×

ឆដា​ ​មុនី​នាថ​ ​ម្ចាស់​តំណែង​ ​Little​ ​Miss​ ​G​l​ob​a​l​ 2023

NEWS 2 years ago
 
 

           ​ដូចដែល​ប្រិយ​មិត្ត​បាន​ជ្រាប​រួចមក​ហើយ​ថា​ ​អំឡុង​ពេលថ្មីៗនេះ​កម្ពុជា​បាន​បញ្ចូន​បេក្ខភាព​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ ​Kid​s & ​Teens​ ​Pageant​ ​G​l​ob​a​l​ 2023 ​នៅ​ឆាក​អន្តរជាតិ​ដែល​បាន​ធ្វើឡើង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ​ជាក់ស្តែង​ ​កម្មវិធី​នេះ​បាន​រក​ឃើញ​ម្ចាស់តំណែង​ ​Little​ ​Miss​ ​G​l​ob​a​l​ 2023 ​ដែល​មាន​ទាំង​រូប​សម្រស់​ ​សមត្ថភាព​ ​រួម​ទាំង​ភាព​ក្លាហាន​នោះ​គឺ​ ​កញ្ញា​ ​ឆដា​ ​មុនី​នាថ​។​ ​ជា​ការ​អបអរ​ចំពោះ​ការ​នាំ​យកជ័យ​លា​ភី​មក​ឲ្យ​កម្ពុជា​ ​សូវ​រី​ន​ ​បាន​ធ្វើ​ជំនួប​សម្ភាសន៍​អំពី​ចំណាប់អារម្មណ៍​ ​និង​កត្តា​ដែល​នាំឲ្យ​ម្ចាស់​មកុដ​រូប​នេះ​ទទួល​បាន​ជ័យ​ជម្នះ​។​

          ​សម្តី​រួសរាយ​លាយឡំ​ស្នាម​ញញឹម​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ ​កញ្ញា​ ​ឆដា​ ​មុនី​នាថ​ ​បាន​បង្ហើប​ពី​អារម្មណ៍​រំភើប​មិនទាន់​បាត់​នៅឡើយ​ថា​ “​ខ្ញុំ​ពិតជា​រំភើប​ ​និង​សប្បាយចិត្ត​មែនទែន​រហូតដល់​ហូរទឹកភ្នែក​ ​ពេល​ដែល​បានឮ​ពិធី​ករ​ប្រកាស​ថា​ ​កម្ពុជា​ក្លាយ​ជា​ម្ចាស់​មកុដ​ ​Little​ ​Miss​ ​G​l​ob​a​l​ 2023 ​ព្រោះ​នេះ​ជា​លើកទីមួយ​សម្រាប់​រូប​នាងខ្ញុំ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​លើឆាកអន្តរជាតិ​។​ ​ពិសេស​ទៀត​នោះ​កម្មវិធី​នេះ​ជាលើកដំបូង​សម្រាប់​កម្ពុជា​ដែល​បាន​ចូលរួម​ប្រកួត​ ​ហើយក៏​ជា​កិត្តិយស​ផង​ដែរ​ដែល​នាងខ្ញុំ​បាន​យកជ័យ​លា​ភី​នេះ​ជូន​កម្ពុជា​។​”

          ​ទន្ទឹម​នឹង​ទទួល​បានការ​គ្រង​មកុដ​ ​មែនទែន​ទៅ​នៅ​ពីក្រោយ​ជ័យ​ជម្នះ​មួយ​នេះ​ ​កញ្ញា​ក៏បាន​បង្ហើប​ប្រាប់​មកកាន់​ ​សូវ​រី​ន​ ​ដែរ​ថា​ ​កញ្ញា​បាន​ត្រៀម​ខ្លួន​គ្រប់យ៉ាង​សម្រាប់​ការ​ប្រកួត​នេះ​ ​ទាំង​ការ​ត្រៀម​ឆ្លើយ​សំណួរ​ ​ការ​ដើរ​ ​ការ​បង្ហាញ​សមត្ថភាព​លើ​ឆាក​ ​ជាពិសេស​ការហាត់​សម​គ្រង​ឈុត​តំណាង​ជាតិ​ ​និង​រ៉ូប​រាត្រីសមោសរ​ផង​ដែរ​។​ ​តាមរយៈ​ការ​ប្រឡូក​ក្នុង​កម្មវិធី​ ​បវរកញ្ញា​វ័យ​១​២​ឆ្នាំ​ ​ឆដា​ ​មុនី​នាថ​ ​ទទួល​បាន​បទពិសោធន៍​ដូចជា​ ​យល់​កាន់តែ​ច្បាស់​ថា​អ្វី​ជា​ការ​ឈោង​ចាប់​យកក្តី​ស្រមៃ​របស់​ខ្លួនឯង​ ​ហើយ​គ្រប់ការ​ប្រកួត​យើង​ត្រូវ​មានទំនុក​ចិត្ត​ ​និង​ធ្វើឲ្យ​កញ្ញា​កាន់តែ​មាន​ភាព​ក្លាហាន​ថែមទៀត​។​

