×

«​Act​hive​»​ ​ម៉ាក​យីហោ​ឈុត​កីឡា​ ​ដោយ​កូនខ្មែរ​បញ្ចប់​ការសិក្សា​ពី​អូស្ត្រាលី​

NEWS 11 months ago
 
 

           ​ផលិតផល​ ​Act​hive​ ​ជា​ម៉ាក​យីហោ​ស​ម្លៀ​ក​បំពាក់​កីឡា​ដែល​ជា​ស្នាដៃ​របស់​កូនខ្មែរ​ជំនាន់​ថ្មី​ពិតប្រាកដ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យុវជន​ខ្មែរ​វ័យ​២​៤​ឆ្នាំ​ម្នាក់​ឈ្មោះ​ ​លី​ ហ្សេ​ឌី​ន​ (​Z​e​dine​ ​L​y​) ​ក្នុង​គោលបំណង​ឈាន​ឆ្ពោះទៅ​ជួយ​ប្រជាជន​កម្ពុជា​ឲ្យបាន​សម្រេច​នូវ​គោលបំណង​ផ្នែក​កីឡា​និង​សុខភាព​របស់​ខ្លួន​ជាមួយនឹង​ឈុត​ស​ម្លៀ​ក​បំពាក់​ដែល​ ​ផ្តល់​ប្រសិទ្ធ​ភាព​និង​ផាសុកភាព​ល្អ​បំផុត​។​ ​ពាក្យស្លោក​របស់​ផលិតផល​នេះ​គឺ​ ​«​Be​ ​T​h​e​ ​Inspiration​»​ (​ជា​កត្តា​ជំរុញ​ទឹកចិត្ត​) ​ពីព្រោះ​ស្ថាបនិក​មាន​ក្តី​ស្រមៃ​ចង់ឲ្យ​អ្នក​និយម​កីឡា​គ្រប់រូប​ហ៊ាន​តស៊ូ​ឈោង​ចាប់​សុបិន​របស់​ខ្លួន​ ​ហើយ​ក្លាយ​ជា​និមិត្តរូប​ជំរុញ​ទឹកចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ​។​

           ​“​ទឹក​ចិត្តស្រឡាញ់​ផ្នែក​នេះ​របស់​ពួកយើង​បាន​ចាប់ផ្តើម​ចេញពី​ការ​ស្រឡាញ់​សុខភាព​និង​ហាត់ប្រាណ​រក្សា​រាង​ ​ព្រម​ជាមួយ​សហគមន៍​ដែល​គាំទ្រ​នៅ​ជុំវិញ​វិ​ស​័​យ​កីឡា​។​ ​តាមរយៈ​ឈុត​កីឡា​ដែល​កាត់​តម្រូវ​សម្រាំង​ពិសេស​សម្រាប់​អ្នកប្រើប្រាស់​គ្រប់រូប​ក្នុង​ក​ម្រិ​ត​គុណភាព​ខ្ពស់​បំផុត​ក្នុងចំណោម​ឈុត​កីឡា​បែប​នេះ​។​ ​ម៉ាក​ ​Act​hive​ ​ត្រូវ​បាន​ធានា​ថា​នឹង​ផ្តល់​ជូន​លោកអ្នក​នូវ​ផលិតផល​ដែល​មិន​ត្រឹមតែ​សម​ស្របតាម​តម្រូវ​ការ​ផ្នែក​កីឡា​របស់​លោកអ្នក​នោះ​ទេ​ ​តែ​ក៏មាន​ម៉ូដ​រស់រវើក​គួរឲ្យ​ទាក់ទាញ​ទៀត​ផង​ ” ​ស្ថាបនិក​យីហោ​បាន​លើកឡើង​។​

           ​​លោក​បញ្ជាក់​ថា​ ​ផលិតផល​ខាងលើ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​គុណ​តម្លៃ​ស្នូល​ចំនួន​៥​ចំណុច​ ​គឺ​ ​ទីមួយ​ ​ផ្តល់​មធ្យោបាយ​ឲ្យ​គ្រប់គ្នា​ឲ្យ​ទទួល​បាន​នូវ​ការ​ជំរុញ​ទឹកចិត្ត​បង្កើត​ការផ្លាស់ប្តូរ​បែប​វិជ្ជមាន​ទៅកាន់​អ្នកដទៃ​និង​ពិភពលោក​ទាំងមូល​។​ ​ទីពីរ​ ​ជួយ​បង្កើត​សហគមន៍​និង​គ្រួសារ​អ្នក​ស្រឡាញ់​សុខភាព​រាងកាយ​ពោរពេញ​ដោយ​មោទកភាព​ដែល​បាន​ចូល​រួមចំណែក​ចំពោះ​វិ​ស​័​យ​សុខភាព​ ​។​ ​ទីបី​បង្ហាញ​ពី​ការផ្លាស់ប្តូរ​និង​នាវា​នុ​វត្ត​ន៍​សម្លឹង​ឆ្ពោះទៅ​រក​វិធី​សា​ស្រ្ត​ថ្មីៗ​ដើម្បី​លូតលាស់​។​ ​ទី​បួន​ ​ព្យាយាម​ធ្វើឲ្យ​ផលិតផល​លើស​ពី​ការ​រំពឹង​ទុក​របស់​អតិថិជន​ប្រកបដោយ​ទំនួល​ខុសត្រូវ​គ្រប់​ដំណាក់កាល​ ​និង​ទី​ប្រាំ​ជំរុញ​ឲ្យ​គ្រប់គ្នា​ក្លាយ​ជា​កំណែប្រែ​កាន់តែ​ប្រសើរ​សម្រាប់​ខ្លួនឯង​។​

           ​​បច្ចុប្បន្ន​ ​ឈុត​ខ​ឡេ​ក​ហ្សិ​ន​ដែល​ម៉ាក​យីហោ​នេះ​កំពុង​បញ្ចេញ​លក់​នៅ​លើ​ទី​ផ្សារ​ ​រួម​មាន​ ​អាវយឺត​ ​t​h​e​ ​Apex​ ​Performance​ ​Tee​s ​និង​ ​អាវ​វាល​ក្លៀក​ ​Dynamic​ ​Tank​ ​top​ ​សម្រាប់​បុរស​ ​ព្រមទាំង​ ​អាវ​ខើច​ ​Performance​ ​crop​ ​សម្រាប់​ស្រ្តី​។​ ​លក្ខណៈ​ពិសេស​របស់​ស​ម្លៀ​ក​បំពាក់​ទាំងនេះ​គឺ​ ​ពាក់​ទៅ​មិន​តឹង​ពេក​ ​ហើយ​ថែមទាំង​មាន​សមត្ថភាព​បឺត​ញើស​បាន​យ៉ាង​រហ័ស​ថែមទៀត​។​ ​លើស​ពី​នេះ​ ​វា​ត្រូវ​បាន​ផលិត​ចេញពី​បន្សំ​សាច់ក្រណាត់​ដែល​ជួយ​ធ្វើឲ្យ​អ្នក​ពាក់​មាន​អារម្មណ៍​ថា​រលោង​ស្រួល​ពាក់​មែនទែន​ ​ហើយ​ធ្វើឲ្យ​រូបរាង​របស់​អ្នក​កាន់តែ​ស្រស់​ស្អាត​លេចធ្លោ​នៅ​ពេល​កំពុង​ហាត់ប្រាណ​។​ ​រីឯ​ពណ៌​ស​ម្លៀ​ក​បំពាក់​ទាំងអស់​នេះ​ត្រូវ​បាន​ទទួលការ​បំ​ផុសគំនិត​ចេញពី​ពណ៌​ដើម​នៃ​ធម្មជាតិ​។​
“​ខ្ញុំ​មាន​បទពិសោធន៍​ល្អ​ក្នុង​ផ្នែក​ឌី​ហ្សា​ញ​ពី​ជំនាញ​ស្ថាបត្យកម្ម​។​ ​ដូចនេះ​ ​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិ​ន​មិន​ជា​ពិបាក​ណាស់ណា​នោះ​ទេ​។​ពួកយើង​ជ្រើស​រើសសម្រាំង​ពណ៌​និង​បន្សំ​សាច់ក្រណាត់​ដោយ​ផ្ទាល់ដៃ​ ​ដើម្បីឲ្យ​សមស្រប​ទៅ​ ​នឹង​ផាសុកភាព​និង​ម៉ូដ​របស់​ផលិតផល​ ” ​លោក​ ​លី​ ហ្សេ​ឌី​ន​ ​បាន​បន្ថែម​។​

