Lancôme ប្រ៊េនដ៏ល្បីល្បាញឯកទេសខាងសម្រស់របស់ប្រទេសបារាំង បានបើកដំណើរការក្នុងទីក្រុងភ្នំពេញ
NEWS 2 days agoព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ - ប្រ៊េនដ៏ល្បីល្បាញឯកទេសខាងសម្រស់របស់ប្រទេសបារាំង Lancôme បានបើកដំណើរការសាខាដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ ការបើកដំណើរការហាងនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រីកប្រ៊េន Lancôme នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីបើកសម្ភោធហាងថ្មីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី ទី២៤ ខែឧសភា ដែលជាកម្មវិធីបង្ហាញពីសម្រស់និងភាពស្រស់ស្អាត ដោយមានវត្តមានដ៏ពិសេសពីតារាកិត្តិយសប្រទេសថៃគឺលោក Gun Atthaphan ក៏ដូចជាវត្តមានតារាកិត្តិយសប្រទេសកម្ពុជាគឺ កញ្ញា ស៊ីន យូប៊ីន កញ្ញា SK និងភ្ញៀវកិត្តិយសពិសេសៗជាច្រើនរូបទៀត។
ភ្ញៀវកិត្តិយសអាចស្វែងយល់ពីផលិតផលថែរក្សាសម្រស់ គ្រឿងសម្អាង និងខូឡិកហ្សិនទឹកអប់ជាច្រើនក្លិន នៅក្នុងហាង Lancôme ដែលមានការណែនាំដ៏ជំនាញពីអ្នកជំនាញឯកទេសសម្រស់ចាំជួយផ្តល់ការប្រឹក្សា និងការណែនាំពីវិធីក្នុងការថែរក្សាសម្រស់ឲ្យបានស្រស់ស្អាតក្មេងជាងវ័យ។
ក្រៅពីបទពិសោធន៍ដែលទទួលបាននៅក្នុងហាង កម្មវិធីនេះបានបន្តនូវកម្មវិធីពិសេសៗជាបន្តបន្ទាប់ទៀត។ នាពេលព្រឹក ភ្ញៀវកិត្តិយសត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងថ្នាក់បង្រៀន ដើម្បីស្វែងយល់ពីវិទ្យាសាស្ត្រដ៏ទំនើបនៅពីក្រោយគុណភារបស់សេរ៉ូម Génifique Ultimate Serum ថ្មីបង្អស់របស់ Lancôme។ ព្រឹត្តិការនេះបានធ្វើឡើងនៅសណ្ឋាគារ Sofitel Pavilion ដែលបានផ្ដល់នូវបទពិសោធន៍មិនអាចបំភ្លេចបានសម្រាប់អ្នកដែលបានចូលរួម។
គួរបញ្ជាក់ផងដែរថា ហាង Lancôme បានចាប់ផ្ដើមបើកដំណើរការផ្លូវការ និងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍អតិថិជនយ៉ាងកក់ក្តៅដែលមានទីតាំងក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។
Lancôme បានបង្កើតឡើងក្នុងឆ្នាំ ១៩៣៥ ដែលបង្កប់នូវអត្ថន័យនៃភាពស្រស់ស្អាតរបស់ជនជាតិបារាំង ក៏ដូចជាមានបំណងលើកទឹកចិត្តដល់ស្រ្តីគ្រប់រូប ថែរក្សា និងស្រលាញ់ពេញចិត្តសម្រស់របស់ខ្លួន ដោយមិនគិតពីអាយុឬ ពណ៌សម្បុរឡើយ។ ប្រ៊េនឯកទេសខាងសម្រស់មួយនេះ បានរួមបញ្ចូលជំនាញវិទ្យាសាស្រ្ត និងការយល់ដឹងអំពីតម្រូវការរបស់ស្រ្តី ដើម្បីផលិតបាននូវការច្នៃប្រឌិត លក្ខណៈពិសេសនិង ការបំពេញបន្ថែមរវាងផលិតផលថែរក្សាសម្រស់ គ្រឿងសម្អាង និងទឹកអប់៕