×

​វិធី​៥​យ៉ាង​ក្នុង​ការ​ស​ម្អា​ត​ជក់​ផាត់​មុខ​តាម​បែប​ធម្មជាតិ​

TRAVEL & LIVING one year ago
 
 

          ​បើ​និយាយ​ពី​កា​រផាត់​មុខ​ ​វា​មាន​ដំណាក់កាល​ជាច្រើន​ ​ដោយ​ដំណាក់កាល​នីមួយៗ​ភាគច្រើន​តែងតែ​ប្រើ​ជក់​យកមក​ផាត់​ ​ព្រោះ​ការ​ប្រើ​ជក់​ផាត់​វា​ជា​ភាព​ងាយស្រួល​ម្យ៉ាង​ក្នុង​កា​រផាត់​មុខ​ផង​ដែរ​។​ ​ជា​ការពិត​ណាស់​ ​មិនថា​ជក់​ផាត់​មុខ​ប្រភេទ​ណា​នោះ​ទេ​ ​នៅ​ពេល​ប្រើលើ​ផ្ទៃមុខ​វា​នឹងជា​ប់​មកវិញ​ជាមួយ​ប្រេង​ ​និង​កោសិកា​ស្បែក​ចាស់ៗ​លាយឡំ​ជាមួយ​ម្សៅ​ផាត់​ដែល​ធ្វើ​ឱ្យ​ជក់​ពោរពេញ​ទៅ​ដោយ​បាក់តេរី​។​ ​ដូច្នេះ​ ​ជក់​ដែល​មិនបាន​អនាម័យ​ត្រឹមត្រូវ​វា​នឹង​អាចប​ង្ក​បញ្ហា​លើ​ស្បែក​ដូចជា​ធ្វើ​ឱ្យ​រោល​ ​រមាស់​ ​ឡើង​មុន​ ​និង​បញ្ហា​ផ្សេង​ៗ​ជាច្រើន​ទៀត​។​ ​អត្ថបទ​នេះ​ ​សូវ​រី​ន​នឹង​រៀបរាប់​អំពី​វិធី​ស​ម្អា​ត​ជក់​កខ្វក់​ឱ្យ​មាន​អនាម័យ​ត្រឹមត្រូវ​។​

សាប៊ូ​ ​និង​ប្រេង​អូ​លីវ​

          ​សាប៊ូ​ដែល​មាន​សារធាតុ​ ​Ant​i​bacterial​ ​គឺជា​សាប៊ូ​ដែល​អាច​ជួយ​សម្លាប់​បាក់តេរី​បាន​យ៉ាងល្អ​ ​ដោយ​មិន​មាន​ជាតិ​កាត់​នោះ​ទេ​។​ ​រីឯ​ប្រេង​អូ​លីវ​វិញ​ ​គឺជា​សារធាតុ​រាវ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ចំពោះ​ការ​ស​ម្អា​ត​គ្រឿង​ស​ម្អា​ង​ ​ព្រមទាំង​ផ្ដល់​សំណើម​ទៀត​ផង​។​ ​អនុវត្ត​តាមវិធី​ងាយ​ៗ​ដោយ​ដំបូង​ ​លាយ​ប្រភេទ​សាប៊ូ​ ​Ant​i​bacterial​ ​មួយ​ស្លាបព្រា​បាយ​ ​ជាមួយ​​ប្រេង​​អូ​លីវ​កន្លះ​ស្លាបព្រា​បាយ​ ​ហើយ​បន្ថែម​ទឹកក្ដៅ​ឧណ្ហ​ៗ​៥​០​០​មី​លី​លីត្រ​ ​បន្ទាប់មក​យក​ជក់​ដាក់​ត្រាំ​នៅ​ក្នុង​ទឹក​ដែល​បាន​លាយ​នោះ​ ​ដោយ​ប្រើ​ម្រាមដៃ​ច្របាច់​ត្រដុស​ថ្នមៗ​រហូត​ឡើងពពុះ​រយៈពេល​ប្រមាណ​២​ ​ទៅ​៣​នាទី​ ​រួច​លាង​ជម្រះ​ទឹក​រហូត​ប្រាកដ​ថា​សរសៃ​ជក់​គ្មាន​សេសសល់​ពពុះ​ជាការស្រេច​។​

ទឹកខ្មេះ​ស​ ​និង​ក្រូចឆ្មារ​

          ​ទឹកខ្មេះ​គឺជា​ផ្នែក​មួយ​នៃ​សារធាតុ​លាង​ស​ម្អា​ត​ដែល​មិន​មាន​ជាតិពុល​ ​ហើយ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ ​និង​ពេញ​និយម​បំផុត​ក្នុង​ការ​ជូត​ស​ម្អា​ត​បង្គន់​ ​កញ្ចក់​ ​និង​បង្អួច​ជាដើម​។​ ​សូម្បីតែ​ជក់​ផាត់​មុខ​ ​និង​គ្រឿង​ស​ម្អា​ង​ផ្សេងៗ​ក៏​អាច​ប្រើ​ទឹកខ្មេះ​មក​ស​ម្អា​ត​បាន​ផង​ដែរ​។​ ​ដើម្បី​ជម្រះ​ជាតិ​កខ្វក់​ ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ពណ៌​ស​ ​២​ស្លាបព្រា​បាយ​ ​ជាមួយនឹង​ទឹកក្តៅ​ឧណ្ហ​ៗ​មួយ​កែវ​។​ ​ជ្រលក់​សរសៃ​ជក់​ចូលក្នុង​ទឹក​ដែល​បាន​លាយ​នោះ​២​ទៅ​៣​នាទី​ ​រួច​យកមក​ជ្រលក់​ក្នុង​ទឹក​ក្រូចឆ្មារ​១​នាទី​បន្ថែម​ទៀត​ ​សឹម​លាង​ជម្រះ​ជា​មួយទឹក​ស្អាត​រហូតដល់​ទឹក​អស់​ពណ៌​កខ្វក់​។​

