×

តើ​មាន​វិធី​សា​ស្រ្ដ​អ្វីខ្លះ​ ​ដែល​អាច​ទប់​ស្កាត់​សក់​ឡើង​ប្រេង​?

TRAVEL & LIVING one year ago
 
 

           សក់​ភ្លឺ​រលោង​គឺជា​លក្ខណៈ​ពិសេស​នៃ​មន្ដ​ស្នេហ៍​របស់​សុភាព​នារី​ទាំងឡាយ។​ ​សក់​ស្អាត​ក៏​អាច​ផ្លាស់​​ប្ដូរ​ទម្រង់​មុខ​របស់​អ្នក​អោយ​កាន់តែ​ស្អាត​ ​និង​មាន​ភាព​ជឿជាក់​ទ្វេ​ដង​។​ ​តែ​បើ​ងាក​មក​និយាយ​ពី​សក់​ប្រេង​វិញ​ ​ភាគច្រើន​បណ្ដាលមកពី​ ​ការ​កក់សក់​ច្រើនពេក​ ​កត្តាសែន​ (​Gene​) ​ឬ​ជំងឺ​ស្បែក​ក្បាល​។​ ​អ្នក​ក៏​អាច​សាកល្បង​ធ្វើ​វិធី​សា​ស្រ្ដ​ទាំង​៥​ខាងក្រោម​នេះ​ ​ដើម្បី​កាត់បន្ថយ​ប្រេង​ដែល​លើស​នៅ​លើ​ស្បែក​ក្បាល​ដោយខ្លួនឯង​បានផងដែរ​។​

1. ​ទឹកឃ្មុំ​និង​ស៊ុត​ផ្នែក​ក្រហម​៖​ ​កា​រលាយ​ទឹកឃ្មុំ​ ​និង​ស៊ុត​ផ្នែក​ក្រហម​ជា​ម៉ាស់​ដែលជួយកម្ចាត់​ប្រេងលើ​ស្បែក​ក្បាល​។ ​គ្រាន់តែ​លាយ​ស៊ុត​ផ្នែក​ក្រហម​មួយ​ ​និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​​ ​លាយ​បញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ​ រួច​លាប​លើសក់​មួយម៉ោង​មុន​ពេល​កក់សក់​។​ ​បន្ទាប់មក​​ម៉ា​ស្សា​លើ​ស្បែក​ក្បាល​របស់​អ្នក​ថ្នមៗ​ ​រួច​ស​ម្អា​ត​សក់​របស់​អ្នកជា​មួយទឹក​ឱ្យ បាន​ស្អាត​ល្អ​។​ ​អាចអនុវត្ត​វិធី​នេះ​នៅផ្ទះ​ពីរដង​ក្នុង​មួយ​ស​ប្តាហ៍ ​ដើម្បី​ទទួលបានប្រសិទ្ធិភាពកាន់តែខ្ពស់​។​

2. ​ទឹកខ្មេះ​ផ្លែ​ប៉ោម​៖​ ​ទឹកខ្មេះ​ប៉ោម​គឺជា​គ្រឿងទេស​ផ្ទះបាយ​ តែវាក៏អាចយកមកធ្វើជាម៉ាស់សម្រាប់សក់ប្រេងបានផងដែរ។​ ​ទឹកខ្មេះ​ប៉ោម​​ជួយ​ក​ម្ចាត់​រាល់ជាតិ​ប្រេង​ដែល​​លើស​លើស​ក់ ​រក្សា​តុល្យភាព​ ​p​H​ ​នៃ​ស្បែក​ក្បាល​ ​និង​បំបាត់​អង្គែ​ពី​ស្បែក​ក្បាល​។​ ​មុននឹង​លាប​ទឹកខ្មេះ​ប៉ោម​លើស​ក់ ​អ្នក​ត្រូវ​លាង​ស​ម្អា​ត​សក់​របស់​អ្នក​ឱ្យ​បាន​ស្អាតជាមុនសិន​។​ ​គ្រាន់តែ​បន្ថែម​ទឹក​ស្អាត​ពីរដង​នៃ​ទឹកខ្មេះ​ ​រួច​យកមក​ម៉ា​ស្សា​លើ​ស្បែក​ក្បាល​ថ្នមៗ​រយៈពេល​ប្រាំ​ទៅ​ដប់​នាទី​ ​បន្ទាប់មក​លាង​ជម្រះ​វា​ចេញ​ជាការស្រេច​។​ ​អ្នក​អាច​ប្រើវិធីសាស្រ្តនេះ​​បី​ដង​ក្នុង​មួយ​ស​ប្តាហ៍​​ ​កាន់តែ​ធ្វើ​ឱ្យ​សក់​ទន់​ ​និង​ភ្លឺ​រលោង​ភ្លាម​ៗ​។​