           ​​សព្វថ្ងៃ​ ​ផលិតផល​ម៉ាក​យីហោ​ខាងលើ​កំពុង​មានដំណើរ​កា​រលក់​នៅ​លើ​ទី​ផ្សារ​អន​ឡា​ញ​ ​ដោយ​ផ្តោត​សំខាន់​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ ​និង​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​តែប៉ុណ្ណោះ​។​ ​លោកអ្នក​អាច​ស្វែងរក​ព័ត៌មាន​លម្អិត​អំពី​ផលិតផល​នីមួយៗ​ ​នៅ​លើ​គេហទំព័រ​ផ្ទាល់​តែម្តង​ ​ដែល​មាន​ភ្ជាប់​រូបភាព​ច្បាស់​ៗ​សម្រាប់​អតិថិជន​ងាយស្រួល​ពិនិត្យមើល​ម៉ូដ​ផលិតផល​មុននឹង​សម្រេច​ចិត្តជា​វ​ផង​ដែរ​។​

           ​​“​គោលដៅ​របស់​យើងខ្ញុំ​គឺ​ផ្តល់​ជូន​នូវ​ស​ម្លៀ​ក​បំពាក់​កីឡា​ (​Active​wear​) ​ដែល​មានគុណ​ភាព​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ក្លាយ​ជា​និមិត្តរូប​កីឡា​និង​សុខភាព​ឈាន​មុខ​ ​ព្រមទាំង​ដើម្បី​ពាំ​នាំមក​នូវ​ស​ម្លៀ​ក​បំពាក់​កាត់​តម្រូវ​បំពេញ​បំណង​អតិថិជន​ប្រកបដោយ​ផាសុកភាព​និង​សោភ័ណ​ភាព​ដែល​ជា​ជំនួយ​ដ៏​ប្រសើរ​ដល់​អ្នក​ស្លៀកពាក់​ក្នុង​សកម្មភាព​ហាត់​កីឡា​របស់​ពួកគេ​” ​ស្ថាបនិក​បាន​សង្កត់ធ្ងន់​ ​។​

           ​​​អំពី​ជីវប្រវត្តិ​ស្ថាបនិក​ ​លោក​ ​លី​ ហ្សេ​ឌី​ន​ ​កើត​ឆ្នាំ​១​៩​៩​៩​ ​ហើយ​បាន​ចំណាយ​វ័យ​កុមារភាព​ភាគច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​មុននឹង​ចេញទៅ​បន្ត​ការសិក្សា​នៅ​សកលវិទ្យាល័យ​ ​Me​l​b​our​n​e​ ​ប្រទេស​អូ​ស្រ្តា​លី​។​ ​កាលពី​នៅក្មេង​ ​លោក​បាន​ចាប់ផ្តើម​សង្កេត​អំពី​រាងកាយ​ដែល​លើស​ទម្ងន់​របស់​ខ្លួន​។​ ​នៅ​ពេល​ចម្រើន​វ័យ​១​៥​ឆ្នាំ​ ​លោក​បាន​សម្រេច​ចិត្ត​ចាប់ផ្តើម​ហ្វឹកហាត់​ក្នុង​ក្លឹប​កីឡា​ ​ហើយ​ការ​ចំណាយ​ពេល​ផ្តោត​លើ​កីឡា​របស់​លោក​ក៏​កាន់តែ​ច្រើន​និង​រីក​ចម្រើន​រហូត​ឈាន​ដល់​ចាប់ផ្តើម​អាជីវកម្ម​ទាក់ទង​នឹង​កីឡា​ដូច​សព្វថ្ងៃ​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS