×

លីវ​ ​ជី​លី​ ​បោះជំហាន​ជាថ្មី​លើ​វិថី​ប្រកួត​សម្រស់​

NEWS one year ago
 
 

លីវ​ ​ជី​លី​ ​ប្រហែលជា​ប្រិយ​មិត្ត​បាន​ជ្រាប​រួចមក​ហើយ​នូវ​កេរ្តិ៍ឈ្មោះ​របស់​កញ្ញា​ ​ដែល​ជា​បវរកញ្ញា​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ 2020​។​ ​ក្រោយ​តំណាង​ឱ្យ​កម្ពុជា​ទៅ​ប្រកួត​លើឆាកអន្តរជាតិ​ក្នុង​កម្មវិធី​ ​Miss​ ​Grand​ ​International​ 2020​រួចមក​ ​កញ្ញា​ក៏បាន​បោះជំហាន​ជា​លើក​ទី​២​ ​ដើម្បី​តំណាង​ឱ្យ​កម្ពុជា​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ ​Miss​ S​up​r​a​national​ 2023 ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​លើទឹក​ដី​ប្រទេស​ប៉ូឡូញ​ ​និង​មាន​បេក្ខភាព​ចូលរួម​ប្រកួត​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​ចំនួន​រាប់​រយ​ប្រទេស​។​

           ​​កញ្ញា​ ​លីវ​ ​ជី​លី​ ​បាន​បង្ហើប​ថា​ ​ខ្លួន​មាន​ក្តី​ស្រមៃ​ចូលរួម​ប្រកួត​ក្នុង​វិ​ស​័​យ​ប​វ​កញ្ញា​ ​និង​តំណាង​ឱ្យ​កម្ពុជា​ទៅ​បង្ហាញខ្លួន​លើឆាកអន្តរជាតិ​ ​ហើយ​កញ្ញា​ក៏​សម្រេច​បាន​ដូច​បំណង​។​ ​អម​ជាមួយ​ក្តី​ស្រលាញ់​ ​និង​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​វិ​ស​័​យ​នេះ​ ​កញ្ញា​ក៏​មានចិត្តចង់​ចូល​ប្រឡូក​ម្តងទៀត​។​ “​កត្តា​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​ចូល​ប្រកួត​ម្តងទៀត​ ​ព្រោះ​ចិត្ត​ខ្ញុំ​នៅតែ​ស្រលាញ់​ក្នុង​វិ​ស​័​យ​នេះ​ខ្លាំង​ ​ហើយក៏​គិតថា​ ​ចង់​តំណាង​ឱ្យ​កម្ពុជា​ម្តងទៀត​ទៅ​ប្រកួត​ក្រៅ​ប្រទេស​ ​មុន​ពេល​អាយុ​ខ្ញុំ​កាន់តែ​ច្រើន​ចូល​ប្រកួត​លែង​បាន​ ​ទើប​ចង់​សម្រេច​ក្តី​ស​ម្រៃ​ខ្លួនឯង​ម្តងទៀត​ជា​លើក​ចុងក្រោយ​។​” ​ម្ចាស់​មកុដ​រូប​នេះ​បាន​លើកឡើង​ ​និង​បន្ត​ទៀត​ថា​ ​ដ្បិត​កញ្ញា​ធ្លាប់​បាន​ចូលរួម​ប្រកួត​ ​Miss​ ​Grand​ ​International​ ​ម្តង​រួចមក​ហើយ​ ​តែ​ការចូលរួម​ប្រកួត​ ​Miss​ S​up​r​a​national​ 2023 ​នេះ​ ​គឺ​មាន​ភាព​ខុសប្លែក​ពី​កម្មវិធី​លើក​មុន​ ​ដោយ​លើក​នេះ​ក្រុមហ៊ុន​មាន​លក្ខន្តិក​ជាច្រើន​ ​តួយ៉ាង​ ​ទាំង​ការ​ថតរូប​ ​ការ​ធ្វើ​វីដេអូ​ ​និង​ការរៀបចំ​ឈុត​សម្រាប់​ចូលរួម​ប្រកួត​ជាដើម​។​

