×

តិចនិក​៧​ជំហាន​ដើម្បី​ជួយ​ឱ្យ​កា​រផាត់​មុខជា​ប់​បាន​យូរ​ពេញមួយថ្ងៃ​

TRAVEL & LIVING 12 months ago
 
 

           ​មិនថា​អ្នក​ផាត់​មុខជា​ប្រចាំថ្ងៃ​ ​ផាត់​មុខ​សម្រាប់​ទៅ​ធ្វើការ​ ​ឬ​ចូលរួម​កម្មវិធី​ពិសេស​ណាមួយ​នោះ​ទេ​ ​ជឿជាក់​ថា​មិត្ត​នារី​គ្រប់រូប​រមែង​ចង់​ឱ្យ​កា​រផាត់​មុខ​របស់​ខ្លួន​មើលទៅ​ស្រស់​ស្អាត​ ​និង​ជាប់​បាន​យូរ​ពេញមួយថ្ងៃ​។​ ​ខណៈ​សុភាព​នារី​មួយ​ចំនួន​មិនទាន់​បាន​ដឹង​នូវ​ឡើយ​អំពី​តិចនិក​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ការ​តុបតែង​មុខ​អាច​ជាប់​បាន​រយៈពេល​យូរ​ពេញមួយថ្ងៃ​។​ ​យ៉ាងណា​ ​វា​មិនមែន​ជា​បញ្ហា​ទៀត​ឡើយ​ ​ខាងក្រោម​នេះ​ជា​តិចនិក​៧​យ៉ាង​ដើម្បី​ឱ្យ​កា​រផាត់​មុខជា​ប់​បាន​ពេញមួយថ្ងៃ​ ​និង​នៅតែ​រក្សា​ភាព​ស្រស់​ស្អាត​លើ​ផ្ទៃមុខ​។​

          ការ​ស​ម្អា​ត​មុខ​៖​ ​អ្វី​ដែល​អ្នក​គួរ​ចាប់ផ្តើម​ដំបូង​គេ​នោះ​គឺ​ការ​ស​ម្អា​ត​ផ្ទៃមុខ​ឱ្យ​បាន​ស្អាត​ជាមុន​សិន​។​ ​នៅ​ពេល​អ្នក​ស​ម្អា​ត​ផ្ទៃមុខ​បាន​ស្អាត​នឹង​ធ្វើ​ឱ្យ​ផ្ទៃមុខ​មិន​មាន​ជាប់​ធូលី​ ​និង​ជាតិ​ប្រេង​នៅ​លើ​ស្បែក​មុខ​ ​ហើយ​នៅ​ពេល​អ្នក​លាប​គ្រឿង​ស​ម្អា​ង​បន្ទាប់​វា​នឹងជា​ប់​បាន​ល្អ​។​ ​បន្ទាប់ពី​បាន​លាង​ស​ម្អា​ត​ផ្ទៃមុខ​ជាមួយ​ហ្វូ​ម​រួចហើយ​ ​អាច​ប្រើប្រាស់​សំឡី​ជូត​មុខជា​មួយ​ថូន័រ​ ​រួច​ប្រើប្រាស់​គ្រី​ម​ផ្តល់​សំណើម​។

          ប្រើ​ ​Primer​៖​ ​ប្រសិនបើ​ចង់​ឱ្យ​កា​រផាត់​មុខជា​ប់​បាន​យូរ​ ​សុភាព​នារី​មិនគួរ​រំលង​ការប្រើប្រាស់​ ​Primer​ ​ឡើយ​។​ ​Primer​ ​គឺជា​របាំង​មួយ​ដ៏​សំខាន់​រវាង​ស្បែក​ ​និង​ផលិតផល​គ្រឿង​ស​ម្អា​ង​ឱ្យ​ជាប់គ្នា​បាន​ល្អ​។​ ​យើង​គួរ​ប្រើ​ ​Primer​ ​មុន​ពេល​ប្រើ​ម្សៅ​ទ្រនាប់​ ​និង​គប្បី​ជ្រើសរើស​ ​Primer​ ​ទៅតាម​ប្រភេទ​ស្បែក​។​ ​ឧទាហរណ៍​ ​ប្រសិនបើ​អ្នកមាន​ប្រភេទ​ស្បែក​ប្រេង​ ​គួរ​ជ្រើសរើស​ ​Primer​ ​ដែល​គ្មាន​ជាតិ​ប្រេង​ ​ឬ​ជ្រើសរើស​ប្រភេទ​ផ្តល់​សំណើម​សម្រាប់​ស្បែក​ស្ងួត​។​ ​លាប​វា​លើ​ផ្ទៃមុខ​នូវ​បរិមាណ​សម​ល្មម​ ​ជាពិសេស​ត្រង់​បរិវេណ​ដែល​មានស្នាម​ជ្រួញ​។​

          ប្រើប្រាស់​ម្សៅ​ទ្រនាប់​៖​ ​ការប្រើប្រាស់​ម្សៅ​ទ្រនាប់​ក៏​ជា​ចំណុច​មួយ​ដែល​សំខាន់​ផង​ដែរ​។​ ​ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា​ ​ត្រូវ​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ដែល​តម្រូវ​ទៅតាម​ប្រភេទ​ស្បែក​មុខ​របស់​អ្នក​ ​ដូចជា​ ​Primer​ ​ដែរ​។​