3. ​ប្រទាល​កន្ទុយក្រពើ​ ​និង​ក្រូចឆ្មារ​៖​ ​ប្រទាល​កន្ទុយក្រពើ​ត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំ​ជំនួយ​ដ៏​សម្បូរ​បែប​សម្រាប់​សុខភាព​រាងកាយ​ ​និង​សម្រស់​។​ ​អត្ថប្រយោជន៍​វា​អាច​ជួយ​ក្នុង​ការ​ចិញ្ចឹម​ស្បែក​ ​ប្រឆាំង​នឹង​បាក់តេរី​ ​ធ្វើ​ឱ្យ​ស្បែក​ក្បាល​មាន​សុខភាព​ល្អ​ ​និង​ទប់​ស្កាត់​ប្រេង​ដែល​លើស​នៅ​លើស​ក់​។​ ​គ្រាន់តែប្រើ​ក្រូចឆ្មារ​មួយ​ផ្លែ​ច្របាច់យកតែទឹក ​លាយ​ជាមួយនឹង​ប្រទាល​កន្ទុយក្រពើ​មួយ​ស្លាបព្រា​បាយ​ ច្រកដាក់ក្នុងដបដែលស្អាត រួចរក្សាទុកក្នុងទូទឹកកក។ ចំណែកវិធីប្រើវិញ យើងអាចយកប្រើរាល់ពេលកក់សក់។

4. ​ផ្លែ​ប៉េងប៉ោះ​៖​ ​ប៉េងប៉ោះ​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ដែល​មានប្រយោជន៍​សម្រាប់​ស្បែក​និង​សក់។​ ​ពេល​ដែល​លាប​លើ​ស្បែក​ក្បាល​ ​សារធាតុដែលមានក្នុងផ្លែប៉េងប៉ោះ​នឹង​រឹត​បន្តឹង​រន្ធញើស​ ​និង​ជួយ​គ្រប់គ្រង​ការ​បញ្ចេញ​ជាតិ​ប្រេង​។​ ​ចម្រាញ់យកទឹកផ្លែ​ប៉េងប៉ោះ​ស្រស់មួយ​ផ្លែ​ រួច​លាប​លើ​ស្បែក​ក្បាលឲ្យសព្វ​។​ ​ទុក​រយៈពេល​ដប់ប្រាំ​នាទី​ ​រួច​លាង​សក់​ជាមួយ​សាប៊ូ​ជាការស្រេច​។​

5. ​ស្រា​បៀរ​៖​ ​ស្រា​បៀរ​មាន​ផ្ទុក​សារធាតុ​ ​គ្រាប់​ធញ្ញជាតិ​ ម៉ល(​malt​s) ​និង​ ​ហប​(​hop​s) ​ដែល​ជា​ប្រភព​នៃ​វីតាមីន​ B​។​ ​វា​ជួយ​ដោះស្រាយបញ្ហា​ស្បែក​ក្បាល​ ​រក្សា​សក់​ឱ្យ​ក្រាស់​ ​និង​វែង​។​ ​ជាង​នេះ​ទៅទៀត​ ​មេ​ដំបែ​ដែល​មានក្នុង​ស្រា​បៀរ​អាច​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក​ក្បាល​បាន​យ៉ាងល្អ​។​ ​ចាក់​ស្រា​បៀរ​ចូលក្នុង​ចាន​ទៅតាម​បរិមាណ​សមស្រប​នឹង​សក់​របស់​អ្នក​ ​ហើយ​ទុកចោល​រយៈពេល​ពីរ​ទៅ​បី​ម៉ោង​ ​ឬ​ដាក់​វា​នៅ​ក្នុង​ទូទឹកកក​ក៏បាន ​ដើម្បី​ឲ្យស្រាបៀរបញ្ចេញសមាសធាតុ​កា​បូ​ន​ឌី​អុក​ស៊ី​ត​ចេញមកក្រៅអស់​។​ ​បន្ទាប់មក​យក​វា​ម​កលាប​លើ​សក់ និងស្បែកក្បាលឲ្យសព្វ​​ ​ហើយ​ម៉ា​ស្សា​រយៈពេល​ពីរបី​នាទី​ ​រួច​លាង​ទឹក​ចេញ​។​ ​ការ​ព្យាបាល​នេះ​នឹង​ជួយ​កាត់បន្ថយ​ជាតិ​ប្រេង​បាន​យ៉ាង​ឆាប់រហ័ស​។​ ​លើស​ពីនេះទៅ​ទៀត​ ​ស្រា​បៀរ​ក៏​អាច​ធ្វើ​ឱ្យ​សក់​ទន់​​ផងដែរ៕

Article​ ​by​ N​I​ C​H​AN​N​I​K​A​


SUGGESTIONS