ប្រទាលដំបងយក្ស ជាដើមដែលងាយស្រួលក្នុងការដាំ ដោយមិនចាំបាច់ទទួលបានការថែទាំខ្លាំងប៉ុន្មាននោះទេ។ រុក្ខជាតិប្រភេទនេះ ផ្ទុកទៅដោយជីវជាតិជាច្រើន ដោយក្នុងនោះមានដូចជា អាស៊ីតប្រេងអូមេហ្គា៣ វីតាមីនC និងA ហើយវាក៏មានផ្ទុកសារធាតុរ៉ែដូចជា ប៉ូតាស្យូម (Potassium) ម៉ង់ហ្គាណែស (Manganese) កាល់ស្យូម (Calcium) ទង់ដែង (Copper) និងជាតិដែក (Iron) ជាដើម។ យោងតាមអត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបនៅក្នុងអត្ថបទនេះគេហទំព័រសូវរីនបានច្បិចយកនូវចំណេះដឹងអំពីប្រទាលដំបងយក្ស (Cactus) ចំពោះការថែរក្សាស្បែកឱ្យមានសុខភាពល្អ និងកាន់តែក្មេងជាងវ័យ។
ពន្យារភាពចាស់
នៅខណៈដែលពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរនោះស្បែករបស់មនុស្សយើងក៏កាន់តែវិវត្តពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ សញ្ញាដំបូងនៃភាពចាស់ជាធម្មតាលេចឡើងនៅលើស្បែក។ ការសិក្សាមួយចំនួនបានបង្ហាញថាការប្រើប្រាស់ប្រភេទម៉ាសដែលមានជីវជាតិចិញ្ចឹមច្រើនដូចជាសារធាតុដែលមាននៅក្នុងប្រទាលដំបងយក្សអាចជួយរក្សាសំណើមដល់ស្បែកបានល្អ និងកាត់បន្ថយស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព។ ដើម្បីទទួលបានល្បាយខាប់ល្អ អ្នកគ្រាន់តែកោសយកសាច់ប្រទាល២ស្លាបព្រាបាយលាយជាមួយទឹកឃ្មុំ១ស្លាបព្រាបាយ រួចលាបនៅលើផ្ទៃមុខទុកចោលរយៈពេល ១០ទៅ១៥នាទី ហើយលាងជម្រះចេញជាការស្រេច។
ផ្ដល់សំណើម និងចិញ្ចឹមស្បែក
ស្បែកគឺជាផ្នែកមួយនៃរាងកាយដែលងាយទទួលរងនូវការប៉ះពាល់ខ្លាំងជាងគេនៅពេលដែលអ្នកធ្វើអ្វីមួយ។ ដើម្បីថែទាំស្បែកពីការប៉ះពាល់នៃការរលាក ដែលអាចធ្វើឱ្យស្បែករបស់អ្នកឡើងកន្ទួល ស្នាមអុច ឬប្រែពណ៌ប្រផេះ អ្នកគួរតែចៀសវាងផលិតផលដែលមានសារធាតុដូចជា បារត(Mercury) ព្រោះវាជាសារធាតុគីមីដែលមានជាតិពុល (ភាគច្រើនមាននៅក្នុងផលិតផលធ្វើឱ្យស្បែកសលឿន)។ អ្នកគួរតែជ្រើសរើសជែល ឬម៉ាសធម្មជាតិ ដែលផ្ដល់សំណើមដល់ស្បែកដូចជា ប្រទាលដំបងយក្ស ដោយសារតែនៅក្នុងប្រទាលប្រភេទនេះមានផ្ទុកកម្រិតអាស៊ីតខ្លាញ់ លីណូលីក (Linoleic)ខ្ពស់ ដែលវាមានប្រសិទ្ធភាពក្នុងការព្យាបាលស្បែកដែលមានបញ្ហា និងជួយរក្សាជាតិទឹកនៅលើស្បែកបានយ៉ាងល្អ។ អ្នកគ្រាន់តែកោសសាច់ប្រទាល២ស្លាបព្រាបាយលាយជាមួយទឹកក្រូចឆ្មារ១ស្លាបព្រាបាយច្របល់ឱ្យសព្វ រួចលាបនៅលើផ្ទៃមុខ និងកហើយលាងជម្រះចេញបន្ទាប់ពី១៥នាទី។
បំបាត់ការរលាកដោយសារជំងឺស្បែក
សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីននៅក្នុងប្រទាលដំបងយក្ស អាចជួយការពារស្បែករបស់អ្នកពីរ៉ាឌីកាល់សេរី ព្យាបាលស្បែកស្ងួត រលាក និងប្រេះបានយ៉ាងល្អ។ យកប្រទាលដំបងយក្សទៅកិនឱ្យម៉ដ្ដ រួចចម្រាញ់ដោយច្របាច់យកតែទឹក បន្ទាប់មកលាបលើស្បែក ១០ទៅ១៥នាទី ហើយលាងចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ វានឹងរក្សាសំណើមរបស់ស្បែកដោយមិនបន្សល់ទុកនូវជាតិប្រេងលើសលើស្បែកនោះទេ។ ចំណុចទាំងនេះក៏ជួយកាត់បន្ថយហានិភ័យនៃការកើតមុនផងដែរ។ មួយវិញទៀត ប្រទាលដំបងយក្សក៏ជួយព្យាបាលស្បែកដែលរលាកដោយសារពន្លឺព្រះអាទិត្យទៀតផង។ ប៉ុន្តែចំពោះអ្នកដែលមានបញ្ហាស្បែក អ្នកគួរតែពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ឬអ្នកជំនាញខាងស្បែកជាមុនសិន ដើម្បីប្រាកដថាវាមិនបង្ករោគសញ្ញាចំពោះស្បែករបស់អ្នកឱ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
បំបាត់ការរលាកដោយសារជំងឺស្បែក
សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីននៅក្នុងប្រទាលដំបងយក្ស អាចជួយការពារស្បែករបស់អ្នកពីរ៉ាឌីកាល់សេរី ព្យាបាលស្បែកស្ងួត រលាក និងប្រេះបានយ៉ាងល្អ។ កិនប្រទាលឱ្យម៉ដ្ដច្របាច់យកតែទឹករបស់វា រួចលាបលើស្បែក ១០ទៅ១៥នាទី ហើយលាងចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ វានឹងរក្សាសំណើមរបស់ស្បែកដោយមិនបន្សល់ទុកនូវជាតិប្រេងលើសលើស្បែកនោះទេ។ ចំណុចទាំងនេះក៏ជួយកាត់បន្ថយហានិភ័យនៃការកើតមុនផងដែរ។ មួយវិញទៀត ប្រទាលដំបងយក្សក៏ជួយព្យាបាលស្បែកដែលរលាកដោយសារពន្លឺព្រះអាទិត្យទៀតផង។ ប៉ុន្តែចំពោះអ្នកដែលមានបញ្ហាស្បែក អ្នកគួរតែពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ឬអ្នកជំនាញខាងស្បែកជាមុនសិន ដើម្បីប្រាកដថាវាមិនបង្ករោគសញ្ញាចំពោះស្បែករបស់អ្នកឱ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
ជំនួយដល់សុខភាពស្បែកក្បាល
ការលាបម៉ាសប្រទាលដំបងយក្សលើស្បែកក្បាល គឺមានគុណតម្លៃចំពោះស្បែកក្បាលយ៉ាងល្អដែលអ្នកមិនធ្លាប់ដឹង ដោយផ្ដល់ឱ្យស្បែកក្បាលរបស់យើងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ជួយដល់ការលូតលាស់សក់ រក្សាឫសសក់ឱ្យមានសុខភាពល្អ និងបញ្ហាផ្សេងទៀតដែលបណ្ដាលមកពីស្បែកក្បាលស្ងួត។ អ្នកគ្រាន់តែយកប្រទាលមកកោសយកតែសាច់ បន្ទាប់មកច្របាច់យកទឹករបស់វា រួចម៉ាស្សាលើស្បែកក្បាលថ្នមៗ ហើយទុករយៈពេល ២ទៅ៣នាទី ហើយកក់សក់ជាមួយសាប៊ូធម្មតាជាការស្រេច៕
Article by NI CHANNIKA