កម្មវិធីបង្ហាញម៉ូតខូឡិកហ្សិនពីអ្នកច្នៃម៉ូត Eric Raisina និង Romyda Keth
FASHION & BEAUTY 12 months agoកាលពីរាត្រីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០២៣ ស្ថិតនៅសណ្ឋាគារ Tribe មានការរៀបចំព្រឹត្តិការណ៍នៃការដើរបង្ហាញម៉ូតហ្វេហ្សិនពីអ្នកច្នៃម៉ូតដ៏មានភាពល្បីល្បាញ និងប៉ិនប្រសប់គឺលោក Eric Raisina និងលោក Romyda Keth នៃម៉ាកយីហោ Ambre បានបើកបង្ហាញខូឡិកហ្សិនរបស់ខ្លួនដែលជាការឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃឈុតសម្លៀកបំពាក់ជាច្រើនឈុត។ ឈុតនីមួយៗសុទ្ធសឹងតែជាឈុតប្រកបដោយពណ៌ចម្រុះ ភាពច្នៃប្រតិដ្ឋនៃគំនិតច្នៃម៉ូតនីមួយៗ ភាពស៊ីវិល័យទៅតាមរដូវកាល និងផ្តល់នូវភាពជឿជាក់សម្រាប់ស្ត្រី និងបុរសគ្រប់រូបឱ្យមានទំនុកចិត្តក្នុងការស្លៀកពាក់ទៅតាមទំនោរនិយមរបស់ខ្លួនបើទោះបីជាគេស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ទន្ទឹមនឹងការដើរបង្ហាញម៉ូតសម្លៀកបំពាក់ហ្វេហ្សិននេះ មិនត្រឹមតែជាផ្នែកមួយដែលបានបង្ហាញពីភាពជឿជាក់នៃការស្លៀកពាក់តែម៉្យាងនោះទេ ប៉ុន្តែក៏បានភ្ជាប់ជាមួយនឹងគំនិតច្នៃប្រតិដ្ឋដ៏ល្អបំផុតសម្រាប់ជាគំរូដល់អ្នកច្នៃម៉ូតជំនាន់ក្រោយព្យាយាមបង្កើតសមិទ្ធផលផ្សេងៗបន្ថែមទៀត ដើម្បីធ្វើឱ្យវិស័យហ្វេហ្សិននៅកម្ពុជាកាន់តែរីកចម្រើនមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ កម្មវិធីដ៏អស្ចារ្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ក៏ដូចជាវត្តមានរបស់អ្នកច្នៃម៉ូតជាច្រើនរូបផងដែរ៕
Article by SOUNG SOKSAN