×

ទទួលយក​ទម្រង់​មុខស្អាត​តាម​បែប​ធម្មជាតិ​ ​គ្រាន់តែ​អនុវត្ត​ទម្លាប់​ទាំង​៥​ខាងក្រោម​នេះ​

TRAVEL & LIVING one year ago
 
 

           មនុស្ស​គ្រប់រូប​រមែងតែ​ប្រាថ្នា​ចង់បាន​ទម្រង់​មុខស្អាត​ដែល​មើលទៅ​មាន​ភាព​ទាក់ទាញ​គួរ​ឱ្យ​ស្រឡាញ់​។​ ​ជាទូទៅ​ ​វិធី​សា​ស្រ្ត​ដែលគេ​និយម​ក្នុង​ការ​កែប្រែ​ទម្រង់​មុខ​ ​ដោយ​ការ​កែស​ម្ជស្ស​តាម​បែប​វិទ្យាសាស្ត្រ​។​ ​ថ្ងៃនេះ​សូវ​រី​ន​ ​សូម​ណែនាំ​វិធីសាស្រ្ត​ងាយ​ៗ​ ​៥​យ៉ាង​តាម​បែប​ធម្មជាតិ​ ​ដែល​យើង​អាច​អនុវត្ត​ដោយខ្លួនឯង​នៅផ្ទះ​ទទួល​បាន​ទាំង​ទម្រង់​មុខស្អាត​ ​និង​ចំណេញ​ថវិកា​ផង​ដែរ​។​

          រក្សា​ជាតិទឹក​: ចំណុច​សំខាន់​មួយ​នៃ​ការ​ថែរក្សា​ទម្រង់​មុខ​ឱ្យ​នៅតែ​ស្អាត​នោះ​គឺ​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ទទួលទានទឹក​គ្រប់គ្រាន់​។​ ​ការ​ផឹកទឹក​អាច​ជួយ​ដុត​បំផ្លាញ​ខ្លាញ់​ដែល​មាន​លើស​ក្នុង​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​ជាតិទឹក​គ្រប់គ្រាន់​ជួយ​បណ្ដេញ​ជាតិពុល​ ​កាត់បន្ថយ​ការ​ហើម​មុខ​ ​និង​ធ្វើ​ឱ្យ​សុខភាព​ស្បែក​ទាំងមូល​ប្រសើរ​ឡើង​ផង​ដែរ​។​ ​ព្យាយាម​ទទួលទានទឹក​យ៉ាងហោចណាស់​ ​៨​កែវ​ ​ទៅ​ ​១​០​កែវ​ ​ឬ​២​ទៅ​៣​លីត្រ​ក្នុងមួយថ្ងៃ​ ​ដើម្បី​រក្សា​ក​ម្រិ​ត​ជាតិទឹក​របស់​អ្នក​ឱ្យ​មាន​តុល្យភាព​។​

          ​លំ​ហាត់ប្រាណ​: ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ ​គឺជា​រឿង​ល្អ​សម្រាប់​សុខភាព​ព្រមទាំង​រាងកាយ​ទាំងមូល​ ​ព្រោះ​វា​អាច​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ ​និង​ជួយ​រក្សា​សីតុណ្ហភាព​ក្នុង​សព៌ាង្គកាយ​ឱ្យ​ស្ថិត​ក្នុង​ក​ម្រិ​ត​ត្រឹមត្រូវ​។​ ​មួយវិញទៀត​ ​ប្រសិនជា​អ្នក​ហាត់ប្រាណ​បាន​ទៀងទាត់​ ​វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ស្រក់​ទម្ងន់​នោះ​ទេ​ ​វា​ថែមទាំង​ជួយ​សម្រក់​ខ្លាញ់​ដែល​មាន​លើស​នៅ​លើ​ផ្ទៃមុខ​ផង​ដែរ​។​ ​យ៉ាងហោចណាស់​ ​ហាត់ប្រាណ​ឱ្យ​បាន​ ​១​៥​នាទី​ ​ទៅ​ ​៣​០​នាទី​ជា​រៀងរាល់ថ្ងៃ​។

          របប​អាហារ​: ​វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​ចំពោះ​មនុស្សម្នាក់​ៗ​ក្នុង​ការ​យកចិត្តទុកដាក់​លើ​របប​អាហារ​ ​ព្រោះ​អាហារ​គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ផ្គត់ផ្គង់​រាងកាយ​របស់យើង​។​ ​ជាពិសេស​ ​ការ​ទទួលទាន​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​ (​ប្រើ​អំបិល​ច្រើន​) ​អាច​បណ្ដាល​ឱ្យ​ខ្សោះ​ជាតិទឹក​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​មុខ​និង​រាងកាយ​ហើម​។​ ​ដូចនេះ​ហើយ​ ​ចៀសវាង​នូវ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង​ ​ដើម្បី​កាត់បន្ថយ​ការ​ហើម​នៃ​មុខ​ ​និង​រាងកាយ​ទាំងមូល​តែម្ដង​។​ ​ជំនួស​មកវិញ​ ​យើង​គួរតែ​ជ្រើសរើស​ប្រភេទ​អាហារ​ដែល​មាន​រសជាតិ​សាប​ដោយ​កាត់បន្ថយ​គ្រឿងទេស​ ​ហើយ​ទទួលទាន​អាហារ​ដែល​មាន​វីតាមីន​ច្រើន​ដូច​ផ្លែឈើ​ ​បន្លែ​ ​ប្រូ​តេ​អ៊ី​ ​និង​គ្រាប់​ធញ្ញជាតិ​ជាច្រើន​ទៀត​បន្ថែម​ទៅ​ក្នុង​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

          កាត់បន្ថយ​គ្រឿងស្រវឹង​: ​សូម​យកចិត្តទុកដាក់​ក្នុង​ការកំណត់​ ​ឬ​ចៀសវាង​ការ​ទទួលទាន​គ្រឿងស្រវឹង​ ​និង​ថ្នាំជក់​ ​ព្រោះ​វា​បណ្ដាល​ឱ្យ​ខ្សោះ​ជាតិទឹក​ ​និង​បង្កើន​សម្ពាធ​ឈាម​បាន​យ៉ាង​រហ័ស​។​ ​មួយវិញទៀត​ ​ការ​ទទួលទាន​គ្រឿងស្រវឹង​ជ្រុល​ពេក​ ​អាច​បណ្ដាល​ឱ្យ​កក​ជាតិ​ខ្លាញ់​ ​និង​ឈាម​ក្នុង​សរសៃឈាម​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​មុខ​របស់​អ្នក​ហើម​ ​ឬ​ឡើង​ទម្ងន់​។​ ​ជាទូទៅ​ ​ច្រើន​បំផុត​ចំពោះ​ស្រ្ដី​អាច​ផឹកស្រា​បាន​ ​១​កែវ​ក្នុងមួយថ្ងៃ​ ​រីឯ​បុរស​អាច​ផឹក​ ​២​កែវ​ក្នុងមួយថ្ងៃ​ប៉ុណ្ណោះ​។

          ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​: ​ការ​គេង​មិនបាន​គ្រប់គ្រាន់​អាច​បណ្ដាល​ឱ្យ​ឡើង​ទម្ងន់​ ​ព្រោះថា​នៅពេលដែល​អ្នក​មិនបាន​គេង​ពី​ ​៧​ម៉ោង​ ​ទៅ​៨​ម៉ោង​ក្នុងមួយថ្ងៃ​ទេ​ ​នោះ​អ័រម៉ូន​របស់​អ្នក​នឹង​ផ្លាស់ប្ដូរ​ដែល​បណ្ដាល​ឱ្យ​ចំណង់​អាហារ​កើន​ឡើង​ ​ដោយសារ​ប្រព័ន្ធ​មេ​តា​ប៉ូលីស​ (​Metabolism​) ​ចុះ​ខ្សោយ​ ​ខណៈ​ពេល​ដែល​ក​ម្រិ​ត​នៃ​អរ​ម៉ូ​ន​ ​G​h​r​e​l​in​ ​កើន​ឡើង​ដែល​បណ្ដាល​ឱ្យ​យើង​តែងតែ​ឃ្លាន​ជា​ញឹកញាប់​។​ ​ដូចនេះ​ហើយ​ ​អ្នក​គួរតែ​មាន​កាលវិភាគ​នៃ​ការ​គេង​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដើម្បី​ទទួល​បាន​ទម្រង់​មុខ​កាន់តែ​ស្អាត​ ​និង​សុខភាព​ល្អ​ទន្ទឹមគ្នា​ផង​ដែរ​៕​

​Article​ ​by​ N​I​ C​H​AN​N​I​K​A​

 


SUGGESTIONS