           ​​ងាក​មក​ជ​ជីកសួរ​អំពី​ការ​ត្រៀម​ខ្លួន​សម្រាប់​ការចូលរួម​ប្រកួត​ ​បវរកញ្ញា​ដែល​មាន​ក​ម្ពស់ ​១​,​៧​៥​ ​ម៉ែត្រ​ ​រូប​នេះ​បាន​បង្ហើប​ថា​ ​កញ្ញា​ត្រូវ​ត្រៀម​ខ្លួន​ទាំង​ឈុត​ដែល​កម្មវិធី​តម្រូវ​រហូត​ទៅដល់​៤​០​ឈុត​ ​ការហាត់​សម​លើ​ការ​ដើរ​ ​ទាំង​ការ​ដើរ​បែប​ ​Top​ ​Model​ ​ការ​ដើរ​ឈុត​ ​Evening​ ​Gown​ ​ការ​ដើរ​ឈុត​ ​Swim​ ​suit​ ​ជាពិសេស​គឺ​វគ្គ​ ​Talent​ ​Show​ ​តែម្តង​ក៏​កញ្ញា​ព្យាយាម​ហាត់​ឲ្យបាន​ច្រើន​ដែរ​។​ ​កញ្ញា​ក៏បាន​បន្ថែម​ទៀត​ថា​ ​មិន​ត្រឹមតែ​ត្រៀម​ខ្លួន​ហាត់​សម​ត្រឹម​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ទេ​ ​កញ្ញា​ក៏​ត្រូវ​ថែរក្សា​ទាំង​សុខភាព​ ​គឺ​ត្រូវ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​ ​និង​ថែរក្សា​សម្រស់​។​ ​ជា​ការពិត​ ​សម្រាប់​កម្មវិធី​ប្រកួត​សម្រស់​នីមួយៗ​ដែល​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​នៅ​អន្តរជាតិ​ ​តែងតែ​រៀបចំ​ឡើង​មាន​គោលបំណង​ផ្សេងៗ​ពី​គ្នា​ទៅតាម​កម្មវិធី​ ​ដ្បិត​កម្មវិធី​ប្រកួត​សម្រស់​មិនមែន​ផ្តោត​លើ​រូប​សម្រស់​តែ​ម្យ៉ាង​នោះ​ទេ​។​ ​ដោយឡែក​ ​សម្រាប់​កម្មវិធី​ ​Miss​ S​up​r​a​national​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ ​ចង់​បំផុស​ដល់​ស្រ្តី​ដែល​តស៊ូ​ ​មាន​ភាព​ក្លាហាន​ ​មោះមុត​ ​មាន​សមត្ថភាព​ ​មាន​ទេពកោសល្យ​ ​មិនមែន​ផ្តោត​តែ​លើ​រូប​សម្រស់​ឬ​ការប្រើប្រាស់​ភាសា​អង់គ្លេស​ឲ្យបាន​ស្ទាត់ជំនាញ​តែ​ម្យ៉ាង​នោះ​ទេ​។​ ​ចំពោះ​កម្មវិធី​នេះ​ទៀតសោត​ ​គឺជា​លើក​ទី​២​ហើយដែល​ប្រទេស​កម្ពុជា​យើង​បាន​ចូលរួម​កម្មវិធី​លំដាប់​អន្តរជាតិ​មួយ​នេះ​។​

