×

«​ ​F​AS​AN​A​ ​NEW​ ​BEGIN​IN​G​ ​»​ ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ដ៏​ទាក់ទាញ​ពី​អ្នក​ច្នៃ​ម៉ូដ​ជំនាន់​ថ្មី​

FASHION & BEAUTY 2 years ago
 
 

​        កាលពី​រាត្រី​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​មាន​ការរៀបចំ​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ហ្វេ​ហ្សិ​ន​មួយ​ ​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ O​l​y​m​p​i​a​ ​Medical​ ​Hub​។​ ​ការ​បង្ហាញ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ហ្វេ​ហ្សិ​ន​នេះ​ដែរ​ ​គឺជា​ស្នាដៃ​របស់​និស្សិត​ដែល​បាន​សិក្សា​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​នៅ​សាលា​បណ្តុះបណ្តាល​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ម៉ា​ប៉ា​ (​Map​a​ ​Fashion​ ​Design​ ​Academy​) ​ក្រោម​ប្រធាន​បទ​ ​«​ ​F​AS​AN​A​ ​NEW​ ​BEGIN​IN​G​ ​»​។​ ​រួម​ជាមួយគ្នា​នេះ​ ​ស្នាដៃ​នៃ​ការ​បង្ហាញ​ម៉ូដ​បាន​បែងចែក​ជា​បី​គឺ​ ​ស្នាដៃ​របស់​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ ​ស្នាដៃ​និស្សិត​ដែល​កំពុង​សិក្សា​ ​និង​ស្នាដៃ​និស្សិត​ដែល​ទើប​តែ​បាន​បញ្ចប់​ការសិក្សា​ផង​ដែរ​។​

​        អ្នកស្រី​ ​សៀង​ ​រ៉ា​ណែ​ត​ ​ហៅ​ ​Bob​o S​i​e​n​g​ ​ជា​នាយិកា​នៃ​សាលា​បណ្តុះបណ្តាល​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ម៉ា​ប៉ា​ (​Map​a​ ​Fashion​ ​Design​ ​Academy​) ​បាន​មានប្រសាសន៍ថា​ “​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​ហើយ​នាងខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​សិស្ស​និសិ្ស​ត​ទាំងអស់​ ​អ្នកស្ម័គ្រចិត្ត​ ​ភ្ញៀវកិត្តិយស​ ​រួម​ទាំង​អ្នក​រៀបចំ​កម្មវិធី​ទាំងអស់​។​ ​កម្មវិធី​នេះ​ដែរ​ ​ជា​លើក​ទី​៣​ហើយដែល​បាន​រៀបចំ​ឡើង​ ​ហើយពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​កម្មវិធី​នេះ​កាន់តែ​ល្អឡើង​ទ្វេ​ដង​ ​ដែល​ធ្វើឲ្យ​នាងខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន​”​៕​

Article by SOUNG SOKSAN


SUGGESTIONS