​ប្រេង​តែ​បៃតង

          ​អ្នក​អាច​ប្រើ​ប្រេង​តែ​បៃតង​ធ្វើជា​ថូន​័​រ​ ​ដើម្បី​លាង​ជម្រះ​ជាតិ​កខ្វក់​នៅ​លើ​ជក់​ផាត់​មុខ​បាន​ផង​ដែរ​។​ ​យក​ប្រេង​តែ​បៃតង​ ​២​ទៅ​៣​ដំណក់​ ​ដាក់​ក្នុង​ទឹកក្តៅ​ឧណ្ហ​ៗ​រយៈពេល​១​០​នាទី​។​ ​បន្ទាប់មក​ ​ចាក់​ចូលក្នុង​ដប​ស្ព្រៃយ៍ ​ហើយ​ធ្វើការ​បាញ់​ទៅលើ​សរសៃ​ជក់​ឱ្យ​ជោក​ ​រួច​លាង​ជម្រះ​ជា​មួយទឹក​ស្អាត​ជាការស្រេច​។​ ​តែ​បៃតង​មិន​ត្រឹមតែ​សម្បូរទៅដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ប៉ុណ្ណោះ​ទេ​ ​វា​ថែមទាំង​ប្រមូលផ្តុំ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​បាក់តេរី​ ​ព្រមទាំង​មាន​តួនាទី​ជួយ​សម្រួលការ​ហើម​រលាក​ទៀត​ផង​។​

ប្រេងដូង​ ​និង​ក្រូចឆ្មារ​

          ​ប្រេងដូង​ជា​ឱសថ​បែប​ធម្មជាតិ​ដែល​ត្រូវ​បាន​ប្រជាជន​ជាច្រើន​ប្រើ​សម្រាប់​ធ្វើជា​គ្រឿង​ស​ម្អា​ង​ជំនួយ​សម្រស់​។​ ​ដោយសារ​មាន​គុណសម្បត្តិ​ផ្នែក​ផ្ដល់​សំណើម​ ​និង​ប្រឆាំង​បាក់តេរី​ខ្ពស់​ ​ប្រេងដូង​ត្រូវ​បាន​គេ​ប្រើ​ធ្វើជា​សាប៊ូ​ធម្មជាតិ​សម្រាប់​ស​ម្អា​ត​ជាតិ​កខ្វក់​នៃ​ជក់​ផាត់​មុខ​ផង​ដែរ​ ​ព្រោះ​សំណើម​របស់​ប្រេង​អាច​ជួយ​ឱ្យ​សរសៃ​ជក់​ទន់​ ​និង​មាន​ក្លិន​ឈ្ងុយ​។​ ​វិធី​ប្រើ​ ​ផ្សំ​ប្រេងដូង​មួយ​ស្លាបព្រា​បាយ​ជា​មួយទឹក​ក្រូចឆ្មារ​ស្រស់​មួយ​ស្លាបព្រា​បាយ​ក្នុង​ចាន​ស្អាត​មួយ​ ​រួច​យក​ជក់​​​មក​ត្រាំ​២​ទៅ​៣​នាទី​ ​សឹម​លាង​ជម្រះ​ដោយ​ប្រើ​សា​ប៉ូ​កក់សក់​ធម្មតា​ជាការស្រេច​។​

ម្សៅ​សូ​ដា ( Baking soda )

          ​ម្សៅ​សូ​ដា​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ការ​ហើម​រលាក​ ​និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ស​ម្អា​ត​ជាតិ​កខ្វក់​បាន​យ៉ាងល្អ​។​ ​លាយ​ម្សៅ​សូ​ដា​ ​មួយ​ស្លា​ព្រា​កាហ្វេ​ ​ជា​មួយទឹក​ស្អាត​មួយ​កែវ​ ​ឬ​ទឹក​៣​០​០​មី​លី​លីត្រ​ ​រួច​យក​ជក់​ដាក់​ត្រាំ​នៅ​ក្នុង​ទឹក​ដែល​លាយ​ហើយ​នោះ​ ​រយៈពេល​២​០​នាទី​រួច​លាង​ជម្រះ​ជា​មួយទឹក​ស្អាត​។​ ​ធ្វើការ​លាង​ជម្រះ​ ​រហូត​ប្រាកដ​ថា​សរសៃ​ជក់​គ្មាន​សេសសល់​ពពុះ​ ​និង​មើលទៅ​ភ្លឺ​រលោង​ស្អាត​ល្អ​។​ ​ក្រោយមក​ពូត​ទឹក​ចេញពី​ជក់​រួច​ដាក់លើ​កន្សែង​ស្អាត​ហើយ​យកទៅ​ស​ម្ងួ​ត​ដោយ​ដាក់ក្រោម​ម៉ាស៊ីន​ស​ម្ងួ​ត​ ​ឬ​ប្រើ​ម៉ាស៊ីន​ផ្លុំ​(​ផ្លុំ​ត្រជាក់​កុំ​ឱ្យ​បែក​រោម​ជក់​) ​ឬ​ដាក់​បញ្ឈរ​ហាល​ចោល​កន្លែង​មាន​ខ្យល់​ចេញចូល​ល្អ​ជាការស្រេច​។​ ​ករណី​ស​ម្ងួ​ត​ជក់​មិនបាន​ត្រឹមត្រូវ​អាចប​ង្កឱ្យ​ជក់​មាន​ក្លិន​មិន​ល្អ​ផង​ដែរ​៕

​Article​ ​by​ N​I​ C​H​AN​N​I​K​A

 


SUGGESTIONS