          ​ប្រើប្រាស់​ម្សៅ​ផាត់​ ​ឬ​ម្សៅ​ហុយ​៖​ ​បន្ទាប់ពី​លាបម្សៅ​ទ្រនាប់​ ​និង​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​រួចរាល់​ ​យើង​គប្បី​ប្រើ​ម្សៅ​ផាត់​ ​ឬ​ម្សៅ​ហុយ​បន្ថែម​ពីលើ​។​ ​វា​ជា​គន្លឹះ​មួយ​ដែល​អាច​ជួយ​ស្រូប​យកជាតិ​ប្រេង​ដែល​លើស​ ​និង​ធានា​បាន​នូវ​ភាព​ម៉ដ្ត​រលោង​លើ​ផ្ទៃមុខ​។​ ​ត្រង់​ចំណុច​នេះ​ ​អ្នក​អាច​ប្រើប្រាស់​ប៉ុង​ ​ឬ​ជក់​ផាត់​ក៏បាន​ ​រួច​តប់​ថ្ម​ម​ៗ​លើ​បរិវេណ​មុខ​។​

          ​ប្រើ​ផលិតផល​គ្រឿង​ស​ម្អា​ង​ធន់​នឹង​ទឹក​ (​Waterproof​)​៖​ ​ដើម្បី​បង្ការ​កា​រផាត់​មុខ​ពី​ការ​ជ្រាប​ទឹក​ ​ញើស​ ​ឬ​សំណើម​ផ្សេងៗ​ ​មិន​ឱ្យ​ប្រតាក​ ​ការ​ប្រើ​គ្រឿង​ស​ម្អា​ង​ដែល​ធន់​នឹង​ទឹកជា​ជម្រើស​ល្អ​បំផុត​។​ ​មិត្ត​នារី​អាច​ជ្រើសរើស​ផលិតផល​ណា​ដែល​ធន់​នឹង​ទឹក​តាម​ផលិតផល​ដែល​អ្នកចូលចិត្ត​ប្រើ​ដូចជា​ ​ម៉ា​ស្កា​រ៉ា​ ​អាយ​ឡា​ញន័​រ​(​Eye​liner​) ​និង​ក្រែមលាបមាត់​ដែល​ជាប់​បាន​យូរ​។

          ​ប្រើ​ ​Spray​ ​ក្រោយ​ផាត់​មុខ​រួច​៖​ ​ជំហាន​ចុងក្រោយ​បន្ទាប់ពី​បាន​ផាត់​មុខ​រួចរាល់​ ​ការ​បាញ់​ ស្រ្ពៃយ៍(​Spray​) ​លើ​ផ្ទៃមុខ​វា​នឹង​ជួយ​រក្សា​ ​និង​ជួយ​ទប់​គ្រឿង​ស​ម្អា​ង​របស់​អ្នក​បាន​ល្អ​ ​ដែល​មើលទៅ​នៅតែ​មាន​ភាព​ស្រស់​ស្អាត​ ​និង​ផ្តល់​នូវ​ភាព​រលោង​លើ​ស្បែក​។​

          ចៀសវាង​ជូត​លើ​ផ្ទៃមុខ​ខ្លាំង​ៗ​៖​ ​ជា​ការពិត​ ​ទន្ទឹម​នឹង​ការ​អនុវត្ត​គន្លឹះ​ដូចដែល​បាន​រៀបរាប់​ខាងលើ​រួច​ ​គប្បី​ចៀសវាង​ការ​ជូត​ ​ឬ​ការ​កកិត​ខ្លាំង​នៅ​លើ​ផ្ទៃមុខ​។​ ​ប៉ុន្តែ​កា​រផាត់​មុខ​យូរ​ម៉ោង​យើង​រមែង​សង្កេតឃើញ​មាន​ជាតិ​ប្រេង​ដែល​លើស​ចេញ​មក​លើ​ផ្ទៃមុខ​ ​ទោះបីជា​អ្នកមាន​ប្រភេទ​ស្បែក​ស្ងួត​ក៏ដោយ​។​ ​ដូច្នេះ​ ​អ្នក​អាច​ប្រើ​ក្រដាស​ជូ​តមាត់​ ​ឬ​ក្រដាស​សម្រាប់​ផ្តិត​យកជាតិ​ប្រេង​ ​មក​ជូត​ ​ឬ​ផ្តិត​ថ្ម​ម​ៗ​ត្រង់​បរិវេណ​ដែល​មាន​ជាតិ​ប្រេង​ ​វា​នឹង​នៅតែ​រក្សា​កា​រផាត់​មុខ​របស់​អ្នក​នៅតែ​ស្រស់​ស្អាត​ ​និង​ជាប់​បាន​យូរ​។

          ទាំងនេះ​ជា​តិចនិក​ងាយ​ៗ​ដែល​មិត្ត​នារី​ក៏​អាច​សាកល្បង​អនុវត្ត​បាន​ដោយខ្លួនឯង​ ​ដើម្បី​ឱ្យ​កា​រផាត់​មុខជា​ប់​បាន​យូរ​ពេញមួយថ្ងៃ​។​ ​តែ​យ៉ាងណា​ ​កុំ​ភ្លេច​លាង​ជម្រះ​គ្រឿង​ស​ម្អា​ង​ទាំងនោះ​ឱ្យ​បាន​ស្អាត​ល្អ​ណា​ ​ដើម្បី​បង្ការ​ផ្ទៃមុខ​មិន​ឱ្យ​កើត​មុខ​ ​ឬ​បញ្ហា​ស្បែក​ផ្សេងៗ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS