×

​បង្កើត​ភាព​ទាក់ទាញ​របស់​អ្នកតា​ម​រយៈ​ស្ទី​ល​ស​ម្លៀ​ក​បំពាក់​ផ្គុំ​ជាមួយ​ឆ័ត្រ​

TRAVEL & LIVING one year ago
 
 

          ​នា​រដូវវស្សា​ ​តំណក់ទឹកភ្លៀង​ហាក់​ស្រោចស្រព​ស្ទើរ​រៀងរាល់ថ្ងៃ​ ​ហើយ​វាក៏​ជា​ចំណុច​សំខាន់​មួយ​ផ្នែក​ដែល​សុភាព​នារី​ទាំងឡាយ​គួរ​យកចិត្តទុកដាក់​ក្នុង​ការ​ជ្រើសរើស​ឆ័​ត្រ​ឱ្យ​សមស្រប​ទៅ​នឹង​ស​ម្លៀ​ក​បំពាក់​។​ ​ការ​ជ្រើសរើស​យក​ស​ម្លៀ​ក​បំពាក់​មក​ផ្គុំ​រមែង​ផ្លាស់ប្ដូរ​ទៅតាម​រដូវ​កាល​ក៏ដូចជា​អាកាសធាតុ​នៅ​ជុំវិញ​ខ្លួន​យើង​។​ ​បើ​យើង​ក្រឡេកមើល​ទៅ​ពិភព​ទី​ផ្សារ​លំដាប់​ហ្វេ​ហ្សិ​ន​អន្តរជាតិ​វិញ​ ​សូម្បី​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​លើ​ពិភពលោក​ ​ក្រៅពី​ការរចនា​ម៉ូដ​ដោយ​ផ្ដោ​ត​គំនិត​លើ​ការ​ជ្រើសរើស​ពណ៌​និង​បញ្ចេញ​ម៉ូដ​ប្លែកៗ​ថ្មី​ប្រចាំ​រដូវ​កាល​ហើយ​នោះ​ ​ពួកគេ​ក៏​មិន​ភ្លេច​ឡើយ​នូវ​ការ​ផ្សំគំនិត​ដោយ​ច្បិច​យក​សម្ភារ​ណាមួយ​ ​និង​កែច្នៃ​ម៉ូដ​ឱ្យ​សមស្រប​ទៅ​នឹង​អាកាសធាតុ​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ស្រប​ពេល​រដូវភ្លៀង​មកដល់​នេះ​ ​ឆ័ត្រ​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​ដែល​ស័ក្ដិសម​បំផុត​ក្នុង​ការ​លេង​ស្ទី​ល​ដ៏​មាន​ផាសុកភាព​គ្រប់​កាលៈទេសៈ​។​ ​ថ្ងៃនេះ​គេហទំព័រ​សូវ​រី​ន​ ​សូម​បង្ហាញ​ទំនោរ​ឆ​័​ត្រ​ទាន់សម័យ​៣​ប្រភេទ​ ​ដោយ​ផ្គុំ​ជាមួយនឹង​ស​ម្លៀ​ក​បំពាក់​បង្កើត​ជា​គំនិត​ថ្មី​ក្នុង​ការ​លេងខ្លួន​យ៉ាង​ឡូយ​ឆាយ​។​

          ​Transparent​ ​Umbrella
          ​ជាទូទៅ​ ​ស្ដ្រី​ភាគច្រើន​មិនសូវ​ចូលចិត្ត​របស់របរ​ដែល​មាន​ពណ៌​ស​ថ្លា​ប៉ុន្មាន​ឡើយ​ ​ដោយ​គិតថា​វា​ជា​ពណ៌​ដែល​អាច​មើល​ឃើញច្បាស់​នូវ​ភាព​កខ្វក់​ ​ប្រសិនបើ​មានស្នាម​ប្រឡាក់​អ្វីមួយ​។​ ​ដ្បិតតែ​ពណ៌​ស​ថ្លា​មានផល​អវិជ្ជមាន​បន្តិចបន្តួច​ដូច​បាន​រៀបរាប់​ខាងលើ​ក៏​ពិតមែន​ ​ប៉ុន្តែ​អ្នក​ក៏​គួរ​ចងចាំ​ថា​ ​ពណ៌​នេះ​គឺជា​ពណ៌​ងាយស្រួល​ក្នុង​ការ​លេង​ស្ទី​ល​គ្រប់បែប​គ្រប់​ទម្រង់​ ​និង​គន់​មិន​ចេះ​ជិនណាយ​សោះឡើយ​។​ ​មិនតែប៉ុណ្ណោះ​ ​ប្រសិនបើ​ចេះ​បង្កើត​ហ្វេ​ហ្សិ​ន​ជាមួយនឹង​ឆ័ត្រ​ថ្លា​ទៀត​ ​ប្រាកដជា​ទទួល​បាន​មន្ត​ស្នេហ៍​ទាក់ទាញ​ទ្វេ​ដង​ជាមិនខាន​។​ ​ឆ័​ត្រ​ប្រភេទ​នេះ​ពេញ​និយម​បំផុត​សម្រាប់​ប្រើ​ជាមួយ​ឈុត​ពណ៌​ខ្មៅ​ ​ដោយ​ប្រើ​សំពត់​ស្បែក​វែង​ ​ជាមួយ​អាវ​ខ្លី​វាល​ក្លៀក​(​Crop​ ​Top​) ​និង​ស្បែកជើង​ស្បែក​ក​វែង​។​ ​ជាពិសេស​ ​បន្ថែម​ជាមួយ​គ្រឿង​លម្អ​ដូចជា​ ​នាឡិកា​ ​និង​វ៉ែនតា​ទៀត​នោះ​នឹង​កាន់តែ​ស៊ីវិល័យ​។​

          ​Wind​proof​ ​Umbrella​
          ​បង្កើន​ភាព​ហ្វេ​ហ្សិ​ន​ជាមួយនឹង​ឆ័ត្រ​បត់​ហាម​បាន​ ​ដែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ប្រើប្រាស់​គ្រប់​សកម្មភាព​ក្នុង​រដូវភ្លៀង​។​ ​ឆ័ត្រ​បត់​ហាម​បាន​ ​ជា​ប្រភេទ​ឆ័ត្រ​ដែល​មានផ្ទៃ​ហាម​ធំ​ល្មម​ ​និង​មាន​ភាព​ទាន់សម័យ​ ​ស័ក្តិសម​ជាមួយ​ស​ម្លៀ​ក​បំពាក់​ស្ទើរគ្រប់​ប្រភេទ​ ​ហើយ​មិន​ឆាប់​សាប​ ​ឬ​សាំ​ភ្នែក​នោះ​ទេ​។​ ​អ្នក​អាច​លេង​ស្ទី​ល​ឆ័​ត្រ​ប្រភេទ​នេះ​ ​ជាមួយ​រ៉ូប​ប៉ាក់​ពណ៌​ស​ ​ផ្គុំ​ជាមួយ​ស្បែកជើង​កែង​ថ្លា​ ​ដោយធ្វើ​ម៉ូដ​សក់​គៀ​ប​ត្រង់​ទៀត​នោះ​ ​វា​នឹង​កាន់តែ​ទាក់ទាញ​បន្ថែម​ទៀត​។​ ​ជាពិសេស​ ​វា​មិន​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ស្មុគ​ស្មាញ​ ​ឬ​ធុញថប់​ដោយ​ពិបាក​ក្នុង​កា​រដាក់​តាម​ខ្លួន​នោះ​ឡើយ​ ​ព្រោះ​វា​មាន​ឆ្អឹង​តូច​ធ្វើ​ពី​ដែក​អ៊ី​ណុ​ក​ដ៏​រឹង​មាំ​ ​ហើយ​ថែមទាំង​មានមុខ​ងា​របើក​-​បិទ​ (​អាចប​ត់​បាន​) ​យ៉ាង​សម្បូរ​បែប​ ​ងាយស្រួល​ដាក់​ក្នុង​កាបូប​ស្ពាយ​ ​កាបូបយួរ​ដៃ​ ​និង​វ៉ាលិស​បាន​យ៉ាង​ងាយស្រួល​អំឡុង​ពេល​ធ្វើដំណើរ​ទៀត​ផង​។​

          ​Floral​ ​Umbrella​
          ​មក​ចាប់អារម្មណ៍​ទៅលើ​ឆ័​ត្រ​ចុងក្រោយ​វិញ​ ​គឺ​មាន​លក្ខណៈ​ខុសប្លែក​ឆ្ងាយ​ពី​ឆ័​ត្រ​ដែល​បាន​បង្ហាញ​រួចមក​ហើយ​ ​ព្រោះ​វា​ជា​ប្រភេទ​ឆ័​ត្រ​ដែល​មាន​​​រូប​ផ្កា​ចម្រុះ​ ​និង​មាន​ទំហំ​ធំ​។​ ​ឆ័ត្រ​ផ្កា​ចម្រុះ​ ​គឺជា​ប្រភេទ​ឆ័​ត្រ​ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ដំណើរ​ក​ម្សាន្ត ​និង​សកម្មភាព​ក្រៅ​ផ្សេងទៀត​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​គ្រប់​រដូវ​កាល​។​ ​លេង​ស្ទី​ល​ឆ័​ត្រ​ប្រភេទ​នេះ​ ​ជាមួយ​ខោខ្លី​ពណ៌​ស​ក្រឡា​ពណ៌​ទឹកក្រូច​ ​អាវ​ពណ៌​ផ្កាឈូក​ម៉ូដ​អង្កាំ​ ​ហើយ​បន្ថែម​កាបូប​តូច​ដែល​មាន​ក្រឡា​ពណ៌​គូ​នឹង​ខោ​ទៀត​នោះ​ ​វា​នឹង​ជួយ​លើក​សម្រស់​យើង​ឱ្យ​កាន់តែ​ស្អាត​។​ ​ក្នុង​អាកាសធាតុ​បែប​ណា​ក៏ដោយ​ ​មិនថា​ប្រិយ​មិត្ត​ធ្វើដំណើរ​ក​ម្សាន្ត​ទៅ​ទី​ជិត​ ​ឬក៏​ឆ្ងាយ​នោះ​ទេ​ ​បើ​បាន​លេង​ស្ទី​ល​ឆ័​ត្រ​ផ្កា​ចម្រុះ​នេះ​ ​ធានា​ថា​មាន​អារម្មណ៍ល្អ​ស្រស់ស្រាយ​ដូច​ផ្កា​ ​ដោយ​មិន​រតេយរតាយ​ ​ឬ​ស្អុះស្អាប់​ឡើយ​។​

          ​ក្រោយ​ពី​បាន​ជ្រាប​អំពី​ទំនោរ​ថ្មី​នៃ​ការ​ផ្គុំ​ឆ័ត្រ​ដ៏​ទាន់សម័យ​ជាមួយ​ជម្រើស​ស​ម្លៀ​ក​បំពាក់​ខាងលើ​រួច​ ​យើង​ជឿជាក់​ថា​មិត្ត​នារី​ទាំងឡាយ​នឹង​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​មួយទៀត​ទៅលើ​ការ​ស្លៀកពាក់​ ​និង​គំនិត​ថ្មីៗ​នៃ​ការ​ច្នៃ​ ​ការ​តុប​តែងខ្លួន​បែប​ណា​ឱ្យ​សមស្រប​ទៅ​តាមសម័យ​បច្ចេកវិទ្យា​ទំនើប​៕​

Article by NI CHANNIKA


SUGGESTIONS