×

«​ ​កោះ​សង្សារ​ ​»​ ​បង្ហាញ​​ស្នាដៃ​ច្នៃ​ម៉ូត​ពី​សំណល់​សំរាមសមុទ្រ​​ដ៏​ល្អ​វិចិត្រ​

FASHION & BEAUTY 4 months ago
 
 

          នា​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​កន្លងទៅ​នេះ​ ​«​កោះ​សង្សារ​»​​​ ដែល​ជា​រមណីយដ្ឋាន​បែប​រី​ស្ស​ត​ឯកជន​លំដាប់​ផ្កាយ​៥​ ​នៅ​លើ​ដែនសមុទ្រ​នៃ​ប្រជុំកោះ​រុង​ ​ឯ​ខេត្ត​ព្រះ​សី​ហ​នុ ​បាន​ប្រព្រឹត្ត​កម្មវិធី​ប្រកួតប្រជែង​ការ​ច្នៃ​ម៉ូត​ហ្វេ​ហ្សិ​ន​ពី​សំណល់​សំរាម​សមុទ្រ​ ​ដើម្បី​ចូល​រួមចំណែក​អភិ​រក្ស​បរិស្ថាន​ដែនសមុទ្រ​កម្ពុជា​ ​ដោយ​បេក្ខភាព​ចូលរួម​គឺជា​បុគ្គលិក​គ្រប់​ផ្នែក​របស់​​ «​កោះ​សង្សារ​» ​ផ្ទាល់​តែម្ដង​។​ ​ក្នុង​គោលបំណង​រក្សា​បរិស្ថាន​ ​គ្រប់គ្រង​សំណល់​នៅ​លើ​កោះ​ ​និង​អភិ​រក្ស​ជី​វ​ចម្រុះ​ក្នុង​តំបន់​ប្រជុំកោះ​រុង​ ​«​កោះ​សង្សារ​»​ ​បាន​ផ្តួច​ផ្ដើម​គំនិត​នេះ​ឡើង​ ​ដើម្បី​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​យុទ្ធនាការ​ណ៍​គាំពារ​ដែនសមុទ្រ​កម្ពុជា​ ​ព្រមទាំង​បង្ហាញ​ភ្ញៀវ​ទេសចរ​ទាំងឡាយ​អំពី​ការ​ប្តេជ្ញា​យ៉ាង​មោះមុត​ចំពោះ​សកម្មភាព​ទាំងនេះ​ដែល​ប្រកបដោយ​ចីរភាព​ ​ដោយ​ការ​បង្ហាញ​ម៉ូត​នេះ​ជា​ផ្នែក​មួយ​ក្នុងចំណោម​សកម្មភាព​គាំពារ​នានា​។

         ក្រោម​សក្ខីភាព​របស់​ក្រុម​ការងារ​សូវ​វី​ន​ ​និង​កា​រដាក់​ពិន្ទុ​ពី​គណៈកម្មការ​ផ្នែក​ហ្វេ​ហ្សិ​ន​ទាំង​២​ ​រូប​ ​គឺ​លោក​ ​E​R​I​C ​RAISIN​A​ ​និង​លោកស្រី​ RO​M​Y​D​A​ K​E​T​H​ ​ដែល​សុទ្ធតែ​ជា​អ្នក​ច្នៃ​ម៉ូត​មាន​កិត្តិនាម​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិ​ន​នៅ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​យើង​ក៏បាន​រក​ឃើញ​ជ័យ​លា​ភី​ប្រចាំ​ឆ្នាំ​២​០​២​៣​ ​៖​
- ​ជ័យ​លា​ភី​ឯក​ ​បាន​ទៅ​ក្រុម​ ​F​&B ​ខាង​ផ្នែក​ម្ហូបអាហារ​និង​ភេសជ្ជៈ​
- ​លំដាប់​រង​ទី​១​ ​បាន​ទៅ​ក្រុម​ ​Engineering​ ​ខាង​ផ្នែក​វិស្វកម្ម​
- ​លំដាប់​រង​ទី​២​ ​បាន​ទៅ​ក្រុម​ ​Housekeeping​ ​ខាង​ផ្នែក​រៀបចំ​វី​ឡា
- ​លំដាប់​រង​ទី​៣​ ​បាន​ទៅ​ក្រុម​ ​Kitchen​ ​ខាង​ផ្នែក​ចុងភៅ​

          គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ឈុត​ដែល​បេក្ខភាព​គ្រប់​ផ្នែក​បាន​តំ​ឡើង​គឺ​ច្នៃ​ពី​សំណល់​នានា​សុទ្ធសាធ​ ​រួម​មាន​ជាអាទិ៍​៖​ ​សំណល់​ក្រដាស​កាសែត​ ​សម្បក​កេស​ ​សម្បក​កំប៉ុង​ ​ក្រវិល​កំប៉ុង​ ​បំពង់បឺត​ ​ថង់​ប្លាស្ទិក​ ​សម្បក​ដប​ប្លាស្ទិក​នានា​ ​ក​ម្ទេ​ច​ក្រណាត់​ ​ក្រណាត់​អាវភ្លៀង​ចាស់ៗ​ ​បំណែក​អាវ​ពោង​ ​សំណាញ់​រហែក​ ​ខ្សែពួរ​ ​សំណល់​គ្រឿង​អគ្គិសនី​នានា​។​ល​។​ ​ដែល​បេក្ខភាព​ចំណាយ​ពេល​រាប់​ខែ​រាប់​ថ្ងៃ​ ​ក្នុង​ការ​សន្សំ​និង​ប្រមែប្រមូល​ទុក​យកមក​ច្នៃ​ជា​ឈុត​សិល្បៈ​ទាំងនេះ​ឡើង​។

         សូម​ធ្វើការ​អប​អរសាទរ​ម្ដងទៀត​ ​ទៅដល់​ជ័យ​លា​ភី​ទាំងអស់​ ​និង​សូម​ស្ងើចសរសើរ​អំពី​ស្នាដៃ​ដ៏​ស្ទាត់ជំនាញ​ ​និង​គំនិត​ច្នៃ​ប្រតិដ្ឋ​មិនចាញ់​អ្នក​ច្នៃ​ម៉ូត​អាជីព​ឡើយ​៕​

Article​ ​by​ ​L​E​N​G​ C​H​AN​R​EASE​Y​


SUGGESTIONS