វត្តមានតារាសម្តែងថៃ លោក Meen Nicha នឹងចូលរួមក្នុងកម្មវិធី COACH Spring Tabby
NEWS 5 months agoក្នុងឱកាសអបអរពិធីសម្ពោធរបស់ Coach Cambodia Spring Tabby Launch តារាសម្តែង និងម៉ូដែលថៃ លោក Meen Nicha នឹងមានវត្តមានចូលរួមកម្មវិធីនេះ នៅហាង Coach សាខាផ្សារទំនើប អុីអនម៉ល មានជ័យ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤។
លោក Nichakoon Khajornborirak ដែលមានឈ្មោះហៅក្រៅថា Meen ឬ Nicha ត្រូវបានបង្ហាញខ្លួនជាតារាសម្តែងក្នុងរឿងដំបូងរបស់គាត់ក្នុងឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមក លោកទទួលបានការគាំទ្រជាច្រើន ពីវត្តមានដ៏កត់សម្គាល់របស់លោកក្នុងខ្សែភាពយន្តល្បីៗដូចជា My Love in the Countryside, Love by Chance Season 2, My Dear Gangster Oppa និង Dujupsorn។
កម្មវិធីសម្ពោធ Spring Tabby Launch របស់ Coach Cambodia គឺជាកម្មវិធីបែប Meet and Greet ដ៏ពិសេស សម្រាប់អតិថិជនរបស់ Coach រួមជាមួយនឹងឱកាសថតរូបអនុស្សាវរីយ៍ជាមួយគ្នា ដែលអតិថិជនទូទៅអាចទស្សនាបាន នៅហាង Coach សាខាផ្សារទំនើប អុីអនម៉ល មានជ័យ។ លើសពីការចូលរួមរបស់លោក Meen Nicha តារាសម្តែងដ៏ល្បីរបស់កម្ពុជា កញ្ញា Hin Channiroth នឹងមានវត្តមានដ៏ពិសេសក្នុងកម្មវិធីនេះផងដែរ។ បន្ថែមពីនេះទៅទៀត កម្មវិធីនេះក៏មានវត្តមានរបស់តារាល្បីៗ និងភ្ញៀវកិត្តិយសជាច្រើន ដូចជា លោក Thierry Chantha Bin លោក Rainniedara និង កញ្ញា Xiang Fairy ជាដើម។
វីឌីអូពិសេសដោយលោក Meen
អំពី COACH
Coach គឺជាម៉ាកសម្លៀកបំពាក់លំដាប់ពិភពលោក ដែលបានបើកដំណើរការនៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ1941។ ដោយមានការបំផុសគំនិតពីចក្ខុវិស័យរបស់នាយកច្នៃប្រឌិត លោក Stuart Vevers និងស្មារតីជារួម និងភាពក្លាហាននៃស្រុកកំណើតរបស់ខ្លួន ម៉ាកនេះនាំមកនូវផលិតផលដ៏ស្រស់ស្អាត រចនាឡើងសម្រាប់ប្រើប្រាស់បានយូរអង្វែង និងជុំរុញឲ្យយើងក្លាយជាបុគ្គលរបស់យើងផ្ទាល់។
Coach គឺជាម៉ាករបស់ក្រុមហ៊ុន Tapestry, Inc។ ក្រុមហ៊ុន Tapestry ត្រូវបានចុះជាសាធារណៈក្នុង New York Stock Exchange ក្រោមនាមសម្គាល់ TPR។
បណ្តាញសង្គម៖ @Coach #CoachNY #WearYourShine និង #CourageToBeReal
សម្រាប់ទំនាក់ទំនងផ្សព្វផ្សាយ៖
Nargiza Bezrukova
(+855) 69 256 777
nargiza@unity.com.kh
Advertisement Article