×

​គន្លឹះ​ថែរក្សា​ស្បែក​លើ​ផ្ទៃមុខ​ឱ្យ​មាន​សំណើម​អំឡុង​ពេល​រដូវ​ត្រជាក់​

TRAVEL & LIVING one year ago
 
 

          ​រដូវ​ត្រជាក់​ធ្លាក់​ខ្យល់​ ​ជឿជាក់​ថា​ប្រិយ​មិត្ត​ប្រាកដជា​កំពុង​ជួបប្រទះ​បញ្ហា​ស្បែក​មុខ​មួយ​ចំនួន​ដូចជា​ ​ស្បែក​ស្ងួត​ ​ស្បែក​របក​ ​ស្បែក​ឡើងក្រហម​ ​ស្បែក​គ្មាន​សំណើម​គ្រប់គ្រាន់​ ​និង​ស្បែក​រោល​រហូត​ឈាន​ដល់​ហើម​ក៏មាន​ ​ជាពិសេស​បបូរមាត់​នឹង​ក្រៀម​ប្រេះ​ ​ប្រសិនបើ​អ្នក​មិនបាន​ថែទាំ​ស្បែក​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​អំឡុង​ពេលនេះ​។​ ​ដូច្នេះ​ ​កុំ​បណ្តោយ​ឱ្យ​បញ្ហា​ទាំងនេះ​កើតមក​លើ​ស្បែក​របស់​អ្នក​។​ ​ខាងក្រោម​នេះ​ ​ជា​គន្លឹះ​ថែរក្សា​ស្បែក​ឱ្យ​មាន​សំណើម​ ​និង​សុខភាព​ល្អ​ទោះ​ស្ថិត​ក្នុង​អំឡុង​ពេល​រដូវ​ត្រជាក់​ក៏ដោយ​។​

          1. ​ផ្តល់​សំណើម​ដល់​ស្បែក​៖​ ​ចំណុច​ចម្បង​ដែល​អ្នក​មិនគួរ​មើល​រំលង​គឺ​ត្រូវ​ផ្តល់​សំណើម​ដល់​ស្បែក​ឱ្យ​បាន​គ្រប់គ្រាន់​ ​មិនថា​អ្នកមាន​ប្រភេទ​ស្បែក​បែប​ណា​នោះ​ទេ​ ​វា​រមែង​ត្រូវការ​សំណើម​ជាចាំបាច់​។​ ​គួរគប្បី​ប្រើប្រាស់​ផលិតផល​ដែល​មាន​តួនាទី​ផ្តល់​សំណើម​ ​ផ្តល់​ជាតិទឹក​ ​និង​ជួយ​ទប់​ជាតិទឹក​នៅ​លើ​ស្បែក​បាន​យូរ​។​ ​អ្នក​អាច​ជ្រើសរើស​ផលិតផល​ផ្តល់​សំណើម​ជា​ប្រភេទ​ឡេ​ គ្រី​ម​ ​ឬ​ប្រេង​ក៏បាន​ ​តែ​ត្រូវ​ចងចាំ​ថា​ ​គប្បី​ជ្រើសរើស​ផលិតផល​ណា​ដែល​សមស្រប​នឹង​ប្រភេទ​ស្បែក​មុខ​របស់​អ្នក​។​

          2. ​ការ​លាង​ស​ម្អា​ត​ផ្ទៃមុខ​៖​ ​អំឡុង​ពេល​រដូវរងា​ ​ការ​លាង​ស​ម្អា​ត​ផ្ទៃមុខ​ថ្នមៗ​ដោយ​ប្រើ​ទឹកក្តៅ​ឧណ្ហ​ៗ​ ​ពិតជា​ជួយ​សម្រួល​ដល់​ស្បែក​មួយ​ក​ម្រិ​ត​។​ ​លាប​ផលិតផល​ផ្តល់​សំណើម​បន្ទាប់ពី​លាង​ស​ម្អា​ត​មុខ​ហើយ​ភ្លាម​ៗ​ ​ដោយ​រក្សា​ស្បែក​មុខ​ឱ្យ​នៅ​សើម​តិចៗ​ ​កាន់តែ​ធ្វើ​ឱ្យ​ផលិតផល​ជ្រាបចូល​ស្បែក​មុខ​បាន​ល្អ​មិនថា​គ្រឿង​ថែរក្សា​ស្បែក​ ​ឬ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​នោះ​ទេ​។​

          3. ​រក្សា​បបូរមាត់​ឱ្យ​ទន់​ ​និង​រលោង​៖​ ​បបូរមាត់​ក៏​ត្រូវការ​ការថែទាំ​ដូច​ទៅ​នឹង​ស្បែក​មុខ​ផង​ដែរ​។​ ​កំហុស​មួយ​ចំនួន​ដែល​អ្នកតែង​ធ្វើ​ដោយ​មិនដឹងខ្លួន​គឺ​ ​ការ​មិន​លាប​ក្រែម​ផ្តល់​សំណើម​ដល់​បបូរមាត់​ ​ហើយ​ព្យាយាម​លិឍបបូរមាត់​ ​ដោយ​គិតថា​វា​អាច​ជួយ​ផ្តល់​សំណើម​ដល់​បបូរមាត់​បាន​។​ ​ការ​ធ្វើ​បែប​នេះ​ ​កាន់តែ​ធ្វើ​ឱ្យ​បបូរមាត់​ឆាប់​ស្ងួត​ ​និង​ប្រេះ​កាន់តែ​ខ្លាំង​។​ គួ​រលាប​ក្រែម​ផ្តល់​សំណើម​ដល់​បបូរមាត់​យ៉ាងហោចណាស់​៤​ដង​ក្នុងមួយថ្ងៃ​ ​ឬ​លាប​តាំង​ពីព្រឹក​រហូតដល់​ពេល​ចូលគេង​ ​ឬ​លាប​ពេលណា​ដែល​អ្នកមាន​អារម្មណ៍​ថា​បបូរមាត់​ឡើង​ស្ងួត​។​ ​អនុវត្តន៍​បែប​នេះ​នឹង​ធ្វើ​ឱ្យ​បបូរមាត់​អ្នកមាន​សំណើម​ទន់​រលោង​ពេញមួយថ្ងៃ​។​

          4. ​ការ​ផ្តល់​សំណើម​ពី​ខាងក្នុង​៖​ ​ការថែទាំ​​ស្បែក​ពី​ខាងក្រៅ​តែមួយមុខ​គឺ​មិន​គ្រប់គ្រាន់​នូវ​ឡើយ​ទេ​ ​វាក៏ត្រូវការ​ទាមទារ​ការថែទាំ​ពី​ខាងក្នុង​ផង​ដែរ​។​ ​ការ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ ​និង​មិន​ផឹក​ភេសជ្ជ​ដែល​មាន​ជាតិ​អាល់កុល​ ​គឺ​ជួយ​ជំរុញ​ពី​ខាងក្នុង​បូករួម​នឹង​ការថែទាំ​ពី​ខាងក្រៅ​ ​កាន់តែ​ធ្វើ​ឱ្យ​ការ​ផ្តល់​សំណើម​ដល់​ស្បែក​មាន​ប្រសិទ្ធ​ភាព​ ​ហើយ​វាក៏ជួយ​កាត់បន្ថយ​ការ​ឡើងក្រហម​នៃ​ស្បែក​ ​ស្នាម​ជ្រីវជ្រួញ​ ​និង​ការ​រំខាន​ផ្សេងៗ​នៃ​ស្បែក​ស្ងួត​ផង​ដែរ​។​

         5. ​របប​អាហារ​ប្រចាំថ្ងៃ​៖​ ​ជា​ការពិត​ ​មិនថា​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​នោះ​ទេ​ ​របប​អាហារ​នៅតែ​សំខាន់​ ​និង​មាន​ឥទ្ធិពល​ចំពោះ​ស្បែក​។​ ​គួរគប្បី​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ ​បន្លែ​ ​ផ្លែឈើ​ផ្ទុក​ទៅ​ដោយ​វីតាមីន​ ​គ្រាប់​ធញ្ញជាតិ​ ​ជាពិសេស​ប្រភេទ​សាច់​ត្រី​ដែល​មាន​ជាតិ​អូ​មេ​ហ្គា​៣​(O​me​g​a​ 3)​ដូចជា​ត្រី​សា​ម៉ុ​ន​ជាដើម​។​ ​ការ​ជ្រើសរើស​របប​អាហារ​បាន​ត្រឹមត្រូវ​មិន​ត្រឹមតែ​ជួយ​ដល់​ស្បែក​នោះ​ទេ​ ​តែ​វាក៏សំខាន់​សម្រាប់​សុខភាព​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS