×

P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​ ​រៀបចំ​ការ​ដើរ​បង្ហាញ​ម៉ូត​ដ៏​ធំអស្ចារ្យ​អបអរ​ខួប​១​០​ឆ្នាំ​របស់​ខ្លួន​

FASHION & BEAUTY 10 months ago
 
 

​                ក្នុង​ឱកាស​ការ​អបអរ​គ​ម្រប់​ខួប​១​០​ឆ្នាំ​របស់​ខ្លួន​ ​P​h​no​m​ ​P​e​n​h​ ​Designer​s ​Week​ ​បាន​រៀបចំ​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​ដ៏​ធំអស្ចារ្យ​ប្រចាំ​ឆ្នាំ​ដែល​បាន​បង្ហាញ​នូវ​ខូឡិ​ក​ហ្សិ​ន​យ៉ាង​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ ​កាលពី​រាត្រី​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ ​ស្ថិតនៅ​សណ្ឋាគារ​ ​Tribe​ ​។​ ​ក្នុង​កម្មវិធី​នេះ​ ​ត្រូវ​បាន​បង្ហាញ​ស្នាដៃ​ដោយ​អ្នក​ច្នៃ​ម៉ូត​ដ៏​មាន​ទេពកោសល្យ​នៃ​ម៉ាក​ល្បី​ៗ​រួម​មាន​ S​EMU​R​I​AN​, ​A​.N.​D​, ​P​H​OUN​G​ ​BY​ S, ​DON​ ​PRO​T​AS​I​O, ​D​R​EWE​ ​T​A​Y​L​OR, ​AM​BR​E​ ​MEN​ ​និង​ ​Bud​xJ​P​ ​។​ ខូឡិ​ក​ហ្សិ​ន​នីមួយៗ​បាន​ច្នៃ​ឡើង​យ៉ាង​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ ​ភាព​ទាក់ទាញ​ ​ដែល​ត្រូវ​បាន​ផ្តោត​លើ​ប្រធាន​បទ​សម្រាប់​រដូវ​កាល​នេះ​គឺ​ “​CURATE​D​ ​WISDOM​” ​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ក្នុង​បរិ​បទ​នៃ​អ្នក​ច្នៃ​ម៉ូត​។​ ​ទាំងនេះ​ពិតជា​ផ្តល់​នូវ​ជា​គំនិត​ក្នុង​ការ​ស្លៀកពាក់​យ៉ាង​សម្បូរ​បែប​ ​ហើយក៏​បាន​បង្ហាញ​ពី​ភាព​ស៊ីវិល័យ​នៃ​វិ​ស​័​យ​ម៉ូត​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។​ ​យ៉ាងណា​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ ​យើង​ក៏​ឃើញ​មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ​ពីសំណាក់​ភ្ញៀវកិត្តិយស​ ​អ្នក​ច្នៃ​ម៉ូត​ជាច្រើន​រូប​ ​រួម​ទាំង​សិល្បករ​ ​និង​អ្នកមាន​ឥទ្ធិពល​នៅ​លើ​បណ្តាញ​សង្គម​ (​Influence​r) ​ផង​ដែរ​៕​

Article by SOUNG SOKSAN


SUGGESTIONS