កម្មវិធីសម្ពោធខូឡិកហ្សិន «BudxJP» ក្នុងយុទ្ធនាការ «ជំហាននេះ សម្រាប់អ្នកដែលហ៊ានដើរ»
ENTERTAINMENT one year agoកាលពីយប់ថ្ងៃទី២៦ ខែតុលា ស្ថិតនៅក្លឹបកម្សាន្ត Drip13 កាលពីម្សិលមិញនេះ ក្រុមហ៊ុនស្រាបៀរ Budweiser បានបង្កើតកម្មវិធីមួយឡើងដែលបានសហការជាមួយនឹងអ្នកច្នៃម៉ូតវ័យក្មេង១រូបគឺ លោក អេង ជុំបញ្ញា បើកសម្ពោធខូឡិកហ្សិនយ៉ាងទាន់សម័យបែបយុវវ័យ BudxJP ក្នុងយុទ្ធនាការ «ជំហាននេះ សម្រាប់អ្នកដែលហ៊ានដើរ»។ ខូឡិកហ្សិន BudxJP នេះដែរ ជាខូឡិកហ្សិនបែប Streetwear ផ្តល់នូវភាពងាយស្រួល ភាពជឿជាក់ និងមានទំនុកចិត្តគ្រប់ជំហាន។ ក្នុងព្រឹត្តិការណ៍នេះ មានការចូលរួមយើងច្រើនកុះករពីសំណាក់សិល្បករវ័យក្មេង អ្នកមានឥទ្ធិពល(Influencers) និងមិត្តយុវវ័យជាច្រើនរូប។ មិនតែប៉ុណ្ណោះ ក៏មានការបង្ហាញជូននូវការដើរបង្ហាញម៉ូតខូឡិកហ្សិន BudxJP ការសម្តែង ការរាំកម្សាន្ត ក៏ដូចជាការប្រគំបទចម្រៀងផងដែរ៕
Article by SOUNG SOKSAN