          ​មាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ​ពី​កំណើត​ ​យុវតី​ដែល​អំណោយផល​រាងរៅ​ក​ម្ពស់ ​១​,​៥​៩​ ​ម៉ែត្រ​រូប​នេះ​បាន​លើកឡើង​បន្ត​ថា​ “​កត្តា​ដែល​ជំរុញ​ឲ្យ​នាងខ្ញុំ​ឈាន​មកដល់​ចំណុច​នេះ​ ​ហើយ​ប្រឡូក​ក្នុង​វិ​ស័យ​នេះ​ ​ព្រោះ​ម៉ាក់​គាត់​ធ្លាប់ធ្វើ​ជាតា​រា​ចម្រៀង​ ​និង​ជា​ម៉ូដែល​មួយ​រូប​ផង​ដែរ​ ​ទើប​ធ្វើឲ្យ​ខ្ញុំ​ស្រលាញ់​ ​និង​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​ម៉ូដែល​ដូច​ម៉ាក់​ដែរ​។​ ​មួយវិញទៀត​ដោយសារ​មានការ​លើកទឹកចិត្ត​ពី​គ្រួសារ​ផង​ ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចូលរួម​ប្រកួត​តែម្តង​។​” ​បើ​និយាយ​ពី​គោលបំណង​ទៅ​ថ្ងៃមុខ​ ​កញ្ញា​ចង់​ក្លាយ​ជា​ម៉ូដែល​ ​ហើយក៏​មានបំណង​ចូលរួម​ប្រកួត​កម្មវិធី​ ​Miss​ ​Universe​ ​ផង​ដែរ​។​

          ​ងាក​មក​ជ្រាប​ពី​ជីវប្រវត្តិ​របស់​ម្ចាស់​តំណែង​ ​Little​ ​Miss​ ​G​l​ob​a​l​ 2023 ​នេះ​វិញ​ ​កញ្ញា​ ​ឆដា​ ​មុនី​នាថ​ ​មកពី​ទី​ក្រុងភ្នំពេញ​ ​កើត​ក្នុង​គ្រួសារ​​​ដែល​មាន​លោកឳពុក​ជានា​យក​ប្រតិបត្តិការ​ ​និង​ម្តាយ​ជា​អ្នកជំនួញ​។​ ​មាន​បងប្អូន​ពីរ​នាក់​ដែល​កញ្ញា​ជា​កូនពៅ​ ​នៃ​បងប្រុស​ច្បង​។​ ​សព្វថ្ងៃ​យុវតី​ដែល​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ​រូប​នេះ​កំពុង​សិក្សា​ថ្នាក់​ទី​៧​នៃ​អនុវិទ្យាល័យ​សន្ធរ​ម៉ុ​ក​។​ ​តាមរយៈ​ ​សូវ​រី​ន​ ​ជាចុងក្រោយ​កញ្ញា​ក៏មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ទៅកាន់​បេ​ក្ខ​នារី​ដែល​មានបំណង​ចង់​ប្រឡូក​ក្នុង​កម្មវិធី​នេះ​ដែរ​ថា​ ​ប្រសិនបើ​ចង់​ប្រកួត​គួរតែ​សាកល្បង​ ​វា​មិនទាន់​យឺត​ពេល​នៅឡើយ​ទេ​។​ ​បន្ថែម​លើស​ពី​នេះ​ជា​បវរកញ្ញា​ត្រូវតែ​ថែទាំ​សម្រស់​ ​ហ្វឹកហាត់​ទាំង​សមត្ថភាព​ ​ទាំង​ចំណេះដឹងទូទៅ​ ​និង​ភាសា​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​

Image Courtesy by Kid​s & ​Teens​ ​Pageant​ ​G​l​ob​a​l​ 2023


SUGGESTIONS