×

ជម្រើស​៦​ឈុត​សម្រាប់​ការ​សម្រាក​លម្ហែ​នៅ​តំបន់​មាត់សមុទ្រ​

TRAVEL & LIVING 2 years ago
 
 

​​​​​​​​​​          ជាទូទៅ​ប្រជាជន​ខ្មែរ​តែង​តម្រង់​ទិសដៅ​ដំណើរ​ក​ម្សាន្ត​ទៅកាន់​តំបន់​មាត់សមុទ្រ​នា​រដូវក្តៅ​។​ ​ឈុត​ស​ម្លៀ​ក​បំពាក់​សាច់​រលាស់​រលុង​រំភើយ​ ​រមែង​ជា​ជម្រើស​ល្អ​បំផុត​ ​ស័ក្តិសម​នឹង​បរិយាកាស​ ​ក៏ដូចជា​ការ​លេង​ស្ទី​ល​តុប​តែងខ្លួន​ឲ្យ​មើល​ទៅកាន់​តែ​មាន​ភាព​លេចធ្លោ​ ​និង​ស៊ីវិល័យ​។​ ​មែនទែន​ទៅ​ ​ការ​ក​ម្សាន្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​ច្រើន​ទម្រង់​ដូចជា​ ពិ​ក​និ​កម​នៅ​តាម​មាត់សមុទ្រ​ ​ដើរលេង​តាម​ឆ្នេរ​ ​ថតរូប​អនុ​ស្សា​វ​រី​យ៍ ​ជាដើម​។​ ​យ៉ាងណាមិញ​ ​ដើម្បី​ញ៉ាំង​ឲ្យការ​សម្រាក​លម្ហែ​នេះ​កាន់តែ​មានន័យ​ស៊ី​ជម្រៅ​បំភ្លេច​មិនបាន​ ​សុភាព​នារី​ទាំងឡាយ​អាច​រំលេច​កាយ​ជាមួយ​ឈុត​ដែល​ ​សូវ​រី​ន​ ​នឹង​បង្ហាញ​នៅ​ខាងក្រោម​នេះ​។

1. ​So​ ​Tropic​!

​​​​​​​​​​          ឈុត​សាច់ក្រណាត់​សារូ​ពុម្ព​ផ្កា​ដៃ​រំភើយ​ស័ក្តិសម​បំផុត​សម្រាប់​ការធ្វើដំណើរ​ក្នុង​អាកាសធាតុ​ក្តៅ​ ​ឬ​មិត្ត​នារី​ទាំងឡាយ​ចំណាយ​ពេល​ដើរ​ច្រើន​ ​ក៏ដូចជា​បញ្ចេញ​ចលនា​ច្រើន​ ​ដើម្បី​ផ្តល់ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ ​អាច​ជា​ស្ទាយ៍ផង​ ​និង​មិន​មាន​អារម្មណ៍​ថា​ស្អុះស្អាប់​ ​។​ ​ឈុត​នេះ​ដែរ​ ​អាច​បន្ថែម​ជាមួយ​កាបូប​ស្ពាយ​ស្មា​ ​ដើម្បីឲ្យ​មើល​ទៅកាន់​តែ​លេចធ្លោ​។​

2. ​Summer​ ​Escape​

​​​​​​​​​​          ​នៅ​ពេល​ស្លៀកពាក់​ស្ទា​យ៍​សម្រាប់​ការ​ពិ​ក​និ​ក​នៅ​តាម​មាត់សមុទ្រ​ ​ការ​ជ្រើសរើស​ឈុត​បែប​នេះ​គឺ​ស័ក្តិសម​បំផុត​ ​ជាពិសេស​គឺ​ប្រភេទ​អាវ​ដៃ​ខ្សែ​តូច​។​ ​វា​ផ្តល់​ភាព​ងាយស្រួល​ ​និង​បត់បែន​បាន​គ្រប់​ឥរិយាបថ​ ​ហើយក៏​ជួយ​ឲ្យ​មាន​ខ្យល់​ចេញចូល​រហើយ​ក្នុង​ខ្លួន​ក្នុង​អាកាសធាតុ​ក្តៅ​ផង​ដែរ​។​ ​តែ​បើ​ចង់ឲ្យ​មើល​ទៅកាន់​តែ​ទាន់សម័យ​អាច​បន្ថែម​ជាមួយ​វែនតា​ខ្មៅ​ ​ក្រវិល​កង​ ​ឬ​រំយោល​ ​និង​មួក​ធំ​ៗ​។​

