×

វិធី​សា​ស្រ្ត​ក្នុង​ការ​ថែរក្សា​ស្បែក​ឱ្យ​នូវ​តែ​មាន​សុខភាព​ល្អ​ ​ដែល​អ្នក​មិនគួរ​មើល​រំលង​

TRAVEL & LIVING 11 months ago
 
 

           បន្ទាប់ពី​រាត្រី​ឆ្លង​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ប្រាកដ​ណាស់​ដែល​ប្រិយ​មិត្ត​មួយ​ចំនួន​បាន​ចូលរួម​កម្មវិធី​ជប់លៀង​តូច​ធំ​ទៅតាម​អ្វី​ដែល​បាន​គ្រោងទុក​។​ ​បើ​និយាយ​ដល់​ការ​ជួបជុំ​ ​ឬ​មាន​កម្មវិធី​ជប់លៀង​ម្តងៗ​ ​ពិត​ណាស់​រមែង​មានការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ ​និង​ការ​ទទួលទាន​អាហារ​មួយ​មិន​មាន​តុល្យភាព​។​ ​ការ​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​នេះ​ ​តែង​ធ្វើ​ឱ្យ​អ្នក​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​គេង​ ​និង​បណ្តោយ​ឱ្យ​គ្រឿង​ស​ម្អា​ង​នៅ​ជាប់​ស្បែក​មុខ​យូរ​ម៉ោង​ ​ជាពិសេស​ក្នុង​រាត្រី​រង់ចាំ​ការ​ឆ្លង​ឆ្នាំ​តែម្តង​។​ ​ជា​ការពិត​ ​ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ ​ការ​មិនបាន​គេង​គ្រប់គ្រាន់​ ​ទទួលទាន​អាហារ​មិន​មាន​តុល្យភាព​ ​គួបផ្សំ​នឹង​ផ្ទៃមុខ​មាន​គ្រឿង​ស​ម្អា​ង​ជាប់យូរ​ម៉ោង​ ​ជាហេតុ​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​ស្បែក​មួយ​ចំនួន​បាន​កើតឡើង​ដូចជា​ ​ធ្វើ​ឱ្យ​ស្បែក​ខ្សោះ​ជាតិទឹក​ ​ស្បែក​ឡើង​ប្រេង​ខុសធម្មតា​ ​ស្បែក​ស្ងួត​ឡើងក្រហម​ ​ឬ​រលាក​ ​ធ្វើ​ឱ្យខូឡាជែ​ន​ ​ប្រូតេអ៊ីន​ ​និង​អ៊ី​ឡា​ស្តី​ន​ក្នុង​ស្បែក​ចុះ​ខ្សោយ​ជាដើម​។​ ​ខាងក្រោម​នេះ​ជា​ដំណោះស្រាយ​ដែល​អាច​ជួយ​ឱ្យ​ស្បែក​មានសភាពល្អ​ប្រសើរ​ឡើងវិញ​។​

          1.​ទម្លាប់​ស​ម្អា​ត​មុខ​២​តង់​៖​ ​ការ​ស​ម្អា​ត​ជាមួយ​ហ្វូ​ម​លាងមុខ​តែមួយមុខ​វា​មិន​អាច​ជួយ​ជម្រះ​ជាតិ​កខ្វក់​នៅ​លើ​ស្បែក​មុខ​បាន​ស្អាត​ល្អ​នោះ​ទេ​ ​ជាពិសេស​នៅ​ពេល​អ្នក​ផាត់​មុខ​យូរ​ម៉ោង​តែម្តង​។​ ​នៅ​ពេល​ផ្ទៃមុខ​ស​ម្អា​ត​មិនបាន​ស្អាត​ ​វា​បង្ក​ឱ្យ​គ្រឿង​ស​ម្អា​ង​ស្ទះ​នៅ​រន្ធញើស​ ​បណ្តាល​ឱ្យ​កើតមុន​ ​រោល​ ​និង​រលាក​ជាដើម​។​ ​ដូច្នេះ​ ​គប្បី​ស​ម្អា​ត​មុខ​ឱ្យ​បាន​២​ដង​ ​ដោយ​អាច​ជ្រើសរើស​ជា​ប្រភេទ​ប្រេង​(​Cleansing​ ​Oil​) ​ឬ​ក្រមួន​លាង​ស​ម្អា​ត​(​Cleansing​ ​Balm​) ​ទើប​លាង​ស​ម្អា​ត​ជាមួយ​ហ្វូ​ម​តាម​ក្រោយ​។​ ​បន្ទាប់ពី​បាន​លាង​ស​ម្អា​ត​បាន​ស្អាត​ហើយ​ ​ទើប​នៅ​ពេល​អ្នក​លាប​គ្រឿង​ថែរក្សា​សម្រស់​តាម​ក្រោយ​អាច​ជ្រាបចូល​ស្បែក​បាន​ល្អ​។

          2.ផ្តល់​សំណើម​ដល់​ស្បែក​៖​ ​ក្រោយ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ច្រើន​ ​ឬ​គេង​មិនបាន​គ្រប់គ្រាន់​ ​នឹង​បណ្តាល​ឱ្យ​ស្បែក​ខ្វះ​សំណើម​ ​ខ្សោះ​ជាតិទឹក​ ​សុខភាព​ស្បែក​ចុះ​ខ្សោយ​។​ ​ផ្តល់​សំណើម​ដល់​ស្បែក​ពី​ខាងក្នុង​ដោយ​ការ​ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ ​ទទួលទាន​របប​អាហារ​ដែល​មាន​តុល្យភាព​ ​និង​លាប​គ្រី​ម​ ​ឬ​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក​។

          3.​គេង​ឱ្យ​បាន​គ្រប់គ្រាន់​៖​ ​យើង​ដឹង​ហើយ​ថា​ការ​គេង​មិនបាន​គ្រប់គ្រាន់​ ​បាន​ជះ​ឥទ្ធិ​ល​អាក្រក់​ជាច្រើន​ទាំង​សុខភាព​រាងកាយ​ ​និង​សម្រស់​ ​ដែល​អ្នក​មិនគួរ​មិន​អើពើ​នោះ​ឡើយ​។​ ​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​វា​ជួយ​បង្កើន​លំ​ហូរ​ឈាម​ទៅកាន់​ស្បែក​ ​និង​រួមចំណែក​ដល់​ការ​បង្កើត​ឡើងវិញ​នូវ​ ខូឡាជែ​ន​ ​អ៊ី​ឡា​ស្តី​ន​ ​និង​ប្រូតេអ៊ីន​ដែល​បាន​ខូចខាត​។​ ​ការ​គេង​ជា​ឱសថ​ដ៏​ល្អ​បំផុត​បែប​ធម្មជាតិ​ផ្តល់​នូវ​ការ​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ដល់​ស្បែក​ដែល​កំពុង​ខូចខាត​។​ ​ដូច្នេះ​ ​គប្បី​គេង​ឱ្យ​បាន​៨​ម៉ោង​ក្នុងមួយថ្ងៃ​ ​និង​ឱ្យ​បាន​ទៀងទាត់​ ​តែ​ប្រសិនបើ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់​នៅ​ថ្ងៃនេះ​ ​ដើម្បី​ឱ្យ​រាងកាយ​បាន​សម្រាក​ ​គួរ​ស្តារ​ឡើងវិញ​នៅ​ថ្ងៃ​បន្ទាប់​។​

          4.​ទម្លាប់​ប្រចាំថ្ងៃ​៖​ ​ក្រឡេក​មក​មើល​ពី​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​ ​ប្រសិនបើ​អ្នក​កំពុង​ទម្លាប់​ទទួលទាន​អាហារ​មិន​មាន​តុល្យភាព​ ​ការ​គេង​មិន​គ្រប់គ្រាន់​មិនបាន​ទៀងទាត់​ ​ការប្រើប្រាស់​ផលិតផល​ដែល​មាន​ជាតិ​កាត់​ ​ឬ​ទម្លាប់​មិន​ល្អ​ផ្សេងទៀត​ជា​ប្រចាំថ្ងៃ​ ​គួរគប្បី​ផ្លាស់ប្តូរ​ទម្លាប់​ទាំងនោះ​។​ ​បន្ថែម​សារធាតុ​ដែល​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ដូចជា​វីតាមីន​ C ​និង​ ​E​ ​តាមរយៈ​របប​អាហារ​ ​ឬ​ផលិតផល​សម្រស់​ទៅ​ក្នុង​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS