×

អាថ៌កំបាំង​៣​យ៉ាង​ដែល​អ្នក​គួរតែ​ដឹង​អំពី​អត្ថប្រយោជន៍​ទឹកតែ​ចំពោះ​សក់​

FASHION & BEAUTY 2 years ago
 
 

           ​ការ​លាង​ជម្រះ​សក់​ដោយ​ទឹកតែ​ ​គឺជា​មធ្យោបាយ​ដោះស្រាយបញ្ហា​លើស​ក់​និង​ស្បែក​ក្បាល​ដែលគេ​និយម​ប្រើប្រាស់​ច្រើន​សតវត្សរ៍​មក​ហើយ​ ​ហើយ​វាក៏ត្រូវ​បាន​គេ​យកទៅ​ធ្វើ​គ្រឿងផ្សំ​សម្រាប់​ផលិតផល​ថែរក្សា​សក់​ផង​ដែរ​។​ ​ជាក់ស្តែង​ ​សារធាតុ​ចិញ្ចឹម​ពី​ធម្មជាតិ​ដែល​មាននៅ​ក្នុង​តែ​ ​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សក់​ដូចជា​ ​ជួយ​ពន្លឿន​ការលូតលាស់​សក់​ ​កាត់បន្ថយ​សក់​បែក​ចុង​ ​លើស​ពី​នេះ​វាក​៏​ដើរតួ​ជា​ភ្នាក់ងារ​ជួយ​បន្ថែម​ភាព​ភ្លឺ​រលោង​ដល់​សក់​ពណ៌​ទៀត​ផង​។​ ​តែ​ ​ប្រៀប​បាន​នឹង​ឱសថ​ធម្មជាតិ​ ​តែ​ខ្លះ​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​បាក់តេរី​ ​រីឯ​តែ​ខ្លះទៀត​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​មេរោគ​ ​ដែល​អាច​ជួយ​ដោះស្រាយបញ្ហា​ស្បែក​ក្បាល​រមាស់​។​ ​តទៅ​នេះ​យើង​សូម​ណែនាំ​នូវ​តែ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ​ ​ភ្លឺ​រលោង​ស្អាត​ ​ពិសេស​កាត់បន្ថយ​បញ្ហា​សក់​ជ្រុះ​។​

1. ​តែ​ជួយ​ដល់​ការលូតលាស់​សក់​

           ​​ក្នុងចំណោម​តែ​ជា​ច្រើនមុខ​ ​យើង​អាច​ជ្រើសរើស​តែ​បៃតង​ ​ដោយសារតែ​វា​មាន​ផ្ទុក​ខ្ពស់​នូវ​សារធាតុ​ចិញ្ចឹម​ ​និង​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​ដែល​មាន​ប្រសិទ្ធ​ភាព​ជំរុញ​ដល់​ការលូតលាស់​របស់​សក់​។​ ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​នៃ​តែ​បៃតង​ ​នឹង​ជួយការ​ពារ​ការ​បំផ្លាញ​សក់​ពី​ក​ម្តៅ​ថ្ងៃ​ ​ព្រមទាំង​ការពារ​ការលូតលាស់​បាក់តេរី​ ​និង​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​ផង​ដែរ​។​ ​លើស​ពី​នេះ​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តែ​បៃតង​ផង​នោះ​ ​អាច​ជ្រាបចូល​យ៉ាង​ជ្រៅ​ទៅកាន់​ឫស​សក់​ ​ធ្វើឲ្យស​ក់​មាន​ថាមពល​លូតលាស់ឡើងវិញ​។​

2. ​តែ​ជួយ​ឲ្យ​សក់​ពណ៌​ភ្លឺ​រលោង​ឡើង​

           ​​ខណៈ​ការ​លាង​សក់​ជាមួយ​តែ​អាច​ធ្វើ​បាន​លើ​គ្រប់​ប្រភេទ​សក់​ ​ជាមួយគ្នា​នេះ​វា​ផ្តល់​នូវ​ប្រយោជន៍​អស្ចារ្យ​មួយ​សម្រាប់​អ្នកមាន​សក់​ពណ៌​ ​ទាំង​សក់​ពណ៌​ពី​កំណើត​ ​និង​សក់​ពណ៌​ដោយសារ​លាបថ្នាំ​។​ ​តែ​ផ្កា​ខា​ម៉ូ​ម៉ាយ​ (C​ham​o​mile​) ​គឺជា​តែ​ដែល​អាច​ធ្វើឲ្យស​ក់​ពណ៌​ទង់ដែង​ភ្លឺ​រលោង​ឡើង​ ​ហើយ​បើ​យក​វា​ទៅ​លាយ​ជាមួយ​ ​ទឹក​ក្រូចឆ្មារ​មួយ​ចំហៀង​ផ្លែ​ ​និង​ទឹកឃ្មុំ​តែ​បន្តិច​ ​នឹង​ធ្វើឲ្យស​ក់​កាន់តែ​ភ្លឺ​ចាំង​ស្អាត​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​។​ ​សម្រាប់​អ្នកមាន​សក់​ពណ៌ត្នោត​ ​អាច​ជ្រើសរើស​តែ​ផ្កា​រំយោល​ ​និង​តែ​រ៉ូ​អូ​ប៊ូ​ស​ (roo​i​bos) ​ដែល​តែ​ទាំងពីរ​នេះ​អាច​ធ្វើឲ្យស​រ​សៃ​សក់​ឡើងពណ៌​លេច​ស្អាត​ ​រួម​ជាមួយ​ក្លិន​ដ៏​ឈ្ងុយ​ប្រហើរ​ផង​ដែរ​។​ ​ដោយឡែក​សម្រាប់​អ្នកមាន​សក់​ពណ៌​ខ្មៅ​វិញ​ ​យើង​សូម​ណែ​នាំឲ្យ​ប្រើ​តែ​ខ្មៅ​ ​ឬ​តែ​ដែល​មាន​ពណ៌​ខ្មៅ​ដិត​ ​ព្រោះ​វា​នឹង​ជួយ​ឲ្យ​សក់​កាន់តែ​ខ្មៅ​រលោង​ ​ជាពិសេស​អ្នកមាន​សក់​ពណ៌​បែក​ប្រផេះ​។​

តែ​ផ្កា​ខា​ម៉ូ​ម៉ាយ​ (C​ham​o​mile​)តែ​រ៉ូ​អូ​ប៊ូ​ស​ (roo​i​bos)

3. ​តែ​ជួយ​បញ្ហា​សក់​ជ្រុះ​

           ​​តែ​ខ្មៅ​គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​កំពុង​មាន​បញ្ហា​សក់​ជ្រុះ​ ​ដោយសារតែ​សារធាតុ​ពី​ធម្មជាតិ​ទាំងប៉ុន្មាន​មាន​ផ្ទុក​នៅ​ក្នុង​តែ​ខ្មៅ​អាច​ជួយ​ទប់​ស្កាត់​អ័រម៉ូន​ ​អែន​ដ្រូជែ​ន​ (​Androgen​) ​ដែល​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​ឫស​សក់​ទន់ខ្សោយ​ហើយ​ចាប់ផ្តើម​ជ្រុះ​។​ ​តែ​ខ្មៅ​នឹង​ជួយ​ពង្រឹង​ឫស​សក់​ឲ្យ​រឹង​មាំ​ឡើងវិញ​ ​ព្រមទាំង​ជួយ​ចិញ្ចឹម​ ​និង​ធ្វើឲ្យស​រ​សៃ​សក់​រឹង​មាំ​មិន​ងាយ​ដាច់​។​

           ​បន្ទាប់ពី​អ្នក​បាន​ដឹង​រួចមក​នូវ​ប្រភេទ​តែ​ដែល​អាច​ជួយ​ដល់​សក់​ ​ឥឡូវនេះ​យើង​មក​ដឹង​អំពី​វិធី​ងាយ​ៗ​ក្នុង​ការ​យក​តែម​ក​អនុវត្ត​នៅ​លើក​សក់​វិញ​ម្តង​៖​

           ​​ដើម្បី​បាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​យើង​ត្រូវ​ឆុងតែ​ឲ្យ​រាង​ចាស់​ ​ដោយ​យក​តែ​ណាមួយ​ដែល​បាន​រៀបរាប់​នៅ​ខាងដើម​ ​ពី​៣​ទៅ​៥​កញ្ចប់​ ​ឆុង​ជាមួយ​ទឹកក្តៅ​២​ពែង​ឬ​ស្មើនឹង​៤​៧​០​ ​ម​.​ល​ ​ទុកឲ្យ​ត្រជាក់​ ​ហើយ​ចាក់​ចូលក្នុង​ដប​ស្ព្រៃ​បាញ់​។​ ស្ព្រៃ​ទឹកតែ​នេះ​យើង​ប្រើ​នៅ​ពេល​កក់សក់​រួច​ ​ដោយពេល​កំពុង​ជូត​សក់​នៅ​សើម​ល្មម​ ​យើង​ចាប់ផ្តើម​យក​ស្ព្រៃ​ទឹកតែ​មក​បាញ់​ឲ្យ​សព្វ​ទាំង​សក់​ ​និង​លើ​ស្បែក​ក្បាល​។​ ​បន្ទាប់ពី​បាញ់​សព្វ​ជ្រុង​អស់ហើយ​ ​យើង​ចាប់ផ្តើម​យកដៃ​ធ្វើការ​ម៉ា​ស្សា​សក់​ ​និង​ស្បែក​ក្បាល​រយៈពេល​២​ទៅ​៣​នាទី​ ​រួច​ចាំ​ប្រើ​មួក​ប្លាស្ទិក​គ្រប​ក្បាល​ឲ្យ​ជិត​ ​ទុកចោល​រយៈពេល​ប្រមាណ​៣​០​នាទី​ ​សឹម​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ត្រជាក់​។​

           ​​គួរ​ចងចាំ​ថា​៖​ ​ក្រោយពេល​ផ្អាប់​សក់​ទុកចោល​ជា​មួយទឹក​តែ​ហើយ​ ​យើង​មិន​ចាំបាច់​លាង​ជម្រះ​ជាមួយ​សាប៊ូ​ទៀត​ទេ​ ​អាច​ត្រឹមតែ​លាង​ទឹក​ត្រជាក់​គឺ​គ្រប់គ្រាន់​។​ ​យ៉ាងណាមិញ​ ​កញ្ចប់​តែ​ដែល​ឆុង​រួច​យើង​ក៏​អាច​​​យកមក​ប្រើ​ជា​ប្រយោជន៍​ផ្សេងទៀត​ ​ដូចជា​ ​ដាក់​ស្អំ​នៅ​លើ​ភ្នែក​ដើម្បី​សម្រួល​ភ្នែក​ហើម​ ​និង​កាត់បន្ថយ​ថ្នក់​ភ្នែក​ខ្មៅ​ ​ឬ​រង្វង់ភ្នែក​ខ្មៅ​។​ ​ឬ​មួយវិញទៀត​ ​យើង​អាច​កាត់​កញ្ចប់​តែ​យក​កាក​តែម​ក​ធ្វើជា​ស្ក្រាប់​ស្បែក​ដុះ​ជម្រុះ​កោសិកា​ចាស់ៗ​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS