×

​អប​អរសាទរ​ទីបំផុត​ ​ចន​ សុ​ទី​ម៉ា​ ​ក្លាយ​ជា​ម្ចាស់​តំណែង​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2023

NEWS one year ago
 
 

          ​ការ​រំពឹង​ទុក​របស់​អ្នកគាំទ្រ​ពិតជា​មិន​ខុស​មែន​ ​ក្រោយ​ការ​ប្រកួត​កម្មវិធី​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2023 ​រយៈពេល​មួយ​ខែ​ ​ទីបំផុត​កម្មវិធី​បាន​រក​ឃើញ​ម្ចាស់​មកុដ​កាលពី​រាត្រី​ថ្ងៃ​ទី​ ​៧​ ​ខែកញ្ញា​ ​ម្សិលមិញ​នេះ​ ​នោះ​គឺ​បាន​ទៅលើ​បេក្ខភាព​ដែល​មកពី​ខេត្ត​កំពង់ចាម​ ​កញ្ញា​ ​ចន​ សុ​ទី​ម៉ា​។​ ​យើង​ពិតជា​មាន​មោទកភាព​ចំពោះ​ការ​ជ្រើសរើស​បាន​ស្ត្រី​ដ៏​ស័ក្តិសម​ ​មាន​ទាំង​រូប​សម្រស់​ ​សមត្ថភាព​ ​និង​ពោរពេញ​ទៅ​ដោយ​ឥទ្ធិពល​ម្នាក់ទៀត​ដែល​នឹង​តំណាង​ឱ្យ​កម្ពុជា​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ​។​ ​អាច​និយាយ​បាន​ថា​ ​កញ្ញា​ជា​ស្ត្រី​ទី​៧​ហើយដែល​នឹង​តំណាង​ឱ្យ​កម្ពុជា​សម្រាប់​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​លើក​ទី​៧​២​ ​ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ប្រទេស​ ​E​l​ S​a​l​v​ado​r ​ខាងមុខនេះ​។​ ​បន្ទាប់ពី​ក្លាយ​ជា​ម្ចាស់​តំណែង​ជា​បវរកញ្ញា​ច្រក​វាល​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​អន្តរជាតិ​មួយ​នេះ​រួច​ ​កញ្ញា​បាន​ធ្វើ​ឱ្យ​មហាជន​ ​ព្រមទាំង​ហ្វេ​ន​ជាច្រើន​រំភើប​ ​និង​មាន​មោទនភាព​ចំពោះ​កញ្ញា​ខ្លាំង​តែម្ដង​ ​តាមរយៈ​ការ​តស៊ូ​ ​និង​ភាព​ក្លាហាន​ដោយមាន​ការ​ជឿជាក់​លើ​ខ្លួនឯង​។​

          ​ម្ចាស់​មកុដ​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2023 ​កញ្ញា​ ​ចន​ សុ​ទី​ម៉ា​ ​មាន​វ័យ​ ​២​៣​ឆ្នាំ​ ​ក​ម្ពស់ ​១​,​៨​២​ម៉ែត្រ​ ​មាន​ទម្ងន់​ ​៥​៥​គីឡូ​។​ ​ការ​ក្លាយ​ជា​ម្ចាស់​មកុដ​លើក​នេះ​ ​វា​មិនមែន​ជា​លើកទីមួយ​ឡើយ​សម្រាប់​កញ្ញា​ក្នុង​ការ​បោះជំហាន​លើ​វិថី​ប្រកួត​សម្រស់​មួយ​នេះ​។​ ​ពោល​ ​កន្លងមក​កញ្ញា​ធ្លាប់​បាន​ចូលរួម​ប្រកួត​កម្មវិធី​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ 2017 ​ទទួល​បាន​តំណែង​លំដាប់​រង​ទី​២​ ​ប្រកួត​ក្នុង​កម្មវិធី​ ​Miss​ ​Tourism​ ​International​ 2019 ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ទទួល​បាន​តំណែង​លំដាប់​រង​ទី​៤​ ​និង​ទទួល​បាន​ពាន​ ​Miss​ ​Dream​in​g​ ​Girl​ o​f​ ​t​h​e​ ​year​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​កញ្ញា​ក៏​ជា​អតីត​ជ័យ​លា​ភី​លំដាប់​រង​ទី​២​ ​នៃ​កម្ម​វី​ធី​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2019 ​ផង​ដែរ​៕

Article by NI CHANNIKA


SUGGESTIONS