3. ​Hot​ ​Breeze​

​​​​​​​​​​          ​ឈុត​រ៉ូប​រំភើយ​ក្រោម​រមែង​ជា​ជម្រើស​ចម្បង​នៅ​ពេល​តុប​តែងខ្លួន​សម្រាប់​ការ​ថតរូប​លេង​ឬ​ដើរ​ក​ម្សាន្ត​តាម​ឆ្នេរ​។​ ​ហើយ​ការ​ជ្រើសរើស​ឈុត​ពណ៌​តែមួយ​ ​ឬ​សាច់ក្រណាត់​លា​តនឹង​ធ្វើឲ្យ​ការ​ស្លៀកពាក់​មើលទៅ​ឈុត​កាន់តែ​លេចធ្លោ​ពី​ទេសភាព​ខាងក្រោយ​។​ ​បើ​បន្ថែម​ដោយ​កា​រផាត់​មុខ​តិចៗ​ ​និង​ក្រវិល​រំយោល​កាន់តែ​មើលទៅ​ស៊ីវិល័យ​។​ ​ជា​ដំបូន្មាន​គប្បី​ចៀសវាង​ខ្សែក​ធំ​ពេក​ ​នាំឲ្យ​មើលទៅ​ស្កេ​ក​ស្កះ​ ​តែ​បើ​ខានមិនបាន​មិត្ត​នារី​អាច​ស្ទា​យ៍ជាមួយ​ខ្សែក​តូចឆ្មារ​ក៏បាន​នៅតែ​ស៊ី​មេត្រី​ជាមួយ​ឈុត​។​

4. ​Sundown​ ​Rendezvous​

​​​​​​​​​​          ​ប្រើ​រ៉ូប​សាច់ក្រណាត់​សា​ទី​ន​ដៃ​វៀល​គឺជា​ស្ទា​យ៍​សិចស៊ី​ស៊ីវិល័យ​មួយទៀត​ដែល​ត្រូវនឹង​បរិយាកាស​ណាត់​ជួប​ទទួលទាន​អាហារ​ពេលល្ងាច​ដ៏​រ៉ូ​មែន​ទិ​ក​។​ ​ពណ៌​ខ្មៅ​ ​ឬ​ពណ៌​ក្រ​ម៉ៅ​ផ្សេងៗ​ទៀត​ ​ជា​ពណ៌​ដែល​មិនគួរ​រំលង​ ​ជាពិសេស​កុំ​ភ្លេច​បន្ថែម​ស្បែកជើង​កែង​ ​រួម​ទាំង​កា​រផាត់​មុខ​ប្រើ​ក្រែម​លាប​បបូរមាត់​ពណ៌ក្រហម​ ​ឬ​ពណ៌​ដិត​ ​ធានា​ថា​ស្ទា​យ៍​មួយ​នេះ​កាន់តែ​ស៊ិ​ច​ស៊ី​ទាន់សម័យ​តែម្តង​។​

5. ​Evening​ ​Sensation​

​​​​​​​​​​          ប្រសិនបើ​មានការ​ជួបជុំ​ជប់លៀង​គ្នា​ច្រើន​ ​ឬ​ ​Cocktail​ ​Party​ ​ក៏ដូចជា​ការ​រាំ​លេង​ក​ម្សាន្ត ​យើង​សូម​ផ្តល់​ដំបូន្មាន​រ៉ូប​សាច់ក្រណាត់​ក្រឡា​ភ្លឺ​ៗ​សម្រុង​វែង​ត្រឹម​ជង្គង់​។​ ​ស្ទា​យ៍​នេះ​ ​ក៏​មិន​ភ្លេច​ផង​ដែរ​ជាមួយនឹង​កាបូបយួរ​ដៃ​ ​ហើយ​បើ​បាន​ពណ៌​ភ្លឺផ្លេក​ទៀត​ ​កាន់តែ​ស៊ីមេទ្រី​ជាមួយ​ឈុត​។​ ​ពេលខ្លះ​ការ​ស្លៀកពាក់​រ៉ូប​មិន​ចាំបាច់​ប្រើ​គ្រឿងអលង្ការ​លម្អ​ច្រើន​ក៏បាន​ ​ដូចជា​ប្រភេទ​ឈុត​បែប​នេះ​ជាដើម​ ​វា​មើលទៅ​ស្កះ​ពេក​។​

6. ​V​a​ca​y​ ​V​e​r​sat​i​l​it​y​

​​​​​​​​​​          ​មិន​ខុស​ពី​រ៉ូប​ទី​៤​ ​និង​ទី​៥​ ​ដែល​បាន​រៀបរាប់​ខាងលើ​ ​រ៉ូប​វៀល​ដៃ​ម្ខាង​ ​សម្រុង​វែង​ឆែ​កជើង​ក្រោម​ ​អាច​ស្លៀក​ចូលរួម​ច្រើន​ទម្រង់​ ​មិនថា​ការ​ទទួលទាន​អាហារ​ពេលល្ងាច​ ​ការចូលរួម​កម្មវិធី​ជប់លៀង​ ​ឬ​សម្រាប់​ការណាត់ជួប​នោះ​ទេ​។​ ​ចំណែក​ឯកា​រ​ប្រើ​គ្រឿង​លម្អ​ ​មិត្ត​នារី​ក៏​អាច​បន្ថែម​ជា​ក្រវិល​រំយោល​ ​កាន់តែ​មើលទៅ​ស៊ីគ្នា​ជាមួយ​ឈុត​ ​និង​បញ្ចេញ​ហ្វេ​ហ្សិ​ន​ដោយ​ភាព​ជឿជាក់​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS