួយនឹង​ម៉ាស៊ីន​បោះ​ពុម្ពអក្សរ​ប្រចាំ​ហាង​។​

          ចាប់ពី​ថ្ងៃ​ទី​ ​៤​ ​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​៤​ ​អតិថិជន​គ្រប់រូប​អាច​ស្វែងរក​ខូឡិ​ក​ហ្សិ​ន​ ​Tab​by​ ​នៅ​ហាង​ទាំងពីរ​របស់​ ​Coach​ ​បាន​ ​នៅ​ផ្សារ​ទំនើប​ ​អ៊ី​អន​ ម៉ល ​មានជ័យ​ ​និង​ផ្សារ​ទំនើប​ ​អ៊ី​អន​ ម៉ល ​ភ្នំពេញ​។​ ​អតិថិជន​គ្រប់រូប​ក៏​នឹង​មានឱកាស​ទទួល​បាន​ឈុត​ស្ទីក​គ​័​រ​ផុស​ៗ​ដ៏​ស្រស់​ស្អាត​ ​និង​ផ្តាច់មុខ​របស់​ ​Coach​ ​បាន​ជាមួយនឹង​គ្រប់ការ​ចំណាយ​ ​ខណៈ​ពេល​ឆ្លងកាត់​ពិភព​ ​quilt​e​d​ ​ដែល​មានការ​បំ​ផុសគំនិត​ពី​កាបូប​ ​Tab​by​ ​ដ៏​ល្បីល្បាញ​ ​តាមរយៈ​បទ​ពិសោធ​នេះ​៕​

​អំពី​ ​Coach​
​Coach​ ​គឺជា​ម៉ាក​ស​ម្លៀ​ក​បំពាក់​លំដាប់​ពិភពលោក​ ​បង្កើត​ឡើង​នៅ​ទីក្រុង​ញូ​វ​យ៉​ក ​ក្នុង​ឆ្នាំ​ 1941​។​ ​ដោយ​បំផុស​ឡើង​ពី​គំនិត​ ​និង​ការ​ចក្ខុវិស័យ​របស់​ប្រធាន​ច្នៃប្រឌិត​ ​លោក​ S​t​u​art​ ​V​ever​s ​រួម​ជាមួយ​ស្មារតី​មិន​រើសអើង​ ​និង​ក្លាហាន​របស់​ស្រុកកំណើត​របស់​ខ្លួន​ ​ម៉ាក​នេះ​ផលិត​នូវ​របស់​ដ៏​ស្រស់​ស្អាត​ ​រចនា​ឡើង​ឲ្យ​មាន​អាយុ​យូរអង្វែង​ ​និង​សម្រាប់​ជំរុញ​ឲ្យ​អ្នកមាន​ភាព​ជឿជាក់​ទៅលើ​បុគ្គល​ផ្ទាល់ខ្លួន​។​

          ​Coach​ ​គឺជា​ម៉ាក​យីហោ​របស់​ ​Tapestry​, ​Inc​.​។​ ​Tapestry​ ​ត្រូវ​បាន​ចុះបញ្ជី​ជា​សាធារណៈ​នៅ​លើ​ផ្សារ​មូលបត្រ​ក្រុង​ញូ​វ​យ៉​ក​ក្រោម​ ​T​P​R ​។​

​បណ្តាញ​សង្គម​៖​ @​Coach​; #​Coach​N​Y​; #​Courage​To​Be​Real​

ទំនាក់ទំនង​ផ្សព្វផ្សាយ​៖​
N​ar​g​i​z​a​ ​Be​z​ruko​v​a​
(+855) 69 256 777
n​ar​g​i​z​a​@​unity​.​co​m​.k​h​

Advertisement Article


SUGGESTIONS