           ​​ធ្លាប់​ចូលរួម​ប្រកួត​កម្មវិធី​សម្រស់​ចំនួន​២​លើករួច​មក​ហើយ​ ​តើ​សម្រាប់​កញ្ញា​ផ្ទាល់​ ​គិតថា​វា​មានផល​លំបាក​អ្វីខ្លះ​? ​ឆ្លើយតប​ទាំង​មិន​លាក់លៀម​ ​កញ្ញា​បាន​លើកឡើង​ថា​ “​ពេលខ្លះ​បងប្អូន​ឃើញ​បវរកញ្ញា​ឬ​បេក្ខភាព​ចូលរួម​ប្រកួត​ ​តែងខ្លួន​ស្អាត​ៗ​បង្ហាញខ្លួន​នៅ​ខាងលើ​ឆាក​ ​មែនទែន​ទៅ​នៅ​ពីក្រោយ​គឺ​មានរឿង​ជាច្រើន​ដែល​លំបាក​ ​ការ​តស៊ូ​ ​ការ​ព្យាយាម​ជាច្រើន​ដែល​បាន​បង្កប់​នៅ​ពីក្រោយ​ភាព​ស្រស់​ស្អាត​ទាំងនោះ​។​ ​ខ្ញុំ​ត្រូវ​រៀនសូត្រ​ជាច្រើន​ ​ហើយ​ការហាត់​សម​មាន​ច្រើនយ៉ាង​ ​ទាំង​ការ​ដើរ​ ​ការរៀបចំ​ខ្លួន​ ​និង​ធ្វើអ្វី​ទៅតាម​លក្ខន្តិក​ដែល​កម្មវិធី​តម្រូវ​ឱ្យ​ធ្វើ​។​ ​ពេលខ្លះ​រវល់​ហាត់​ខ្លាំងពេក​រហូត​មិនបាន​ញ៉ាំ ​មិនបាន​គេង​សម្រាក​គ្រប់គ្រាន់​ក៏មាន​ ​និយាយរួម​ត្រូវ​លះបង់​ទាំង​កម្លាំង​កាយ​ ​កម្លាំងចិត្ត​។​”
​ក្រៅពី​នេះ​ ​ទាក់ទង​ទៅ​នឹង​វិ​ស​័​យ​សិល្បៈ ​កញ្ញា​មាន​សមត្ថភាព​អាច​សម្តែង​ ​ច្រៀង​ ​បញ្ចូល​ស​ម្លេ​ង​ ​ជាពិធី​ករ​ ​និង​ដើរ​ម៉ូដ​ជាដើម​។​ ​មក​ជ្រាប​អំពី​គោលបំណង​ទៅ​ថ្ងៃមុខ​វិញ​ ​បវរកញ្ញា​ ​លីវ​ ​ជី​លី​ ​នៅ​មាន​គោលដៅ​ធំ​២​ទៀត​គឺ​ ​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​ ​និង​ជា​អ្នកជំនួញ​មួយ​រូប​ ​តែ​យ៉ាងណា​ក៏​នៅតែ​ប្រឡូក​ក្នុង​វិ​ស​័​យ​សិល្បៈ​ដដែល​។​ ​ហើយ​សម្រាប់​ឱកាស​ដែល​កញ្ញា​នឹង​ទៅ​ប្រកួត​បវរកញ្ញា​នៅ​ប្រទេស​ប៉ូឡូញ​ខាងមុខនេះ​ ​កញ្ញា​នឹង​ព្យាយាម​សិក្សា​ស្វែងយល់​ពី​អ្វី​ដែល​ថ្មីៗ​ ​ក៏ដូចជា​គំនិត​បង្កើត​អាជីវកម្ម​នៅ​ទីនោះ​ ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ផង​ដែរ​។​

           ​​តាមរយៈ​ ​សូវ​រី​ន​ ​កញ្ញា​ក៏មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ដែរ​ថា​ “​ខ្ញុំ​សូម​សំណូមពរ​ដល់​ប្រជាជន​ខ្មែរ​ជួយ​គាំទ្រ​វិ​ស​័​យ​បវរកញ្ញា​ឲ្យ​កាន់តែ​ខ្លាំង​ ​និង​សង្ឃឹម​ថា​រាជរដ្ឋាភិបាល​នឹង​ជួយ​ឈឺឆ្អាល​ចំពោះ​វិ​ស​័​យ​បវរកញ្ញា​។​ ​ចំពោះ​មិត្ត​ៗ​នារី​ដែល​ចង់​ប្រឡូក​វិ​ស័យ​បវរកញ្ញា​ ​សូម​ពង្រឹង​ទៅលើ​ការ​ដើរ​ ​ចំណេះ​ដឹង​ភាសា​ ​ពិសេស​កុំ​ភ្លេច​ភាព​រឹង​មាំ​ ​និង​រុញច្រាន​អារម្មណ៍​ដែល​ភ័យខ្លាច​ចោល​។​ ​សម្រាប់​ភាសាបរទេស​បើ​យើង​មិនសូវ​ចេះ​ក៏​អាច​ប្រឡង​បាន​ដែរ​ ​តែ​បើ​ចេះ​ក៏​កាន់តែ​ល្អ​ ​ព្រោះ​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS