Phnom Penh Designers Week រៀបចំការដើរបង្ហាញម៉ូតដ៏ធំអស្ចារ្យអបអរខួប១០ឆ្នាំរបស់ខ្លួន
FASHION & BEAUTY 12 months ago ក្នុងឱកាសការអបអរគម្រប់ខួប១០ឆ្នាំរបស់ខ្លួន Phnom Penh Designers Week បានរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូតដ៏ធំអស្ចារ្យប្រចាំឆ្នាំដែលបានបង្ហាញនូវខូឡិកហ្សិនយ៉ាងមានភាពច្នៃប្រតិដ្ឋ កាលពីរាត្រីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ កន្លងផុតទៅថ្មីៗនេះ ស្ថិតនៅសណ្ឋាគារ Tribe ។ ក្នុងកម្មវិធីនេះ ត្រូវបានបង្ហាញស្នាដៃដោយអ្នកច្នៃម៉ូតដ៏មានទេពកោសល្យនៃម៉ាកល្បីៗរួមមាន SEMURIAN, A.N.D, PHOUNG BY S, DON PROTASIO, DREWE TAYLOR, AMBRE MEN និង BudxJP ។ ខូឡិកហ្សិននីមួយៗបានច្នៃឡើងយ៉ាងមានភាពច្នៃប្រតិដ្ឋ ភាពទាក់ទាញ ដែលត្រូវបានផ្តោតលើប្រធានបទសម្រាប់រដូវកាលនេះគឺ “CURATED WISDOM” ដើម្បីបង្ហាញពីអារម្មណ៍ក្នុងបរិបទនៃអ្នកច្នៃម៉ូត។ ទាំងនេះពិតជាផ្តល់នូវជាគំនិតក្នុងការស្លៀកពាក់យ៉ាងសម្បូរបែប ហើយក៏បានបង្ហាញពីភាពស៊ីវិល័យនៃវិស័យម៉ូតក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ យ៉ាងណាក្នុងព្រឹត្តិការណ៍ដ៏ធំនេះ យើងក៏ឃើញមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស អ្នកច្នៃម៉ូតជាច្រើនរូប រួមទាំងសិល្បករ និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម (Influencer) ផងដែរ៕
Article by SOUNG SOKSAN